ភាគទី១៤ ; ខ្ញុំសុំទោស!

436 27 0
                                    

ក្ដីស្រឡាញ់ពិតមិនស្ថិតទៅលើទឹកប្រាក់ឬរបស់របរដ៏មានតម្លៃគ្រឿងអលង្ការថ្លៃៗអ្វីដូច្នោះឡើយ។ ប៉ុន្តែផ្ទុយទៅវិញសេចក្តីស្រឡាញ់ពិតគឺបង្ហាញជាក់ស្ដែងតាមរយៈទង្វើនិងចិត្តរបស់អ្នកទៅវិញនោះទេ។

កាលបើបានឮវ័យចំណាស់ដាស់តឿនខ្លួនហើយជីមីនញញឹមដាក់គាត់បន្ដិច មុននឹងគេស្ទុះងើបយ៉ាងលឿនដើម្បីប្រញាប់ទៅងូតទឹកសម្អាតខ្លួនប្ដូរសម្លៀកបំពាក់ទៅសាលារៀនតាមអ្វីដែលវ័យចំណាស់ប្រាប់មុននេះ តែទោះជាគេស្ទុះងើបលឿនយ៉ាងណា គេក៏នៅតែមិនទាន់ដៃវ័យចំណាស់ដែលចាប់សង្គត់អោយខ្លួនគេមកគេងកន្លែងដើមវិញដូចគ្នា។

+បញ្ជាក់ : សង្គត់ដើមទ្រូងពេលនឹងជីមីនហើបខ្លួនគេបានតែពីក្បាលដល់ដើមទ្រូងតែប៉ុណ្ណោះ ឯដៃគេទាំងសងខាងគឺច្រត់ដើម្បីទប់លំនឹងខ្លួនពេលគេងើប តែពេលនិងគេច្រត់បានត្រឹមតែកែងដៃទេ។

+ផូស!!

“អួយ៎..!”

“ម៉ែដោះអ៉ីម..?” ជីមីន ក្រោយពីវ័យចំណាស់យកដៃមកសង្គត់ខ្លួនអោយមកកន្លែងដើមវិញហើយ ស្របពេលនោះគេក៏បានឮសំឡេងវ័យចំណាស់ស្រែកដូចគ្នា។ គេរហ័សងាកមុខទៅមើលវ័យចំណាស់យ៉ាងលឿនព្រមទាំងបើកភ្នែកធំៗក្រោយពេលគេឃើញវ័យចំណាស់កំពុងតែដេកផ្កាប់មុខទាំងយកដៃមកទប់ពីលើក្បាលរបស់គាត់។ ដោយគ្រែជីមីនគេងមានទំហំធំ ហើយជើងគ្រែខ្ពស់ល្មមស្មើនឹងបីចម្អាមដៃកន្លះបែបនេះអាចថាមានកម្ពស់សមល្មម។

ជីមីនក្រោយពីដឹងថាវ័យចំណាស់កើតអ្វីហើយ គេរុកចេញពីក្រោមគ្រែយ៉ាងលឿនមិនស្ទុះងើបដូចលើកមុននោះទេ ទើបគេដើរបោះជំហានជើងរត់ទៅខាងវ័យចំណាស់ ពេលមកដល់ខាងវ័យចំណាស់ហើយគេក៏បន់ទន់ជង្គង់ចុះឱនខ្លួនអោយទាបមុននឹងគេរុកក្បាលទៅក្រោមគ្រែព្រមទាំងទៅឈោងចាប់ទាញដៃវ័យចំណាស់ម្ខាងទៀតយកមកកាន់ជាប់។

“ម៉ែដោះ! ម៉ែដោះយ៉ាងម៉េចទៅហើយ?” ជីមីន ចោទសួរទៅកាន់វ័យចំណាស់ទាំងបារម្ភពីគាត់ ស្របពេលគេទាញអោយវ័យចំណាស់ចេញពីក្រោមគ្រែដោយការប្រុងប្រយ័ត្នបំផុតហើយអោយគាត់ងើបឈរអោយបានស្រួលប្រួល មុននឹងគេដាក់អោយវ័យចំណាស់អង្គុយនៅលើគ្រែគេងរបស់ខ្លួន ព្រោះតាមមើលគាត់មិញនេះក៏ដោយសារតែចូលទៅចាប់ទាញគេមិនបានគិតអ្វីទាំងអស់ទើបបណ្ដាលអោយក្បាលរបស់គាត់បុកនិងគ្រែមួយទំហឹងបែបនេះ។

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now