ភាគទី10: សម្ដែង

353 35 3
                                    

#បេសកម្មមួយ
#ភាគទី10
_________________________________________

  ក្រឡេកមកមើលភូវីនដែលកំពុងបណ្ដើរម៉ូតូទាំងទឹកមុខស្អុយប៉ែតែម្ដង។ កង់ម៉ូតូរបស់ភូវីនត្រូវបានបែកដោយគ្មានមូលហេតុ÷

<ចង្រៃដល់ហើយមកបែកកង់អីពេលនេះ!>

ភូវីនក្ដៅស្លឹកត្រចៀកជាមួយម៉ូតូនិងម៉ងបើតាមចិត្តខឹងគឺចង់តែធាក់អោយបាក់ខ្ទិចអស់ទេកុំតែគ្មានលុយទិញថ្មីទេកុំអីធាក់បាត់÷

ទីត!ទីត! ស៊ីភ្លេមួយបានបន្លឺឡើងនៅពីក្រោយភូវីន គ្មានអ្នកណាក្រៅពីប៉នៗរបស់យើងទេ÷

<ស៊ីភ្លេរកតាក្មេកឯងអីហាស?>
<មិនបានស៊ីភ្លេរកតាក្មេកទេបើយើងចង់រកគាត់យើងគ្រាន់តែសួរឯងទៅឃើញហើយ>
<ឆឹសខ្ពើមសម្ដីណាស់!ចេញអោយផុតពីមុខយើងទៅយើងមិនចង់ជួបមុខឯងទេមនុស្សនាំស៊យមនុស្សចិត្តខ្មៅ!>
<នែ៎សម្ដីបែបនេះខូចសុធាដែលយើងមានចិត្តចង់ជួយឯងហើយ>
<យើងសុខចិត្តដើរក៏មិនខ្ចីអោយឯងជួយដែរ>
<បើខ្លាំងដើរទៅ តាមផ្លូវនេះគ្មានជាងប៉ះកង់ទេបើចង់ចូលរៀនយឺតក៏បន្តដើរចុះ>
<យឺតក៏យឺតទៅមិនខ្វល់ទេ!>
<រឿងយឺតវាមិនសូវអីទេតែថ្ងៃមុននេះមានករណីក្មេងស្ទាវដេញកាប់មនុស្សមិនរើសមុខទេអើយតែឆ្លងកាត់កន្លែងវាហើយនៅប្រហែលបន្តិចទៀតប៉ុណ្ណោះដល់កន្លែងពួកវាហើយ តែមិនអីទេណាឯងក្លាហានចឹងប្រហែលមិនកើតអីទេ>

ប៉នធ្វើជាបើកម៉ូតូចេញតាមពិតគេចង់សាកចិត្តភូវីនសោះគឺចង់អោយភូវីនហៅមកវិញ÷

<ឈប់សិនកុំទាន់ទៅ!> គម្រោងរបស់ប៉នពិតជាបានផលមេន
<យ៉ាងមិចដូរចិត្តហើយហ៍?>
<មិនមេនយើងចង់ទៅជាមួយឯងទេតែយើងមិនចង់យកសាច់ឈាមយើងមកចោលទីនេះហើយណាមួយយើងមិនចង់ចូលរៀនយឺតផង!>
<ម៉ោះកុំនិយាយច្រើនបើថាទៅឡើងម៉ូតូមក>

ភូវីនឡើងម៉ូតូ

<មួកសុវត្ថិភាពពាក់ទៅការពារប្រសើរជាងបែកក្បាល>
<សង្ស័យឧស្សាហ៍ឌុបស្រីម៉ងទើបមានមួកដល់ទៅ2>
<មិនដែលឌុបស្រីទេដែលតែឌុបសង្សា>
<ហើយសង្សានិងមិនមេនស្រីទេចុះ?>
<ស្រីផ្សេងសង្សាផ្សេង>
<បែកក្បាលក៏ផ្សេងដែរ>
<និយាយដូចប្រច័ណ្ឌ?>
<ប្រច័ណ្ឌក្បាលឯងនិងឆាប់ចេញម៉ូតូទៅកាលបានដល់សាលានិង?>
<អោបចង្កេះមក>
<No Never!>

𑁍បេសកម្មមួយ•|• Mission One𑁍Where stories live. Discover now