ភាគទី៧២ ; ដៀងមើលស្អី!?

498 66 14
                                    

បម្រាម!! អានហើយហាមដកដង្ហើម😅!! គ្មានស្អីទេញុមលលេងតើ តស់ចូលសាច់រឿង÷

+ភូមិគ្រឹះអានូរ៉េន!!

ទីធ្លាដ៏ធំល្វឹងល្វើយនៅក្នុងមួយបរិវេណភូមិគ្រឹះអមដោយសួនច្បារតូចធំ ឯដើមឈើពណ៌ខៀវស្រងាត់ដាំដង្ហែរពេញទាំងសួន! មានផ្ការចម្រុះពណ៌គ្រប់ប្រភេទ អាងហែលទឹកពីរមានដោយកន្លែងអង្គុយលេងនៅខាងក្រោយផ្ទះមួយផ្នែក សរុបរួមការតុបតែងមើលទៅគឺមានបែបបទល្អណាស់ សមនឹងវង្សត្រកូលអភិជន។

បើក្រឡែកមកទៅមើល ម្ចាស់ភូមិគ្រឹះដ៏ធំមួយនេះវិញ ពេលល្ងាចមានសភាពជួបជុំសមាជិកដូចរាល់លើក! តែមិនបានស្ងាត់ជ្រងំអ្វីនោះទេព្រោះមានសំឡេងជជែកយ៉ាងអ៊ូអរដោយសារថ្ងៃនេះម្ចាស់ភូមិគ្រឹះមានភ្ញៀវពិសេសអញ្ជើញមកពីឆ្ងាយហ្នឹងណា។

"ហ្ហើយ..អង្គុយនិយាយយូរហើយ! តើពេលណាពួកគេមកដល់? ម៉ាក់នឹកចៅៗកំហួចណាស់ ចង់ជួបចង់ថើបអោយបាត់នឹក!"

ង៉ឺត!! សំឡេងបានលាន់ឮពីខាងក្រៅដែរចេញពីមុខមាត់ទ្វារ ធ្វើឱ្យគ្រប់គ្នាងាកទៅចាប់អារម្មណ៍ជាមួយភ្លាម។

"ម៉ាក់និយាយដល់ ពួកគេក៏មកដល់ល្មម!"

"ប៉ាម៉ាក់! កូនមកពីសាល--!"

"គ្មានសុជីវធម៌!"

"ប្រុសធំ!" នាមជាម៉ាក់ឮហើយងាកមកសម្លក់មុខកូនប្រុសច្បងបែបគម្រាម ចេះមកនិយាយថាអោយប្អូនចឹងទៅកើត។

"ម៉ាក់! មានភ្ញៀវ?"

"ចៅថេយ៍!"

"លោកយាយ ហិហិ គឺពិតជាលោកយាយ!" ថេយ៉ុង រត់ទៅអោបយាយរបស់គេទាំងចិត្តត្រេកអរ ព្រោះតែគេនឹកណាស់ សែននឹកអើយនឹក។

"ឥឡូវដូចមានសាច់ជាងមុនហ្អេស?''

"ហិហិ! តែចៅនៅតែមានរាងស្អាតដដែល!"

"ចៅកំហួចនេះ! ហើយចុះឯណាចៅហ្គី!?" គាត់ចុចច្រមុះបែបខ្នាញ់បន្ដិចទាំងញញឹម មុនសួររកចៅប្រុសម្នាក់ទៀត។

"នោះបាទលោកយាយ!"

"លោកយាយ ជម្រាបសួរ!"

"ហ្អា៎....ចៅប្រុសរបស់យាយ...ដើរមកណេះមកចៅ យាយសូមអោបបន្ដិច!" គាត់បក់ដៃហៅចៅទៅរក! អ្នកកម្លោះមិនបដិសេធក៏ដើរទៅដាក់ខ្លួនអង្គុយលើសាឡុងជាមួយគាត់! អោយគាត់អោបមួយសាលាញ់ ណាមួយគេក៏នឹកគាត់ដូចគ្នា។

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now