ភាគទី៣១ : Appa?!

5.3K 437 11
                                    


   រាងក្រាស់ជុងហ្គុកបោះជំហានដើរបណ្តើរថេយ៉ុងចូលទៅខាងក្នុងជាមួយនឹងកូនប្រុសតូចដែលទើបតែមានអាយុមួយខួបកន្លះ បុគ្គលិកបានទទួលពួកគេឲ្យសមនឹងតម្លៃដែលរាងក្រាស់មានឈ្មោះជាម្ចាស់ក្រុមហ៊ុន

  @បន្ទប់VIP

     ភ្លើងទៀនផ្លុងៗដុតនៅលើតុអាហារដ៏ធំរួមជាមួយការតុបតែងបែបថ្លៃថ្នូរ មិនប៉ុន្មាននាទីផងអាហារក៏បានមកដល់ដាក់តម្រៀបពេញតុបន្ទាប់ពីបុគ្គលិកបានទទួលការកម្មង់រួចហើយ

"ញ៉ាំទៅ នៅមើលមុខបងធ្វើអី?"រាងក្រាស់អង្គុយនៅទល់មុខថេយ៉ុងមុននិងនិយាយប្រាប់ឲ្យថេចាប់ផ្តើមញ៉ាំអាហារ ខណៈដែលជុងកូកំពុងបៅដបទឹកដោះគោរបស់គេក្អឹកៗឮសំឡេងដល់រាងក្រាស់ថែមទៀត

"គឺ...ចុះបើមានគេមកឃើញពួកយើងនៅជាមួយគ្នាវិញនោះ បងគិតយ៉ាងមិច?"ថេយ៉ុង តបទៅវិញទាំងទឹកមុខតានតឹង

"នេះជាពេលវេលាពួកយើង អូនមិនគួរបារម្ភខ្លាំងពេកទេ ថេ ញ៉ាំទៅប្រយត្ន័អាហារត្រជាក់អស់"នាយដកដង្ហើមធំរួចនិយាយទៅកាន់ថេយ៉ុងវិញ រាងតូចកាលបើឃើញជុងហ្គុកហាក់ដូចជាអ្នកធានារ៉ាប់រងក្នុងរឿងទាំងអស់នេះហើយគេក៏មិននិយាយអ្វីទៀតមុននិងចាប់យកចង្កឹះមកដើម្បីចាប់ផ្តើមញ៉ាំអាហារដែលរាងក្រាស់បានកម្មង់វាសុទ្ធតែជាអាហារមានជាតិប្រូតេអ៊ីនច្រើន ប៉ុន្តែនាយនៅភ្លេចអ្វីម្យ៉ាងគឺ..ថេយ៉ុងមិនចេះញ៉ាំហិរនោះទេ

"ហ្អឺក ខិសៗ"នៅសុខៗរាងតូចក៏ឈ្លក់ដោយសារជាតិហិរនៅក្នុងអាហារ នាំឲ្យរាងក្រាស់ប្រញ៉ាប់យកក្រដាសមកជូតឲ្យគេ 

"ញ៉ាំទឹកសិនទៅ"នាយនិយាយទៅកាន់អ្នកដែលមានផ្ទៃមុខចាប់ផ្តើមឡើងក្រហម មួយសន្ទុះក្រោយមកថេក៏លែងអីវិញ ប៉ុន្តែវីឌីអូសកម្មភាពរបស់ពួកគេក៏បានផ្សព្វផ្សាយទៅតាមបណ្តាញសង្គមព្រោងព្រៀតរួចបាត់ទៅហើយដោយសារស្នាដៃបុគ្គលិកនៅទីនោះ វាជារឿងដែលមិនគួរធ្វើដែលមកលួចថតសកម្មភាពអ្នកដទៃហើយយកទៅចែកចាយបែបនេះប៉ុន្តែសម្រាប់រាងក្រាស់គឺជាមនុស្សល្បីនិងជាស្វាមីដ៏ល្អផងនោះនាយក៏មិនចង់ទៅរករឿងអ្វីដែរ 

💔ភរិយាបន្លំខ្លួន🍑🥀(ចប់)Where stories live. Discover now