ភាគទី៦៨ ; តើឯងនៅស្រឡាញ់យើងដូចមុនទេ??

480 63 12
                                    

សួស្តីអ្នកគ្រប់គ្នា..!! រាំងភាវបន្ដិចហើយភាគនេះ តែមិនអីទេស៎ សំខាន់អ្នកអានច្បាស់ជាយល់ពីខ្ញុំ ត្រូវអត់🤪!!។

+ផ្ទះលំហែ!!

ទីកន្លែងវាយកូនគោល នៅក្នុងផ្ទៃទីធ្លាដ៏សែនធំលាតសន្ធឹងនៃតំបន់កម្សាន្តសម្រាប់អ្នកអភិជន។ ពិសេស!!! មហាសេដ្ធីដែលចូលចិត្តលេងល្បែងប្រកួតទឹកដៃគ្នាអីបែបនឹង! ដែលកន្លែងមួយនេះគឺជាកម្មសិទ្ធិផ្ដាច់មុខនៃត្រកូលគូហាសាគិក។

មនុស្សពីរនាក់ដែលកំពុងអង្គុយកៅអីស្ថិតក្រោមដំបូលឆ័ត្រតែមួយដោយចោលក្រសែរទៅមើលទិដ្ឋភាពនៅទិសខាងកើតដែលមានភ្នំមួយយ៉ាងខ្ពស់ និង មានពណ៌បៃតងស្រស់ដែលកើតមានពីដើមឈើនិងមានអង្គរក្សពីរទៅបីនាក់ឈរនៅទីនោះដែរ ដើម្បីចាំការពារសុវត្ថិភាពអ្នកទាំងពីរអមដោយអ្នកបម្រីស្រីប្រុសពីរនាក់ទៀតឈរចាំចាក់ស្រានិងចាប់ម្ហូបបម្រើដល់ចៅហ្វាយ។

“បងហៅខ្ញុំមកទីនេះមានការអី!?!” អ៉ីលី ផ្ដើមចោទសួរជាសំណួរទៅកាន់អ្នកអង្គុយនៅម្ខាងទល់មុខ បន្ទាប់ពីស្ងប់ស្ងាត់អស់មួយស្របក់។

“ស្រាក្រហម បងចង់អោយឯងភ្លក្ស!!”

“មានអីល្អតើ រសជាតិដិតល្អ ជាប់មាត់!!

“ហ៉ឹសៗ!! មួយដបនេះវាថ្លៃជាងគេវាត្រូវតែមានលក្ខណល្អចឹងហើយ!!” លោកម្ចាស់គូហាសាគិកឬហៅថា លោកម្ចាស់«លីយ៉ុង!»គាត់សើចនៅដើមក៎បន្ដិចមុននឹងក្រេបយករសជាតិស្រាបន្ថែមទាំងក្រឡែកទៅមើលទេសភាពជើងភ្នំ។

“បងមិនមែនហៅខ្ញុំមកនេះ គ្រាន់តែមកភ្លក្សស្រាប៉ុណ្ណឹងទេ?”

“អត់នោះទេ.!! បងបានឃើញព័ត៌មានកាលពីព្រឹកមិញ! បងចូលរួមអបអរផង ពេលនេះឯងធ្វើវាបានសម្រេចហើយ បន្ទាប់ពីចាំអស់ពេលមួយឆ្នាំជាង វាលឿនណាស់”

“ត្រូវហើយទីបំផុតខ្ញុំក៏អាចសងសឹកគេបាន! តែវាមិនសប្បាយលេងទេ! ព្រោះអ្វីដែលខ្ញុំចង់ធ្វើវាមិនបានកើតឡើងដូចបំណងរបស់ខ្ញុំឡើយ!”

“និយាយនេះ មិនមែនឯងជាអ្នកទម្លាយការពិតរបស់វាទេឬម៉ាឡា?” លីយ៉ុងរហ័សបែរទៅមើលមុខអ្នកស្រីអ៉ីលីទាំងជ្រួញចិញ្ចើម។

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now