ភាគទី4: កុំសង្ឃឹមថានៅបានសុខ

411 29 3
                                    

#បេសកម្មមួយ
#ភាគទី4
_________________________________________

ពេលវេលាចេះតែដើរទៅមុខជារឿយៗតែពេលវេលាមិនបានផ្លាស់ប្ដូរមនុស្សនោះទេប្រសិនបើមនុស្សនោះមិនផ្លាស់ប្ដូរខ្លួនឯង។

ជុងត្រឡប់មកផ្ទះម៉ោង6ដូចរាល់ដងគេបានជិះម៉ូតូចូលមកក្នុងបរិវេណដ៏ធំទូលាយនៃផ្ទះរបស់គេ។ ជាទម្លាប់អ្នកបម្រើតែងចេញមកទទួលជានិច្ចជុងដោះអាវក្រៅរបស់គេទៅអោយអ្នកបម្រើយកទៅទុកហើយបោះកាតាបរបស់គេអោយទៅFirst។

មកដល់ក្នុងផ្ទះធ្វើអោយជុងឈរស្ងៀមត្រឹងព្រោះវត្តមានរបស់Dunkដែលកំពុងអង្គុយលើសាឡុងជិតប៉ារបស់គេ÷

<ក្មេងម្នាក់នោះមកផ្ទះយើងធ្វើអីប៉ា?>
<ប្អូនគេរើមកនៅជាមួយយើង>
<ម៉ាក់ទើបតែស្លាប់មិនបានប៉ុន្មានប៉ាចង់នាំប្រពន្ធថ្មីចូលផ្ទះហើយហេស?>
<ដាំងមិនមេនជាប្រពន្ធប៉ាទេ>
<អរមិនមែនប្រពន្ធចឹងជាកូនចុងប៉ាមេនទេ?>
<ជុងស្ដាប់ប៉ាបកស្រាយសិន!>
<បកស្រាយឬដោះសារ?យ៉ាងណាខ្ញុំក៏មិនព្រមអោយវានៅក្នុងផ្ទះនេះជាដាច់ខាត!>
<តែនេះជាផ្ទះរបស់ប៉ា!ប៉ាមានសិទ្ធិសម្រេចថាអោយអ្នកណានៅឬអ្នកណាចេញ!>
<បានស្រេចលើប៉ាចុះតែកុំសង្ឃឹមថានៅបានសុខ!>
<Chen Joong!ឆាប់ត្រឡប់មកវិញភ្លាម!>

ជុងមិនបានដើរបកក្រោយឡើយព្រោះគេខឹងនិងលោកហ្វសណាស់ចេញមកក្រៅគេថែមទាំងវាយអង្គរក្សដែលឈរយាមទៀតផង។ ចំណែកDunkគេមានអារម្មណ៍ថាខុសយ៉ាងមិចទេដែលធ្វើអោយពុកកូនគេឈ្លោះគ្នាបែបនេះ÷

<លោកប៉ា!កូនគិតថាកូនមិនមកនៅផ្ទះនេះទេកូននៅផ្ទះដដែលក៏បានដែរលោកប៉ា>
<ហេតុអីទៅកូន?>
<ប៉ាមើលទៅខ្ញុំមិនទាន់ទាំងចូលមកនៅផងប៉ានិងបងប្រុសឈ្លោះគ្នាបាត់ទៅហើយចឹងខ្ញុំមិនមកនៅល្អជាង>
<តែកូនមកនៅទីនេះគឺសុវត្តិភាពជាងនៅផ្ទះនោះកូននៅម្នាក់ឯងបើកើតអីបានអ្នកណាមើលកូន?>
<កូនអាចមើលថែខ្លួនឯងបាន>
<តែប៉ាអោយគេរើឥវ៉ាន់របស់កូនមកដាក់ទីនេះអស់ហើយ>
<Awwប៉ាធ្វើបែបនេះបងប្រុសមិនកាន់តែស្អប់កូនហើយទេហី?>
<កុំខ្វល់អ្វីច្រើនពេកកូនជុងគេតែងតែបែបនេះហើយ>
<បាទ>

𑁍បេសកម្មមួយ•|• Mission One𑁍Where stories live. Discover now