ភាគទី31

303 40 2
                                    

#បេសកម្មមួយ
#ភាគទី31
________________________________________

  កាត់មកប្លង់មួយទៀតដែលយើងឃើញជេម ហ្វូត និងបក្សពួកនាយចឺតបានជិះឡានមកព្រមជាមួយគ្នាគោលបំណងរបស់ពួកគេគឺយកហ្វូតមកអោយវិញនិងឯង។ មកដល់មុខហាងមីងចាន់ជេមនិងហ្វូតបានចុះពីលើឡាននៅទល់មុខពួកគេគឺមានគ្នាយើងឈរចាំជាស្រេច÷

«យើងយកហ្វូតមកអោយវិញ!»

«ឯងធ្វើអីប្អូនយើងខ្លះហាស?»

«ធ្វើអីដែលប្ដីប្រពន្ធគេធ្វើនោះអី! ខ្ញុំសូមប្រកាសអោយគ្រប់គ្នានៅទីនេះដឹងផងថាហ្វូតជាមនុស្សរបស់ខ្ញុំចឹងហាមអ្នកណាប៉ះពាល់អោយសោះ!»

«ប៉ុននឹងមិនទាន់គ្រប់ទេវើយ!» នាយចឺត

«យ៉ាងមិចទៀត?»

«ឯងគួរតែថើបវាអោយគ្រប់គ្នាឃើញផង!»

«តែចៅហ្វាយមិនបានបញ្ជាយើងបែបនិងទេ?»

«តែយើងជាអ្នកបញ្ជាយើងអោយថើបក៏ថើបទៅ!»

ជេមរៀងស្ទាក់ស្ទើបន្តិចព្រោះថាគ្រាន់តែចាប់ហ្វូតទៅនិងគេមានកំហុសបាត់ទៅហើយទម្រាំអោយថើបកណ្ដាលវាលក្រោមក្រសែភ្នែកមនុស្សរាប់រយបែបនេះទៀតមិនដឹងថាក្រុមរបស់គេស្អប់គេប៉ុណ្ណាទេ។ ប៉ុន្តែយ៉ាងណាបញ្ជានៅតែជាបញ្ជាជេមមិនអាចប្រឆាំងបានទេ ទើបសម្រេចចិត្តដើរទៅរកហ្វូតយឺតៗនិងទាញមុខហ្វូតមកថើប...

ព្រុស! ជេមត្រូវខ្ទាតចេញពីហ្វូតដោយកម្លាំងដៃរបស់ជុងបានរុញគេចេញ÷

«ល្មមបានហើយពួកអាសត្វធាតុ! »

«ហឺយលេងជេរបែបនេះប្រដៅចេញម្ដងល្អទេ?» នាយចឺត

«ហែងខ្លាំងហែងហក់មក! »

មួយក្ដៅមួយដុតថែមវ៉ៃគ្នាច្បាស់ណាស់ក្រុមទាំង2បិះនិងបើកឆាកប្រយុទ្ធទៅហើយតែសម្លេងកញ្ចែរមួយបានបន្លឺឡើងគ្មានអ្នកណាក្រៅពីអូមនោះទេពេលនេះគេបានចេញពីពេទ្យហើយ÷

«ក្រែងវាងាប់បាត់ហើយតើហីហេតុអ្វីវានៅរស់ទៀត?» នាយចឺតខ្សិបទៅកូនចៅម្នាក់

«ថ្ងៃនោះខ្ញុំបានចូលទៅសម្លាប់វានៅមន្ទីពេទ្យពិតមេនលោកបងហើយខ្ញុំបានឃើញវាដាច់ខ្យល់នៅនិងភ្នែកទៀត!»

𑁍បេសកម្មមួយ•|• Mission One𑁍Where stories live. Discover now