ភាគទី12: វ៉ៃគ្នា

407 38 7
                                    

#បេសកម្មមួយ
#ភាគទី12
_______________________________________

  បន្តពីភាគមុនកាត់ចូលថ្ងៃថ្មី។ ថ្ងៃនេះជាថ្ងៃសម្រាកចឹងកូនៗយើងមិនទៅរៀនទេគឺទំនេរdayoffតែម្ដង។ដាំងនិងជុងបើកទ្វាចេញពីបន្ទប់ព្រមគ្នាតែម្ដងតែមិនបាននិយាយរកគ្នាទេម្នាក់ៗប្រើក្រសែភ្នែកត្រជាក់ស្រិបសម្លក់គ្នាទៅវិញទៅមក។ ពេលចុះជណ្ដើរក៏ប្រឆាំងគ្នាដែរមួយៗចង់ទៅមុនដូចគ្នាហើយឆ្ងល់ជណ្ដើរប៉ុនណាណីបែរជាមកប្រជ្រៀតគ្នាទៅវិញ?

ម៉ែដោះបានរៀបចំម្ហូបអាហារពេលព្រឹកសម្រាប់ពួកគេជាស្រេច÷

<ព្រឹកនេះលោកប៉ាមិនមកផ្ទះទៀតហើយមេនទេម៉ែដោះ?>ដាំង
<ចាសលោកប្រុសមិនបានមកផ្ទះទេប៉ុន្តែគាត់បានផ្ដាំតាមក្មួយfirstមកថានៅពេលដែលអ្នកប្រុសទាំងពីរញ៉ាំអាហារពេលព្រឹករួចអោយទៅរកគាត់នៅក្រុមហ៊ុន>
<គាត់មានការអ្វីមេនទេម៉ែដោះ?>ជុង
<ខ្ញុំក៏មិនដឹងដែរប្រហែលជាទាក់ទងនិងការងារក្នុងក្រុមហ៊ុនហើយ>
<បើការងារក្នុងក្រុមហ៊ុនហេតុអ្វីត្រូវអោយអ្នកខ្លះទៅដែរ?រៀនក៏មិនទាន់ចប់តើទៅជួយអ្វីបាន?>
<បើរៀនចប់ហើយសម្ដីអន់ដូចបងខ្ញុំសុខចិត្តឈប់រៀនល្អជាង!>
<ដាំងឯងប្រហើនហ៊ានថាអោយយើងផង?>
<អើយ៉ាងមិចថាមិនបានមេនទេ?យើងទ្រាំជាមួយឯងយូរហើយ!ប្រើសម្ដីជាមួយយើងមើលតែយើងនិងមិនមេនមនុស្សសួរតាមត្រង់ទៅឯងជាកូនបង្កើតរបស់ប៉ាដែរទេទើបចរិតខុសគ្នាដូចមេឃនិងដីបែបនេះ?>juiiដាំងលេងមេនទេន?
<ទ្រាំជាមួយយើងមិនបានឯងចង់យ៉ាងមិចជាមួយយើង?>
<ចង់ដាល់ឯងបែបនេះនោះអី!>

ផាំង! ព្រឹកនេះស្រីដាំងដៃដល់សាហាវហ៊ានវាយជុងកណ្ដាលតុបាយតែម្ដងសង្ស័យឆ្លងពីភូវីន÷

<យ៉ាងមិចស្រួលខ្លួនដែរទេស៊ីកណ្ដាប់ដៃមុនស៊ីបាយបែបនេះ?>
<ហ៊ានវាយយើងចំពោះមុខអ្នកបម្រើបែបនេះឯងចង់ស្លាប់ហើយមេនទេ?>
<ហើយឯងចង់ស្លាប់មេនទេទើបសួរយើងបែបនេះ?>
<ដូចជាដល់កពេកហើយដាំងតិចថាយើងទ្រាំមិនបានដាក់កណ្ដាលមុខវិញទៅ!>
<ដាក់មកបើខ្លាំង!ហើយឯងគិតថាយើងឈរអោយឯងវាយមេនទេ?>
<អឺចឹងមកវាយគ្នាមួយស្មើរមក!>

𑁍បេសកម្មមួយ•|• Mission One𑁍Tahanan ng mga kuwento. Tumuklas ngayon