ភាគទី២៩ ; យើងមិនបានដេញ!

408 28 0
                                    

តើអាចទេ អាចបញ្ជូនខ្ញុំអោយត្រឡប់ទៅពិភពរបស់ខ្ញុំវិញ? តើអ្នកមានដឹងទេថាខ្ញុំមិនចេះរស់នៅជីវិតបែបនេះនោះទេ? ជីវិតរបស់ខ្ញុំធ្លាប់តែទទួលបានភាពកក់ក្ដៅពីគ្រួសារ មានម៉ាក់មានប៉ាមានបងប្រុសនៅចាំការពារចាំជួយដឹងនាំ។ ប៉ុន្តែមកដល់ពេលនេះខ្ញុំពិតជានឹកពួកគាត់ខ្លាំងណាស់ ខ្ញុំពិតជាចង់ត្រឡប់ទៅរកពួកគាត់វិញខ្លាំងណាស់ ខ្ញុំពិតជាចង់ទៅរស់នៅបែបជីវិតគ្រួសារសាមញ្ញៗដូចដើមវិញណាស់។ ពីព្រោះអ្នករស់នៅក្នុងពិភពមួយនេះ ពួកគេគឺមិនដូចគ្រួសាររបស់ខ្ញុំឡើយ។

នៅតាមដងផ្លូវសាធារណៈដែលសម្បូរទៅដោយគ្រឿងយន្ដនានាធ្វើចលនាទៅតាមមនុស្សជាអ្នកបញ្ជា។ មកចាប់អារម្មណ៍នៅឡានពណ៌ខ្មៅសេរីម៉ាកល្បីមួយគ្រឿងមើលទៅឡានមួយគ្រឿងនេះម្ចាស់របស់វាពិតជាមនុស្សមិនធម្មតានោះឡើយច្បាស់ណាស់ ច្បាស់ជាអ្នកដែលមានអំណាចមិនខាន បើលេងសុទ្ធតែឡានសេរីទំនើបជាច្រើនគ្រឿនបើកតាមពីក្រោយជាជួរៗច្រើនយ៉ាងនឹងនោះប្រសិនជាមិនមែនទៀតស្បថឈប់ទាយចាប់ពីវិនាទីនេះតទៅ។

“ឈប់ឡានបន្ដិច!” សម្លេងដាក់បញ្ជាចេញពីបុរសវ័យពាក់កណ្ដាលខ្ទង់បានបន្លឺឡើងនៅក្បាំងខាងក្រោយយ៉ាងរឹងកម្រឹសទៅកាន់កូនចៅ។

ឡានក៏ត្រូវបានអ្នកជាតៃកង់ឡានបើករំកិលទៅចំហៀងផ្លូវដើម្បីឈប់តាមបញ្ជាអ្នកជាចៅហ្វាយបញ្ជា រីឯឡាន៥-៦គ្រឿងដែលបើកតាមពីក្រោយក៏ត្រូវរំកិលចូលអែបចំហៀងផ្លូវឈប់ដូចគ្នា។

“លោកម្ចាស់មានអ្វីឬទាន?” ឡានឈប់ស្រួលបួលភ្លេមអ្នកកម្លោះជាជំនិតក៏បែរក្រោយសួរទៅចៅហ្វាយ។

“ណារ៉ូ! យើងសួរអីឯងបន្ដិចបានទេ?” លោកហានជីគូ មិនបានឆ្លើយគាត់បែរជាត្បកសួរសំណួរទៅកាន់កូនចៅជំនិតវិញទាំងភ្នែកចោលសម្លឹងមើលទៅខាងក្រៅទឹកមុខស្រពាប់ស្រពោន ធ្វើអោយមេការណារ៉ូឃើញហើយក៏ចាប់ឆ្ងល់ភ្លេម។

“បាទបាន! ខ្ញុំរីករាយឆ្លើយនឹងសំណួរលោកម្ចាស់ជានិច្ចអោយតែសំណួរនោះជាសំណួរដែលខ្ញុំអាចដឹងនៃចម្លើយ”

“យើងសមជាឪពុករបស់គេម្នាក់ដែលឬអត់?” លោកហានជីគូ ចាប់សួរដោយទឹកនឹងធឹងតែបង្គប់ទៅដោយក្ដីកង្វល់ជាច្រើនដែលគ្មានអ្នកអាចដឹង។

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now