ភាគទី22: តេស្តសមត្ថភាព

258 32 3
                                    

#បេសកម្មមួយ
#ភាគទី22
_______________________________________

   ថ្ងៃថ្មីយើងឃើញជេមដើរចេញពីបន្ទប់ស្នាក់នៅរបស់គេ។ ដើរមកតាមផ្លូវបានជួបជាមួយនិងបក្សពួកនាយចឺបមួយវិញទៀតថែមទាំងមានវត្តមានរបស់វេហ្កាសទៀតផង÷

«អួយមកជុំៗបែបនេះចង់លេងម៉ាតម្សៅជះទឹកមេននិង?»

«យើងមកនេះមិនបានលេងសើចគឺយើងមកតេស្តសមត្ថភាពរបស់ឯងព្រោះថាឯងបានចូលខ្លួនមកធ្វើជាដៃជើងរបស់យើងហើយ»

«តើតេស្តបែបណាទៅបាទ?»

«ចូល!»

មិនទាន់បានត្រៀមខ្លួនផងវេហ្កាសអោយកូនចៅរបស់គេព្រួតវាយទៅលើជេមបាត់ទៅហើយ÷

«លោកវេហ្កាសធ្វើអ្វីបែបនេះខ្ញុំមិនទាន់ត្រៀមខ្លួនទេ»

«បើឯងឆ្លងផុតពួកវាបានមានន័យថាឯងជាប់តង់ទីមួយហើយ»

ការប្រយុទ្ធនៅតែបន្តសួរថាវ៉ៃឈ្នះជេមមេនពួកអាកាកមនុស្សអស់និងហ៍ជេមវាយដួលរាប÷

«ល្អ!»

«ចុះតង់ទី2ជាអ្វីដែរទៅបាទ?»

«តង់ទី2គឺឯងត្រូវជួបជាមួយយើង!» វេហ្កាសបានដកដំបងជ្រុងមួយចេញមក

«លោកវេហ្កាសមានអាវុធតែខ្ញុំគ្មានទេតើអោយខ្ញុំយកឈ្នះលោកបែបណាទៅ?»

«ពួកឯងយកដំបងអោយវា»

កូនចៅវេហ្កាសបោះដំបងមួយអោយទៅជេមរួចក៏ចាប់ផ្ដើមប្រយុទ្ធគ្នា។ វេហ្កាសលឿនណាស់ជេមស៊ូជាមួយមិនរួចទេជេមត្រូវវេហ្កាសដាក់ឡើងចង់ទ្រមខ្លួនទៅហើយគុណដំបងជ្រុងរបស់គេពិតជាខ្លាំងពូកែមេន

ព្រុស! ជេមត្រូវវេហ្កាសធាក់មួយជើងខ្ទប់និងដើមឈើជេមឡើងបែកមុខបែកមាត់អស់ហើយ÷

«ដល់ថ្ងៃបញ្ចប់របស់ឯងហើយ!» តាមពិតវេហ្កាសមិនមេនចង់សាកល្បងជេមតែមួយមុខទេគេមានបំណងចង់សម្លាប់ជេមចោលតែម្ដង

វេហ្កាសយាដំបងប្រុងនិងបង្ហើយទៅជេមទៅហើយតែពេលនោះមានសម្លេងមួយស្រែកឃាត់÷

«បងប្រុសឈប់!»

Khaotungបានរត់ចូលមក

«Khaoប្អូនមកទីនេះធ្វើអី?»

𑁍បេសកម្មមួយ•|• Mission One𑁍Where stories live. Discover now