ភាគទី20: របូតដៃ

345 39 7
                                    

#បេសកម្មមួយ
#ភាគទី20
_______________________________________

•ថ្ងៃថ្មី

<ហ្វូតលើកកាហ្វេអោយអ៊ំនៅតុនោះបន្តិច!>ភូវីន
<Ok>

នៅក្នុងហាងគឺមានមនុស្សចូលមកញ៉ាំអីជាធម្មតា។ពេលនោះផងដែរយើងឃើញឡានតូរីសមួយបានបើកចូលមកជាមួយនិងសម្លេងឃោសនារបស់អ្នកលក់ឡើងរំពងពេញភូមិ÷

<មកហើយបាទៗសូមជំរាបសួរពុកម៉ែបងប្អូនអ៊ំពូមីងក្មេងចាស់ប្រុសស្រីទាំងអស់គ្នាផងដែរបាទ! ក្នុងឱកាសដ៏ល្អនេះខ្ញុំបាទបាននាំយកផលិតផលល្អៗមកចែកជូនបងប្អូនទាំងអស់គ្នាប្រើប្រាស់ផងដែរ ហើយកាន់តែពិសេសជាងនេះទៅទៀតគឺនិងមានការបញ្ចាំងកុនដ៏សែនល្អមើលបំផុតប្រចាំឆ្នាំដែលជារឿង
រន្ធុតញាប់ញ័រព្រឺព្រួចបំផុតគឺរឿងខ្មោចលោកបងណាក់!!!!!!!!>

ចាសនេះគឺជាកំពូលមនុស្សរបស់យើងនិងប៉ននិងឯងគេលើកនេះមកបែបជា sellman អីចឹងទៅ។ មនុស្សក្នុងភូមិរួមទាំងដាំងហ្វូតនិងភូវីនបានចេញមកមើលផនផងដែរ។ ផនហក់ចុះពីលើដំបូលឡានរួចចាប់ផ្ដើមប្រម៉ូតផលិតផលរបស់គេបន្តទៀត÷

<សម្រាប់ពុកម៉ែបងប្អូនដែលឧស្សាហ៍ឈឺក្បាលវិលមុខអាចយកទៅសាកជាមួយនិងប្រេងខ្យល់សញ្ញាព្រាបជិះម៉ូតូនេះបានធានាថាល្អប្រើតែម្ដង! ហើយចំណែកអ្នកដែលចូលចិត្តធ្វើមុខមិនរាប់ញាតិដូចអាអូននេះក៏អាចយកថ្នាំប្រភេទនេះទៅសាកបានធានាថាឈាមនិងដើរល្អមុខនិងស្រស់ស្រាយជាងមុន>

អាអូនដែលផននិយាយគឺជាភូវីនដែលកំពុងឈរអោបដៃសម្លក់មកកាន់គេនិងហើយ÷

<មិនចាំបាច់លេបថ្នាំទេគ្រាន់តែបានធាក់អ្នកលក់ក៏ជាដាច់ហើយ!>ភូវីនតប
<ឃើញទេបងប្អូនមុខមិនរាប់ញាតិហើយចូលចិត្តប្រើហិង្សាទៀត>
<នែ៎មកលក់ឬមកដៀល?> អត់មិនបានឥឡូវហើយផន
<Okឥលូវយើងមកលក់ផលិតផលយើងបន្តទៀត!លោកពូឧស្សាហ៍ឈឺឆ្អឹងខ្នងពិតទេសាកយកប្រេងក្រឡាសញ្ញាបាតជើងឆ្មានេះធានាតែជាដាច់ហើយលោកពូហើយលោកពូក៏មិនបាច់បង់ប្រាក់ដែរខ្ញុំជូនលោកពូfree>
<អគុណហើយលោកក្មួយ>
<អ៊ំពូមីងណាដែលចង់បានថ្នាំអាចមករកខ្ញុំបានណាបាទ>

𑁍បេសកម្មមួយ•|• Mission One𑁍Where stories live. Discover now