ភាគទី1: First Meet

1.3K 47 2
                                    

#បេសកម្មមួយ
#ភាគទី1
________________________________________

សាច់រឿងបានផ្ដើមឡើងនៅក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយ។ ភូមិគ្រឹះនេះផងដែរគឺជារបស់លោក Force Jiratchapong ដែលគាត់រស់នៅជាមួយភរិយារបស់គាត់និងកូនប្រុសម្នាក់ឈ្មោះថា Joong archen។

Joongទើបតែមានអាយុ15ឆ្នាំប៉ុណ្ណោះគេជាក្មេងឆ្លាតក្លាហ៊ានឈ្លាសវ៉ៃតែទាស់ត្រង់ម្យ៉ាងគេជាក្មេងដែលមិនចូលចិត្តអោយអ្នកណាមកប៉ះពាល់របស់គេទេបើហ៊ានដឹងតែប៉ះរលាកលូកខ្លោចហើយ។ដោយហេតុថាលោកForceគឺជាមនុស្សមានមុខមាត់ធំដុំដែរចឹងគាត់តែងតែទំនើងចិត្តកូនរបស់គាត់រហូតក្លាយជាក្មេងចចេសរឹងរុះបែបនេះមិនមេនគាត់មិនធ្លាប់ស្ដីថានោះទេតែពាក្យចាស់លោកពោលថាចង់ពត់ឬស្សីត្រូវពត់ពីតូចហើយបើjoongធំប៉ុននេះហើយពិបាកក្នុងការកែខ្លាំងណាស់។

<ម៉ាក់.....>ក្មេងតូចជុងបានរត់ចុះពីលើផ្ទះមករកម៉ាក់របស់គេ
<រត់លឿនម្លេះកូនតិចដួលផ្កាប់មុខអស់ធ្មេញទៅ?>
<ថ្ងៃខួបកូនម៉ាក់ជួយនាំកូនទៅដើរលេងនៅសួនកម្សាន្តបានដែរទេម៉ាក់?>
<ចាសកូនតែថ្ងៃនេះកូនត្រូវយកលេខ1មកអោយម៉ាក់អោយបាន okទេ?>
<លេខ1សោះស៊ីផុយ>
<តោះហើយឬនៅកូនអាលបានទៅសាលា?>លោកforceដើរចូលមកនិយាយទៅកាន់ប្រពន្ធរបស់គាត់
<តោះរួចរាល់អស់ហើយបងតែមកញ៉ាំអាហារពេលព្រឹកសិនទៅចាំទៅធ្វើការ>
<ថ្ងៃនេះបានអ្វីដែរ?>
<បបរបង្គារដូចតែរាល់ដងនិងបង>
<ដឹងតែឆ្ងាញ់មាត់ទៀតហើយ>joong
<ញ៉ាំអោយលឿនៗទៅប្រយ័ត្នយឺត>

គ្រួសារតូចបរិភោគអាហារជុំគ្នាយ៉ាងមានសេចក្ដីសុខ។បន្ទាប់ពីញ៉ាំរួចលោកហ្វសបើកឡានជូនជុងទៅរៀនតាមធម្មតាហើយគាត់បន្តហួសទៅក្រុមហ៊ុនរបស់គាត់។

នៅក្នុងម៉ោងរៀនជុងខិតខំរៀនសូត្រខំប្រឹងស្ដាប់គ្រូណាស់ដើម្បីយកពិន្ទុអោយទៅម្ដាយរបស់គេ។ ម៉ោងចេញលេងក៏ជុងមិនចេញទៅណាដែរគេនៅខំប្រឹងធ្វើលំហាត់បន្តទៀត។ ក្មេងមួយក្រុមបានមករករឿងជុង÷

<អេអាកូនអ្នកមាន!>
<...>ជុងមិនតបគិតតែពីឈ្ងក់សរសេរមេរៀនរបស់គេ
<រឹកម្លេះឪឯងជាស្ដេចមេនទេទើបមិនចង់និយាយជាមួយយើង?>
<...>ជុងនៅតែមិនតបក្មេងដែលជាមេក្រុមនៅតែរករឿងជុងអញ្ចឹងគេបានទាញសៀវភៅរបស់ជុងយកទៅហែកចោលខ្វោកៗទឹកមុខរបស់ជុងស្មើរធេងនោះទេតែក្នុងចិត្តគឺក្ដៅខ្លាំងណាស់
<ឯងខំរៀបយកទៅណាបើមុននិងក្រោយឪឯងសូកលុយគ្រូដដែលនិង>

𑁍បេសកម្មមួយ•|• Mission One𑁍Where stories live. Discover now