ភាគទី21:ដុតឃ្លាំង

256 35 3
                                    

#បេសកម្មមួយ
#ភាគទី21
_______________________________________

•ពេលយប់

មេឃងងឹតយើងឃើញឡានរបស់ផនបានបរចូលមកក្បែររបងចំការរបស់vegasគោលបំណងរបស់គេគឺចង់ចូលទៅឃ្លាំងសង្ងាត់តែមិនមេនងាយស្រួលទេព្រោះថាមានអ្នកយាមដូចនេះមានតែបង្វែរអារម្មណ៍ពួកអ្នកយាមនិងតែប៉ុណ្ណោះ÷

«សួរស្ដីបងៗត្រូវការទិញថ្នាំដែរទេបាទ?»

«មិនទិញទេឯងត្រឡប់ទៅវិញទៅទីនេះមិនមេនជាកន្លែងសម្រាប់លក់ដូរទេ»

«ហូយបងជួយទិញប្អូនបន្តិចទៅបងៗទាំងអស់គ្នានេះសង្ហាខ្លាំងណាស់ដូចតារាក្នុងក្រុមហ៊ុនGMMចឹងបងៗស្គាល់ Bright Vichirawat ដែរទេ?»

«អឺស្គាល់»

«និងបងៗសង្ហាដូចគាត់ចឹង»

«សរសើរពេកហើយអាប្អូនតែថាគ្រាន់តែស្រដៀងមិនសង្ហាដូចទេហាសហាស»

«ចឹងបងៗជួយទិញថ្នាំរបស់ប្អូនយកទៅប្រើប្រាស់ទៅធានាថាសាច់ចាំតែម្ដង»

«អឺៗ»

អ្នកយាមរវល់តែមើលថ្នាំដែលផនលក់ពួកគេមិនដឹងទេថា ជុងដែលជិះឡានមកជាមួយផនបានលួចចូលទៅក្នុងឃ្លាំងនោះ។ នៅខាងក្នុងក៏មានអ្នកយាមច្រើនដែរទើបជុងរកមធ្យោបាយដើម្បីចូលបន្តទៀត÷

ផុស! ជុងបានវាយអ្នកយាមម្នាក់អោយដួលរួចគេបានដោះសម្លៀកបំពាក់របស់វាមកពាក់ហើយដើរទៅអង្គុយជិតអ្នកយាមម្នាក់ទៀត។ ជុងបានទាញបារីមួយមកអុចបង្ហុយក្លិនរបស់បារីធ្វើអោយអ្នកយាមនោះឆ្ងល់÷

«ឯងបានបារីមកពីណាហេតុអ្វីក្រអូមម្លេះវើយ?»

«លោកVegasអោយមកយើង»

«សុំមួយដែរមកវើយ»

«បានតើ»

ជុងហុចបារីអោយចំណែកអ្នកយាមឯទៀតក៏មកសុំគ្រប់គ្នា។ អ្នកយាមបឺតបារីបានកន្លះដើមស្រាប់តែដួលថ្មោលព្រោះនៅក្នុងបារីនោះមានថ្នាំសន្លប់។ ជុងអុសអ្នកយាមយកទៅចងផ្អោបគ្នានៅព្រៃក្បែរនោះយើងយកក្រណាត់ញុកមាត់ពួកវាផងដែរ÷

«ហឹសតែប៉ុននេះទាល់តែព្រឹកស្អែកទើបភ្ញាក់ពួកឯង!»

និយាយចប់គេបើកឃ្លាំងពិនិត្យឃើញហិបជាច្រើននៅក្នុងនោះជុងបើកហិបមើលម្ដងមួយៗឃើញថាវាជាសាប៊ូគីសារីន និងសារធាតុគីមី ÷

𑁍បេសកម្មមួយ•|• Mission One𑁍Where stories live. Discover now