ភាគទី27: ចាប់បាន

295 40 4
                                    

#បេសកម្មមួយ
#ភាគទី27

អេតមីនសុំនិយាយមួយមុនចូលសាច់រឿង ចំពោះរឿងនេះអេតមីនថាសរសេរអោយខ្លីតែមិចជ្រុលដៃដល់ជិត30ភាគនៀគ🤣

បើវែងចឹងរឿងគូរDewnaniដែលអេតមីនត្រៀមចេញប្រហែលស្អកហើយ🤣

_______________________________________

   ហួសទៅថ្ងៃថ្មី!បន្ទាប់ពីដឹងថាអូមបានគ្រោះថ្នាក់ត្រូវដេកពេទ្យកនយើងក៏ទៅសួរសុខទុកមិត្តដែរទៅទាំងអស់បាត់តែជេមមួយប៉ុណ្ណោះ÷

«យ៉ាងមិចហើយឯងមើលទៅជើងនិងត្រូវកាត់ចោលដែរទេ?»

«មិនកាត់ទេនៅមានពេលអាចទាត់ឯងបានទៀត!»

«ហើយយ៉ាងមិចទើបត្រូវខ្លាំងដល់ថ្នាក់នេះ?»

«អាណាដឹងសុខៗផ្ទុះផាំងចឹងសំណាងហើយគេចទាន់កុំអីត្រូវពួកឯងលែងបានឃើញមុខកម្លោះសង្ហាម្នាក់នេះហើយ!»

«បានហើយអៃអូមយើងដូចជាពុលនិងសម្ដីឯងយ៉ាងមិចមិនដឹងទេ!»

«ហើយការងារខាងពួកឯងដល់ណាហើយ?»

«ក៏ប្រហែលជាជិតដឹងរឿងខ្លះហើយ»

«គិតៗទៅអាណិតភីអូមណាស់ធ្វើការតែម្នាក់ឯង!»

«ម្នាក់ឯងយ៉ាងមិច?2នាក់ណាវើយ!»

«ឯណាម្នាក់ទៀត?»

«នោះ!»

ទាំងអស់គ្នាសម្លឹងទៅមាត់ទ្វាឃើញថាណាណូនកំពុងឈរពាក់វែនតាខ្មៅយ៉ាងសង្ហា÷

«ភីណាណូន!?»

«Surpriseដែរទេពួកឯងដែលឃើញយើងនៅទីនេះ? »

ណាណូនដើរមកឈរក្បែរហ្វូត÷

«ភីមកបានយ៉ាងមិចនៀគ? »ហ្វូត

ផុស!ណាណូនទះក្បាលហ្វូតមួយដៃ÷

«ឯងនេះហើយជើងល្អ!ក្រែងថាចុះទស្សន:កិច្ចជាមួយសាលាហេសហើយនេះជាស្អី?»

«ហូយភី!ខ្ញុំសុំទោសបើខ្ញុំប្រាប់តាមត្រង់ច្បាស់ជាភីមិនអោយមកទេ!»

«រឿងបែបនេះភីមិនហាមទេតែអ្វីដែលភីមិនពេញចិត្តគឺត្រង់ឯងកុហកភីនិងហើយ!»

«ភីណាណូនកុំបន្ទោសហ្វូតអី!គឺខ្ញុំទៅវិញទេដែលហៅអោយហ្វូតមកចូលរួមនិងហាមមិនអោយប្រាប់ភី!»ដាំង

𑁍បេសកម្មមួយ•|• Mission One𑁍Where stories live. Discover now