ភាគទី៣០ ; ផឹកអោយអស់មួយកែវហ្នឹង!

395 23 0
                                    

តើគ្រាន់តែកូនមកជាកូនអ្នកក្រក្នុងត្រកូលកសិករខុសដែរឬ? វាសនាមនុស្សតើអ្នកអាចរើសមកកើតបានទេ? ទើបអ្នកចូលចិត្តមើលងាយជីវិតអ្នកក្រអ្វីម្ល៉េះ?

ក្រោយពីដេកទោរទន់សង្ងំយំនឹកបងប្រុសនិងប៉ាម៉ាក់របស់ខ្លួនអស់ពេលជាយូរ ជីមីនក៏បានគេងលង់លក់ទាំងមិនបានដឹងខ្លួន សំខាន់ដេកលក់ទាំងផ្កាប់មុខទៀតខ្នើយកើយក៏យកមកឱបយ៉ាងជាប់នឹងខ្លួន។

+គ្រាក!~ក្រាក!

ទ្វារបន្ទប់ក៏ត្រូវបានបើកដោយដៃលោកម្ចាស់ហានជីគូបើកទ្វារដើរចូលមកដោយថ្នមសម្លេងបំផុតព្រោះគាត់ឃើញថាកូនកំពុងគេងលក់ខ្លាចថារំខានកូនគេង។

ដើរមកដល់ក្បែរគ្រែជីមីនហើយគាត់ក៏បន្ទន់ជង្គង់ចុះក្បែរជីមីនរួចក៏លើកដៃទៅអង្អែលសក់ក្បាលកូនយ៉ាងថ្នមដៃបំផុត។

គាត់ញញឹមស្រាលៗលើផ្ទៃមុខសម្លឹងមើលកូនប្រុសអស់មួយសន្ទុះទើបគាត់ដាច់ចិត្តដាស់ជីមីនអោយគេភ្ញាក់ពីដំណេក÷

“មីន! មីនភ្ញាក់ឡើងកូន!” គាត់ដាស់ដោយសម្លេងទន់ភន់ដែលគាត់មិនធ្លាប់ប្រើសម្ដីបែបនេះពីមុនមកដាក់កូនពៅរបស់គាត់បានម្ដង ប៉ុន្តែលើកនេះគាត់បែរជាចេះប្រើសម្ដីទាំងអស់នេះនិយាយចេញមកទៅវិញ។

ក្រោយពីមានការរំខានជីមីនក៏ចាប់បើកភ្នែកឡើងមកសឹមៗសម្លឹងរកមើលអ្នកមកដាស់ខ្លួនទាំងនៅដេកផ្កាប់មុខឱបខ្នើយនៅឡើយតែគេក៏ត្រូវបើកភ្នែកធំៗពេលឃើញមនុស្សអង្គុយក្បែរគេមុននឹងហើបមាត់បន្លឺហៅអ្នកជាប៉ាទាំងសម្លេងខ្មួរៗស្ដាប់ស្ទើរផ្អៀងត្រចៀក÷

“ប៉ា..?”

“ហឹម! ដៃឈឺ! ហេតុអីក៏ដេកបែបនេះ?” គាត់និយាយស្របពេលងើបលើកកូនប្រុសពៅអោយអង្គុយលើពូកអោយបានស្រួលបួល។

“កូនគេងភ្លេចខ្លួន!” ជីមីន តបទាំងធ្វើភ្នែកម៉ក់ៗដូចកូនឆ្មាដាក់លោកប៉ា។

“ចុះម្ដេចក៏ភ្នែកហើម? កូនយំឬ?” ពេលសង្កេតឃើញភ្នែកកូនក្រហមៗរាំងហើមបន្ដិចគាត់ក៏ចោទសួរ។

“កូន..កូនមានយំឯណាប៉ា! ភ្នែកហើមនឹងមកពីកូនញ៉ាំបាយកាលនៅមន្ទីរពេទ្យច្រើនពេកទេដឹង?” ឃើញលោកប៉ាសម្លឹងមុខចំៗរងចាំស្ដាប់ចម្លើយពីខ្លួនជីមីនក៏និយាយស្ទើរគ្រលាស់អណ្ដាតមិនចេញ ប៉ាគេនេះមុខអោយមាំតែម្ដងហើយគ្មានចេះញញឹមអីបន្ដិច។

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now