ភាគទី28: ធ្វើជាប្រពន្ធបងទៅ?

374 41 3
                                    

#បេសកម្មមួយ
#ភាគទី27
_________________________________________

•ថ្ងៃបន្ទាប់

ថ្ងៃនេះកូនប្រុសរបស់មីងចាន់បានដឹកឥវ៉ាន់យកទៅទុកនៅផ្ទះនាយវេហ្កាសឥវ៉ាន់ទាំងនោះគឺជាស្បៀងអាហារជាច្រើន÷

«ស្បៀងយកទៅទុកកន្លែងណាបង?»

«ទុកខាងក្នុងនិងហើយអាប្អូន!»

កូនមីងចាន់ក៏លើកឥវ៉ាន់ដាក់ក្នុងបន្ទប់ដែលពួកវាប្រាប់÷

«ទិញស្បៀងទុកច្រើនដល់ថ្នាក់នេះប្រុងធ្វើអីនិង?»

ខ្ជិលឆ្ងល់ច្រើនកូនមីងចាន់ក៏បើកឡានត្រឡប់ទៅវិញ។ ក្រឡេកមកមើលនាយចឺតនិងបក្សពួកវាប្រុងមកចាក់ថ្នាំអោយជេមទៀតហើយតែចៃដន្យអីបើកទ្វាមកបាត់ជេមឈឹង÷

«វីវរហើយលោកបង!អាលីមីងរត់បាត់ហើយ!»

«ហឹសវារត់ទៅណាមិនរួចទេមុននិងក្រោយវាគង់តែត្រឡប់មកវិញដដែល!»

SKIP>>>

កូនមីងចាន់ឈប់ឡាននៅក្រោយផ្ទះប្រុងនិងដើរចេញតែចៃដន្យអីស្រាប់តែឮសម្លេងចេញពីក្នុងឡាន÷

«សម្លេងអីនិង?»

កូនមីងចាន់ទៅបើកគូទឡានមើលឃើញជេមកំពុងដេកនៅក្នុងនោះ÷

«isea! មកបានយ៉ាងមិចនិង! ពុកម៉ែ!!!!មកបន្តិច!!!»

អ្នកដែលរត់មកមិនមេនពូវ៉ាន់មីងចាន់ទេតែជាធីមរបស់យើងទៅវិញព្រោះថាពូមីងគាត់ទៅក្រៅអស់ហើយ÷

«មានរឿងអីZo?»

«ជេម!!!!!!»

ពួកគេស្រែកព្រមគ្នានៅពេលដែលឃើញសភាពរបស់ជេមហើយ÷

«ជួយខ្ញុំផង....»

«ចង្រៃយ៍អើយឯងកើតអីហាសជេមមិចទៅជាបែបនេះ?»ផន

«កុំទាន់សួរនាំអីនាំភីជេមទៅបន្ទប់សិនទៅZoឯងមិនបាច់ឡើងមកតាមពួកបងទេឯងនៅមើលហាងនិងហើយ!» ដាំង

«បាទភី!»

ពួកគេគ្រាជេមឡើងទៅលើនិងនាំជេមទៅដាក់ក្នុងបន្ទប់÷

«អៃជេមវាកើតស្អីវានៀគ?»

«ថ្នាំ...អោយថ្នាំមកខ្ញុំ!»

𑁍បេសកម្មមួយ•|• Mission One𑁍Where stories live. Discover now