ភាគទី២១ : ស្ងោរស្បែកជើង??

4.1K 357 10
                                    


"មុខដូចខ្មោចឲ្យកូនមើល សូម្បីតែម៉ាក់វាក៏ចង់ខ្លាចដែរចុះទម្រាំតែកូនគ្នាមិនទាន់ដឹងអីនោះ"នាយតូចរអ៊ូង៉ូវៗមិនហ៊ានថាឲ្យជុងហ្គុកបានឮ ថេយ៉ុងដាក់រូបថតរាងក្រាស់ចុះរួចទើបដើរទៅយកក្រែមមកមួយបំពង់មកហើយទើបអង្គុយលើសាឡុងវិញ ភ្លាមនោះគេក៏នឹកឃើញគំនិតបំបាត់កុំឲ្យខ្យល់គរដោយសារឃើញមុខស្វាមីរបស់ខ្លួន ទើបរត់ទៅយកកូនកញ្ចក់មកមួយទៀតដើម្បីធ្វើអ្វីដែលគេបានគិត

  ខណៈពេលរាងក្រាស់កំពុងតែធ្វើម្ហូបនៅក្នុងផ្ទះបាយនិងចិតផ្លែឈើដោយយកចិត្តទុកដាក់ដើម្បីឲ្យរាងតូចញ៉ាំ នាយថែមទាំងឆ្នៃចំណិតផ្លែប៉ោមដាក់ផ្គុំគ្នាឲ្យក្លាយជារូបបេះដូងថែមទៀតផង 

  បន្ទាប់ពីចិត្តរួចហើយជុងហ្គុកក៏លើកចានផ្លែឈើមកជាមួយនឹងទឹកដោះគោមួយកែវដើម្បីយកមកឲ្យអ្នកជាប្រពន្ធញ៉ាំ ប៉ុន្តែពេលមកដល់សាឡុងភ្លាមក៏បានឃើញប្រពន្ធកំពុងតែអោនងើបៗឆ្លុះកញ្ចក់មិនឈប់

"ធ្វើអីរបស់អូនទៀតហើយ??"

"កំពុងលាបក្រែមបន្ថែមសម្រស់បងឃើញអត់ បងហា៎..អូនសុំថើបមួយមក"នាយតូច លាបប្រលៀនក្រែមពេញមាត់រួចហើយទើបសុំរាងក្រាស់ថើប នាំឲ្យទឹកមុខនាយសង្ហារធ្លាក់ក្តុកក្រោយពីបានឃើញសភាពមុខប្រពន្ធខ្លួនហើយ ស្លាប់ហើយ!!ក្មេងម្នាក់នេះមានផ្ទៃពោះឬក៏កើតជំងឺវិកលចរិតឲ្យប្រាកដទៅ ចូលចិត្តធ្វើអីប្លែកៗខ្លាំងណាស់

"លុបមុខចេញវិញភ្លាម!!"ជុងហ្គុក ដាក់ចានផ្លែឈើនិងទឹកដោះគោចុះរួចដេញឲ្យរាងតូចទៅលុបលាងមុខចេញ

"អត់!!អត់ទេ អូនសុំថើបមួយមក"ថេយ៉ុងមិនត្រឹមតែជំទាស់នោះទេគេថែមទាំងងើបឈរឡើងប្រុងដើរមកថើបរាងក្រាស់ទៀតផង

"មិនបាន យ៎..បង បងប្រាប់ថាឲ្យទៅលាងមុខចេញណា៎"រាងក្រាស់ដើរថយក្រោយខ្លាចរាងតូចចូលមកជិត

"ចឹងរូបនេះឈប់មើលដែរ"រាងតូចបែរមកលើកយករូបថតមកជុងហ្គុកមកគម្រាមឲ្យគេអង្គុយមើលពេញមួយថ្ងៃហើយគ្រានើតែចង់លាបក្រែមថើបប្តីលេងបន្តិចអីក៏ពិបាកម៉្លេះ 

"តែ..."

ទីង ទុង!! ព្រះអើយ!ទីបំផុតមានអ្នកមកកាត់ចង្វាក់ហើយគ្រាន់តែបានឮសម្លេងកណ្តឹងភ្លាមរាងក្រាស់ក៏ដកដង្ហើមធូរទ្រូងខ្សាក

💔ភរិយាបន្លំខ្លួន🍑🥀(ចប់)Kde žijí příběhy. Začni objevovat