ភាគទី២៩ : នាងទេដែលសមនឹងចាកចេញ

5.1K 441 18
                                    


"ម៉ាក់..."ជុងកូ អណ្តឺតអណ្តកស្រែកហៅអ្នកដែលមាននាមជាម្តាយក្លែងក្លាយធ្វើឲ្យបេះដូងបរិសុទ្ធរបស់មនុស្សម្នាក់ផ្សេងទៀតឈឺខ្ទោកៗ សមទេ?ដែលកូនបង្កើតខ្លួនឯងទៅហៅអ្នកផ្សេងថាជាម្តាយ!បើសិនជាម្តាយនោះព្រមលះបង់កូនឲ្យទៅគេ អូខេ!វាមិនមែនជារឿងគួរឲ្យឈឺចាប់ទេ ប៉ុន្តែថេយ៉ុងគេមិនបានបោះបង់កូនគេចោលទេ អ្វីដែលគេធ្វើគឺដើម្បីតែបាននៅក្បែរកូនប៉ុណ្ណោះ

"ឈប់យំណា៎..Appaនៅក្បែរកូនហើយកុំទៅតាមនាងអី"ថេយ៉ុង រលីងរលោងអាណិតកូនមិនដល់អាណិតខ្លួនឯងនោះទេ ធ្វើជាម្តាយគេហេតុអីផ្តល់ក្តីស្រឡាញ់អោយកូនមិនបាន 

  ទីត ទីត!!សំឡេងរថយន្តទំនើបស៊ីផ្លេរមកដល់ខាងក្នុងផ្ទះ នោះគឺជាឡានរបស់រាងក្រាស់ដែលបានត្រឡប់មកពីក្រុមហ៊ុនវិញ ជំហានជើងមានអំណាចបោះចូលមកខាងក្នុងសន្សឹមៗក្នុងត្រចៀកក៏លាន់ឮសំឡេងយំច្បាស់ណាស់គ្មានអ្នកណាក្រៅពីកំលោះតូចរបស់នាយទេ 

"កូនកើតអីនឹងថេ??"ជុងហ្គុកបន្លឺឡើងស្របពេលដើរចូលមកជិតកូនដែលកំពុងត្រូវថេអោបជាប់នឹងទ្រូង

"គ្មានស្អីក្រៅពីប្រពន្ធរបស់លោកទេ!!ខ្ញុំប្រហែលជាមិនអាចទ្រាំនឹងទង្វើររបស់គាត់បានទៀតទេ សូមអង្វររយៈពេលមួយឆ្នាំមកនេះខ្ញុំដូចជាស៊ូទ្រាំពេកហើយ"

"បើលោកមិនបានស្រឡាញ់ខ្ញុំទេ ដោះលែងខ្ញុំនឹងកូនទៅណា…លោកអាចរស់នៅជាមួយប្រពន្ធពិតប្រាកដរបស់លោកហើយ ស្នេហាខ្ញុំអាចលះបង់បាន ប៉ុន្តែកូនមិនអាចទេ..ហ៊ឹក ខ្ញុំហត់នឹងឃើញកូនខ្ញុំយំខ្លាំងណាស់"ថេកូ

"ថេ..នេះមានរឿងអី??ហេតុអីអូនស្រាប់តែប្តូរសព្វនាមនិយាយជាមួយបង! អូនចង់នាំកូនទៅណាថេ?"ជុងហ្គុក ហាក់រវើរវាយនឹងពាក្យសម្តីរាងតូច គិតអ្វីក៏មិនចេញ

"ខ្ញុំនឹងនាំគេទៅរស់នៅឲ្យឆ្ងាយ..ហ៊ឹកៗ ពេលនោះជុងកូគេនឹងមិនត្រូវឈឺដូចខ្ញុំពេលនេះទេ"នាយតូច ខាំបបូរមាត់ទប់ភាពឈឺចាប់មិនចង់ឲ្យទឹកភ្នែកស្រក់មកបន្ថែមទៀត

"អូនឆ្កួតឬយ៉ាងមិច!អ្នកដែលត្រូវចេញគឺជានាងទៅវិញទេ"ជុងហ្គុកនិយាយដល់ត្រឹមនេះហើយគេក៏ស្រម៉ៃទៅដល់ថ្ងៃមួយនោះ..
  =========================

💔ភរិយាបន្លំខ្លួន🍑🥀(ចប់)Where stories live. Discover now