ភាគទី១៣ ; ព្រះជួយ?

436 27 0
                                    


ទោះបីជាគ្រួសារមិនបានផ្ដល់ក្ដីស្រឡាញ់ ភាពកក់ក្តៅអោយយើងពិត ប៉ុន្តែអ្នកត្រូវចាំថាមនុស្សមិនមែនសុទ្ធសឹងតែចិត្តអាក្រក់ទាំងអស់នោះទេ។ គ្រួសារមើលមិនឃើញពីអារម្មណ៍របស់យើង តែមិនប្រាកដថាគ្មានអ្នកដឹងពីអារម្មណ៍របស់យើងដែរ។ ត្រូវចាំស្រឡាញ់ខ្លួនឯងអោយបានច្រើនប្រសើរជាងស្រឡាញ់គេអោយបានច្រើនជាងខ្លួនឯង។

+ព្រឹកស្អែក!!

នៅពេលព្រឹកប្រលឹមព្រះអាទិត្យក៏ចាប់ផ្ដើមបំពេញតាមតួនាទីរបស់ខ្លួនដែលចាំរះបំភ្លឺទៅដល់ពិភពលោកនៅពេលព្រឹកអោយមានពន្លឺ។ មនុស្សម្នានៅព្រឹកប្រលឹមពេលមានពន្លឺភ្លឺស្រាងៗក៏ចាប់នាំគ្នារួតរះក្រោកតាំងពីមេឃមិនទាន់ភ្លឺច្បាស់ល្អដើម្បីទៅធ្វើការរកស៉ីសម្រាប់ចិញ្ចឹមជីវិត ដោយឡេកមនុស្សមួយចំនួនទៀតមេឃភ្លឺស្វាងៗចឹងគេមិនទាន់ក្រោកនោះទេព្រោះរវល់តែគេងលង់លក់ស្រួលយ៉ាងស្កប់ស្កល់។

បើយើងងាកមកមើលកម្លោះតូចជីមីនឯណេះវិញម៉ោងស្មើរនេះគេគេងមិនទាន់ងើបពីគេងនៅឡើយនោះទេ មិនដឹងថាយប់មិញនេះគេចូលគេងម៉ោងប៉ុន្មានឡើយ បានម៉ោងស្មើនេះហើយគេមិនទាន់ក្រោកទៀត។  មើលទៅគេគេងលង់លក់ស្រួលខ្លាំងណាស់ ប្រសិនជាភ្លើងឆេះផ្ទះឬគេដេញវាយគ្នាផ្អើលពេញទឹកពេញដីក៏ប្រហែលកម្លោះតូចម្នាក់នេះមិនដឹងថាមានរឿងអ្វីផង បើគេគេងមិនកុំរើកអីបន្ដិចបែបនេះគឺថាគេងដូចគេងយកមានតែម្ដង ទាស់តែចម្លែកតិចគេងកន្លែងណាមិនគេងទៅគេងកន្លែកបនត្រជាក់ស្រួលទៅវិញ ចេះរកនឹកទៅគេងឃើញ យ៉ាប់ហាស៎។

+តុកតុក!~តុក!

“អ្នកប្រុសតូច! អ្នកប្រុសតូច!” ម៉ែដោះអ៉ីម គាត់ឡើងមកដើម្បីដាស់ជីមីន តែគាត់ឈរគោះទ្វារហៅយូរហើយដូចគ្មានឮអ្នកខាងក្នុងឆ្លើយតបសោះ។

“អ្នកប្រុសតូច! អ្នកប្រុសតូចភ្ញាក់ហើយឬនៅ? ម៉ែដោះចូលទៅខាងក្នុងហើយណា៎!” ដោយសារគាត់ឈរគោះទ្វារហៅអ្នកប្រុសតូចរបស់ខ្លួនរាំងយូរដែលទើបគាត់សម្រេចចិត្តថាសុំអ្នកប្រុសតូចរបស់ខ្លួនចូលទៅខាងក្នុង ប៉ុន្តែការឆ្លើយតបពីម្ចាស់បន្ទប់សោះ។

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now