ភាគទី៣៤ ; ក្មេងឈ្លើយ!

397 25 0
                                    


មានលុយ មានឡាន មានផ្ទះវិឡា មានកេរ្តិ៍ឈ្មោះវង្សត្រកូលល្អ មានអ្វីៗលើសពីមនុស្សមួយចំនួនធំដែលរស់នៅខ្សត់ក្រគ្មានអ្វីៗគ្រប់យ៉ាងដូចខ្លួន។ ប៉ុន្តែមនុស្សទាំងអស់នោះបែរជាមានក្ដីស្រឡាញ់មួយដែលពិតប្រាកដទទួលបានពីមនុស្សជាទីស្រឡាញ់របស់ពួកគេទៅវិញ? ភាពកក់ក្តៅ ភាពយកចិត្តទុកដាក់ សេចក្ដីស្រឡាញ់ចេញពីចិត្តមិនភូតហើយក៏មិនកុហក គ្រួសារមួយដែលមានតែសុខភមង្គល ភាពរីករាយក្នុងជីវិតពពេញទៅដោយស្នាមញញឹម ពួកគេបែរជាទទួលបានវាដោយមិនចាំបាច់លន់តួអង្វរកសុំពីគ្រួសារដូចជាខ្លួនដូច្នោះអ្វីបន្ដិចផង។

ហេតុអ្វីពួកគេមានក្ដីស្រឡាញ់ពិតឱ្យគ្នាទៅវិញទៅមកបានដោយមិនចាំបាច់ខំប្រឹងទាមទារសេចក្ដីស្រឡាញ់ពីគ្រួសារទាំងអស់នោះដូចជាខ្លួនអញ្ចឹង?

នេះបញ្ជាក់ឱ្យឃើញថាមានលុយមានឡានក៏មិនប្រាកដថាមានសេចក្ដីសុខដែរ។

នៅពេលជុងគុកដែលជាកូនប្រុសទី២បានចាកចេញទៅបាត់នាមជាកូនប្រុសច្បងនៅក្នុងគ្រួសារក៏បានហាមាត់ស្រដីទៅកាន់ប៉ាម៉ាក់នាយភ្ជាប់ជាមួយទឹកមុខស្មើធេងដូចតំបន់ពោលទឹកកក÷

“លោកប៉ា! អ្នកម៉ាក់! ព្រឹកនេះកូនមិនបាននៅញ៉ាំអាហារជុំអ្នកទាំងពីរនោះទេ” ណាមជូនបង្ហើមសម្លេងបន្លឺឡើងក្រោយពេលជុងគុកចេញទៅបាត់ស្រមោលពីភូមិគ្រឹះឈឹង។

“ហ៉ឹម! នៅសណ្ឋាគារមានភ្ញៀវពិសេសកម្មង់ឥវ៉ាន់ធំពួកគេត្រូវការជាប្រញាប់ អូនក៏មិនបាននៅញ៉ាំអាហារពេលព្រឹកដែរ” អ្នកស្រីសូជីណាបញ្ចេញសម្លេងបន្លឺឡើងម្នាក់ទៀតបន្ទាប់ពីកូនប្រុសច្បងនិយាយបញ្ចប់ប្រយោគ។

“ហ្អឹម! អ៊ីចឹងកូននឹងអូនទៅចុះ បងអាចញ៉ាំអាហារពេលព្រឹកជាមួយកូនប្រុសពៅបងបាន ព្រោះបងមិនប្រញាប់ទេនៅព្រឹកនេះ” លោកហានជីគូ សម្លឹងមើលមុខភរិយានិងកូនប្រុសច្បងដោយការងើយឆ្ងល់បន្ដិច យល់ថាថ្ងៃនេះអ្នកទាំងពីរដូចជាមានការរវល់ទាំងព្រឹកព្រលឹមយ៉ាងចម្លែក ដោយខ្ជិលសួរនាំច្រើនគាត់ក៏មិនបានហាមឬបដិសេដក៏និយាយយល់ព្រមងក់ក្បាលស្របពេលបែរមុខមកមើលមុខកូនប្រុសពៅនៅក្បែរខ្លួនម្ដងដែលអង្គុយធ្វើទឹកមុខមិនសូវល្អ។

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now