ភាគទី៦ : អត់ឮ អត់ឆ្លើយ!

4.7K 373 3
                                    


"អង្គុយត្រង់ហ្នឹងហើយអាល្អិត"កំលោះសង្ហារ  ណាមជូន នាំថេយ៉ុងមកដល់ផ្ទះរបស់នាយរួចហើយក៏ប្រាប់ឲ្យរាងតូចអង្គុយនៅលើសាឡុង

"នេះជាផ្ទះរបស់អ្នកម៉ាក់ហេតុអីក៏គាត់.."ថេយ៉ុងអង្គុយចម្លែកនៅក្នុងចិត្តហេតុអីនាំគេមកផ្ទះរបស់ម៉ាក់ក្មេកទៅវិញ នាយតូចសំងំអង្គុយតាមអ្វីដែលនាយប្រាប់រហូតសម្លេងអ្នកម៉ាក់ក្មេកបន្លឺឡើង

"កូនថេ ហេតុអី្វក៏មកនៅទីនេះ បងកំពុងតែតាមរក" អ្នកជាម្ដាយបន្លឺឡើងពេលឃើញ កូនប្រសាររបស់ខ្លួនមកអង្គុយនៅត្រង់នេះ

"អ្នកម៉ាកបងជុងទុកកូនចោលនៅឯផ្សារតែម្នាក់ឯង កូនអត់ដឹងថាគាត់ទៅណាទេ"ថេយ៉ុង សម្លឹងមុខអ្នកជាម្តាយ

"ម៉ាក់ប្រាប់ឱ្យគេទៅតាមរកហើយ កូននេះពិបាកនិយាយស្ដាប់គ្នាណាស់ ដាច់ចិត្តយកប្រពន្ធទៅទុកចោល នេះកុំតែបាននាំជូនគេឃើញដោយចៃដន្យទេ"

"អ្នកម៉ាក់ពូថ្ពាល់ខួចមិញនេះជាអ្នកណា ហេតុអី្វក៏គាត់ស្គាល់ផ្ទះរបស់ម៉ាក់"ថេយ៉ុងសួរទៅម៉ាក់ក្មេកព្រោះគេមិនស្គាល់ណាមជូនពិតមែន

"ណាមជូនជាបងជីដូនមួយរបស់ ប្ដីកូន មកពីគេមិនបានមកចូលរួមពិធីមង្គលការរបស់កូនដោយសារមានការរវល់ខ្លាំងទើបកូនមិនស្គាល់"លោកស្រីចន ប្រាប់ទៅនាយតូចវិញ

"ម៉ាក់..បងជុងគាត់អត់បានយកខ្ញុំទៅចោលដូចម៉ាក់និយាយទេគាត់គ្រាន់តែភ្លេចទៅយកខ្ញុំវិញប៉ុណ្ណោះ"ទោះជាដឹងថារាងក្រាស់មានបំណងយ៉ាងមិចហើយក៏ដោយ ថេយ៉ុងនៅតែនិយាយយកល្អឲ្យរាងក្រាស់

"ពេលនេះគាត់ប្រហែលជាកំពុងបារម្ភពីកូនស្លាប់ហើយ"ថេយ៉ុងពោលឡើងទាំងមិនដឹងទេថាស្វាមីរបស់ខ្លួនមានការសប្បាយយ៉ាងខ្លាំងក្រោយពីយកគេទៅទុកឲ្យនៅតែឯងនៅកណ្ដាលផ្សារនោះគេនៅតែនិយាយកាន់ជើងនាយ លោកស្រីចនស្ដាប់ឮហើយបានត្រឹមយកដៃអង្អែលក្បាលផេកយ៉ុងថ្នមៗ រាងតូចទាំងទន់ភ្លន់ទាំងគួរឲ្យស្រឡាញ់ហេតុអី្វក៏កូនគាត់ដាច់ចិត្តធ្វើបែបនេះ

"ចាំមើលម៉ាក់ប្រដៅអាកូនកំហូចនឹងចេញម្ដង ម៉ាក់ ខលទៅហៅគេសិន ថ្មើរនេះប្រហែលជាកំពុងស្វាយមាត់ ស្លេកមុខដោយសារខ្លាចម៉ាក់ដេញចេញពីផ្ទះដោយសាររកកូនមិនឃើញហើយមើលទៅ "អ្នកជាម្តាយបន្លឺឡើងទាំងឃ្នើសចិត្តជាមួយកូនប្រុសតែម្នាក់របស់គាត់

💔ភរិយាបន្លំខ្លួន🍑🥀(ចប់)Dove le storie prendono vita. Scoprilo ora