ភាគទី៤១ ; ខ្ញុំហ្នឹងហ្ហែស៎?

357 24 0
                                    

មនុស្សយើងកើតមកតែងតែភ្ជាប់មកជាមួយនៅសមត្ថភាព កម្លាំង សតិសម្បជញ្ញៈ មកព្រមគ្នាតាំងពីការចាប់កំណើតពីផ្ទៃម្ដាយមក។ ប៉ុន្តែសមត្ថភាពគុណតម្លៃទាំងអស់នេះវាអាចយកមកប្រើការបានដោយវាស្ថិតនិងអាស្រ័យទៅលើខ្លួនយើងម្នាក់ប៉ុណ្ណោះដែលជាកំណត់។ ដូច្នេះសូមអ្នកកុំគិតថាយើងកើតមកមានសមត្ថភាពមិនដល់គេគ្មានអ្វីផ្សេងទៀតដូចគេអោយសោះ តែអ្នកត្រូវបកមកគិតវិញថា តើយើងគួរចាប់ផ្ដើមចំណុចខ្លាំងរបស់យើងដោយរបៀបណា? តើយើងមានសមត្ថភាពអាចបង្កើតអ្វីមួយបានខ្លះសម្រាប់ជាប្រយោជន៍ដល់ខ្លួនឯង គ្រួសារនិងសង្គមជាតិ។ នោះទើបត្រូវជាអ្វីដែលយើងត្រូវយកមកគិតនិងគួរចាប់ផ្ដើមបង្ហាញនៅសមត្ថភាពរបស់យើងទៅដល់សង្គមខាងក្រៅពិតប្រាកដ។

ក្រោយពេលបញ្ចប់ប្រយោគនិងឈានជើងបោះទៅរកទ្វារដោយមានជីនដើរពីរក្រោយមិនដល់ប្រាំជំហានផង សម្លេងរបស់លោកគ្រូនាយកក៏បានបន្លឺឡើងមកបង្អាក់ដំណើរអ្នកទាំងពីរនាក់បងប្អូនភ្លេមៗ÷

“ជីមីនហ្អា៎! ក្រែងឯងមិនចឹងដែលរងចាំឱកាសល្អនេះមកដល់? ចុះហេតុអីពេលមានឱកាសហើយ ម្ដេចក៏ឯងបែរជាមិនព្រមទៅវិញ?” គាត់ស្រដីស្របពេលឃើញក្មេងល្អិតនៅចំពោះមុខបម្រុងនឹងដើរចេញទៅ។

“...? ខ្ញុំហ្នឹងហ្ហែស៎?” ជីមីន បែរមកសួរលោកនាយកបញ្ជាក់ទាំងលើកដៃមកចង្អុលខ្លួនឯងធ្វើទឹកមុខលឹងស្លើរបែបភ្ញាក់ផ្អើល។ គេនេះឬរងចាំឱកាសមកដល់? គេនេះឬចង់ចូលរួមប្រកួត? លោកនាយកនិយាយបន្លើសពេកហើយទេដឹង។

“ហ្ហឹម! លោកគ្រូដឹងថាឯងស្រឡាញ់កីឡាវិស័យតៃខ្វាន់ដូខ្លាំងណាស់ហើយក៏ចង់ចូលរួមគ្រប់ការប្រកួតទាំងអស់ដែរ! ពេលនេះឯងក៏អាចចូលរួមប្រកួតបានហើយចុះម្ដេចឡើយឯងបែរជាបដិសេធ?” ចម្លើយបានដោយការងក់ក្បាលព្រមទាំងពាក្យមួយប្រយោគយ៉ាងវែងអន្លាយហោះមកព្រមគ្នាតែមួយ។ ធ្វើអោយអ្នកដែលឈរស្ដាប់នោះចំហរមាត់ធ្លុងមុនខួរក្បាលចាប់ស្វែងរកមូលហេតុរំលឹកការចងចាំនៅក្នុងសាច់រឿងដើម។

“នោះជាគំនិតពីមុន! ឥឡូវខ្ញុំប្ដូរចិត្តហើយ!” ឈរត្រឹងគិតអស់មួយសន្ទុះជីមីនក៏ហាមាត់បោះសម្ដីមួយប្រយោគឡើងមកទាំងមិនបានខ្វល់ ខុសអីតែលោកនាយកចំហរមាត់ដកករងចាំស្ដាប់ឯណេះលឹងចូលលក្ខណៈស្រឡាំងកាំង ខណៈឯជីនបានត្រឹមតែឈរបើកភ្នែកភ្លឹសៗដូចនៅមិនទាន់យល់សាច់ការរវាងអ្នកចំពោះមុខច្បាស់នៅឡើយ។

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now