ភាគទី24: ការបញ្ជូនទំនិញ

372 35 4
                                    

#បេសកម្មមួយ
#ភាគទី24
_______________________________________

•យប់

នៅពេលដែលកំពុងគេងសុខៗភូវីនស្រាប់តែឮសម្លេងគ្រុកក្រាកៗនៅក្រោមផ្ទះភូវីនជាមនុស្សដែលមានត្រចៀកវៃចឹងទើបតួនាទីរបស់គេគឺចាំស្ដាប់ព័ត៌មានផ្សេងៗពីអ្នកដទៃ÷

«ដាំង!ហ្វូត!ក្រោកឡើង!»

«ហូយស្អីគេឯងហាសមេឃមិនទាន់ភ្លឺផង» ដាំង

«ឯងមានឮសម្លេងអីទេ?»

«សម្លេងអី?»

«អឺឮមេនតើតិចចោចូលផ្ទះ?»

«ចេញទៅមើលតិចទៅ»

«ហេឈប់ៗចុះបើមិនមេនចោជាខ្មោចវិញនោះ?»

ផុស!ហ្វូតស៊ីម្នាក់មួយដៃពីសំណាក់ភូវីននិងដាំង

«ខ្មោចក្បាលឯងចេញម៉ោងនិង?»

«ចឹងចុះទៅមើលអោយច្បាស់ទៅបើជាចោដាក់វាអោយបែបក្បាលតែម្ដង»

កម្លោះតូចទាំងបីនាំគ្នាចុះទៅក្រោមសំដៅទៅរកសម្លេងនោះ។ អារម្មណ៍ខ្លាចចោនិងតែ1%ទេតែបើអារម្មណ៍ខ្លាចខ្មោចវិញ99%ហើយម្នាក់ៗតែធ្វើចរិតដូចខ្លួនឯងក្លាហានណាស់ចឹង÷

«អាយ!!!!!!!!!!»

ពេលនោះស្រាប់តែមានមុខសរស្កុះមួយហក់មកចំកណ្ដាល់មុខពួកគេធ្វើអោយពួកគេស្រែកមួយអស់ក្រឡើតតែម្ដង÷

«ហូយ!!!!!!ឈប់ស្រែកទៅខ្ញុំផនណា»

«ហើយឯងមកលាបម្សៅស្អីសរពេញមុខបែបនេះ?»

«លាបអោយវាត្រជាក់»

«ហើយមករុករើអីទាំងយប់»

«អរថាមករកអីញ៉ាំហើយមកហៅពួកឯងផង ជេម និងជុងចាំនៅខាងក្រោយ»

«មានរឿងអីហ៍?»

ពេលនោះពូវ៉ាន់បានចុះមកក្រោម÷

«មានរឿងអីក្មួយៗស្រែកឡើងរំពងផ្ទះនៀគ?»

«អរអត់មានអីទេពូ! ពូឡើងទៅសម្រាកវិញចុះ»

«អឺតែពួកឯងកុំចេញដើរហើរផ្ដេសផ្ដាសណាព្រោះស្រុកទេសយើងឥលូវមិនបានទេម្ដងឮបាត់កូនអ្នកនេះ ប្រពន្ធអ្នកនោះ ជួនកាលបាត់ទាំងផ្ទះក៏មាន»

𑁍បេសកម្មមួយ•|• Mission One𑁍Where stories live. Discover now