ភាគទី26: រោងចក្របៃតង

303 46 6
                                    

#បេសកម្មមួយ
#ភាគទី26
________________________________________

ក្នុងពេលនេះគឺយើងបានឃើញនាយ2នាក់ដែលត្រូវធីមរបស់យើងប្លន់អាវុធវិញពេលនេះកំពុងឈរញ័រខ្លួននៅចំពោះមុខវេហ្កាស។ វេហ្កាសងើបចេញពីកៅអីដើរទៅដាក់ដៃលើស្មានាយទាំងពីរនោះ÷

«មិនបាច់ភ័យទេបរាជ័យជាបទពិសោធន៍ពួកឯងត្រឡប់ទៅវិញចុះ!»

នាយទាំង2អរណាស់ដែលវេហ្កាសមិនស្ដីអោយគេក៏ប៉ុន្តែគិតខុសហើយឈាន2ជំហ៊ានវេហ្កាសបានទាញកាំភ្លើងគេមកបាញ់ផាំងៗកណ្ដាលក្បាលជនទាំង2÷

«អូសសាកសពវាចេញទៅ!»

អ្នកដែលស្លន់ជាងគេពេលនេះគឺជេម! ស្រមៃមិនចេញទេបើសិនវេហ្កាសចាប់បានថាគេក្បត់នោះ÷

«លីមីងថ្ងៃនេះឯងទៅរោងចក្រជាមួយយើង!»

«បាទចៅហ្វាយ!»

«តែចៅហ្វាយក្រែងនិងជាភារកិច្ចរបស់ខ្ញុំតើ?»នាយចឺត

«ឯងទៅចាត់ការអាស្នងការថ្មីនោះទៅរឿងយើងឯងមិនបាច់ខ្វល់ទេមកតាមយើងមកលីមីង!»

ជេមនិងវេហ្កាសដើរចេញទៅ នាយចឺតអារម្មណ៍មិនល្អទេដែលចៅហ្វាយរបស់គេមើលមិនឃើញតម្លៃគេបែបនេះ÷

«ខ្ញុំថាលោកបងប្រញាប់ចាត់ការវាទៅមិនចឹងវាដណ្ដើមដំណែងរបស់បងហើយ!»

«យើងគ្មានថ្ងៃអោយអាលីមីងក្លាយជាដៃស្ដាំរបស់ចៅហ្វាយជំនួសយើងដាច់ខាតយើងបម្រើគាត់មកជាយូរតែចុងក្រោយគាត់ទុកចិត្តវាជាងយើង!»

SKIP>>>

ក្រឡេកមកមើលអូនដែលកំពុងបើកឡានជាមួយកូនចៅមករកសេចក្ដីស្លាប់ឯវិញ ពួកគេនិយាយគ្នាពីនេះពីនោះគេមិនដឹងទេថានៅលើផ្លូវមានបង្កប់គ្រាប់បែក។ ទម្រាំតែចាប់ភ្លឹកថានៅលើផ្លូវមានគ្រាប់បែកនោះគ្រាប់បែកបានផ្ទុះធ្វើអោយគេវេចង្កូតទៅបុកនិងដើមឈើមួយទំហឹង។ មុននិងសន្លប់បាត់បង់ស្មារតីអូមបានសម្លឹងមើលទៅកន្លែងដែលផ្ទុះមិញនេះឃើញមានពួកនាយចឺតនៅទីនោះ...

ក្រឡេកមកមើលជេមដែលកំពុងបើកឡានជូននាយវេហ្កាសទៅរោងចក្រវិញ។ នៅតាមផ្លូវគេព្យាយាមសម្គាល់ផ្លូវទាំងនោះជាខ្លាំងសម្រាប់កិច្ចការបន្ទាប់។ មកដល់មុខព្រៃក្រាសមួយជេមបានឈប់ឡាន÷

𑁍បេសកម្មមួយ•|• Mission One𑁍Where stories live. Discover now