ភាគទី៦៧ ; ហេតុអីថាមិនអាច??

360 55 14
                                    


សូមទោសគ្រប់គ្នាដែលចាំអានរឿងមួយនេះ!! ខ្ញុំរាំងផុសយូរបន្ដិចហើយ ហេតុផលគឺដដែលៗទេដោយខ្ញុំជាប់រៀន😊!!។

ប្រាវ!! របស់របរនៅក្នុងបន្ទប់ត្រូវធ្លាក់បែកខ្ចាយដោយស្នាដៃលោកម្ចាស់កាងអ៉ី វាសអោយធ្លាក់ទៅលើការ៉ូដោយការម៉ួមៅក្នុងចិត្ត។

"ចង្រៃយ៍! អ្នកណា? អ្នកណាហ៊ានធ្វើបែបដាក់យើង!" គាត់ដើរចុះដើរឡើងទាំងនៅមិនសុខ។

ព្រោះ ពេលនេះរឿងគ្រប់យ៉ាងដែលគាត់ខំលាក់មកជាយូរក៏ត្រូវបែកធ្លាយត្រឹមតែរយៈពេលមួយយប់។ ព្រឹកឡើងក៏ត្រូវរលាយដោយប៉ូលិសបានស៉ើបដឹង ហើយទទួលបានភស្ដុតាងមួយចំនួនពីការរកស៉ីខុសច្បាប់របស់គាត់ទៀត។

ហើយពេលនេះ គាត់មិនអាចធ្វើអ្វីបានទាំងអស់ ចង់ប្រើលុយលុបបំបាត់ភស្ដុតាងក៏មិនអាច ចង់រត់គេចទៅណាក៏មិនរួច! ព្រោះពួកប៉ូលិសកំពុងហ៊ុមព័ទ្ធពេញមួយភូមិគ្រឹះទៅហើយ។

"បងស្ងប់អារម្មណ៍សិនទៅ បងត្រូវធ្វើចិត្តអោយចិត្តត្រជាក់!!" អ្នកជាភរិយាបានងើបគ្រូសពីពូកដើរមកកាន់ក្ដោបដៃស្វាមីនិយាយលួងលោម។

នាងក៏មិននឹកស្មានដល់ ថាគ្រប់យ៉ាងដែលនាងនិងស្វាមី ខំប្រឹងមកជាយូរ ក៏ត្រូវមកបញ្ចប់ទាំងបែបនេះ។ ទាំងដែលនាងជិតនឹងកម្ចាត់គូសត្រូវបានទៅហើយ ពិតជាគួរឱ្យក្ដៅចិត្តណាស់។

"បងមិនចង់ដេកគុកទេ!" គាត់សំឡឹងមើលមុខភរិយាទាំងទឹកមុខបង្ហាញមិនលាក់ ព្រោះបន្ដិចទៀតនេះប៉ូលិសច្បាស់ជាចាប់គាត់ទៅដាក់គុកមិនខាន។ ពួកគេកំពុងរងចាំគាត់នៅខាងក្រោម ពួកគេរងចាំគាត់ គឺចាំចាប់គាត់ដាក់គុក។

"ហ្ហឹម!! បងកុំភ័យ អូននឹងជួយបង អូននឹងមិនអោយបងនៅក្នុងនោះយូរទេ!! តែពេលនេះបងមិនត្រូវប្រឆាំងនឹងពួកគេឡើយ ជឿអូន!" អ៉ីលី និយាយពាក្យសម្ដី ផ្ដល់ជាទំនុកចិត្ត ដល់ស្វាមីទាំងប្រាកដប្រជា។

មើលទៅនាងដូចជា ស្រឡាញ់លោកម្ចាស់កាងអ៉ីខ្លាំងណាស់ នាងមិនបានខឹងហើយក៏មិនបានស្អប់ខ្ពើមដែរ ទាំងដែលក្នុងVideoកាលពីយប់ផ្ទុះជាខ្លាំង ពីទង្វើអាក្រក់ប្ដីលួចទៅដេកជាមួយស្រីក្មេងនៅខាងក្រៅ។

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now