ភាគទី៣៤ : គួរតែយកប្អូនឲ្យជុងកូហើយ

4.8K 324 1
                                    


"ជុងកូ!!"នាយតូចរហ័សរត់មករកកូនដែលដួលអុកគូទនឹងដីដោយសារគេរត់លឿនពេក ម៉ូរីដោយងាកឃើញថេយ៉ុងមកហើយនាងក៏ធ្វើជារត់ទៅជួយលើកជុងកូទាំងក្នុងចិត្តកំពុងក្តៅក្រហាយដោយសារផែនការមិនបានជោគជ័យព្រោះជុងកូជំពប់ជើងដួលមុនពេលដែលរត់មកដល់ខ្លាញ់ដែលនាងចាក់ទៅទៀត 

"អ្ហិអ្ហិ ឈឺហាស៎Appa"នាយល្អិតពេបមាត់យំបង្ហាញជង្គង់របស់ខ្លួនឲ្យរាងតូចមើលទើបថេរហ័សលើកពរកូនឡើង

"ឈឺខ្លាំងឬអត់កូន?Appaសុំទោសណា៎"ថេយ៉ុងពរកូនឡើងទាំងមិនភ្លេចសម្លឹងមើលលើឥដ្ឋគេក៏បាបឃើញទឹកស្អីក៏មុនដឹងរអិលប្រឡាក់ពេញហ្នឹងក៏កើតចិត្តសង្ស័យលើម៉ូរី ប៉ុន្តែនាងពូកែខាងសម្តែងពាក់មុខកំសត់ខ្លាំងណាស់ 

"អ្នកណាធ្វើអីជុងកូ??"រាងក្រាស់ឡើងមកដល់ក៏ឃើញរាងតូចកំពុងតែឈរលួងអោបកូននៅស្ងៀមទាំងមានម៉ូរីនៅឈរពីមុខ

"គឺ..ជុងកូគេរត់លេងខ្ញុំខំប្រាប់គេកុំឲ្យរត់ប៉ុន្តែគេមិនបានស្តាប់នោះទេ ហើយខ្លាញ់ដែលខ្ញុំកាន់ប្រុងយកទៅទុកជុងកូក៏រត់មកបុកខ្ញុំធ្វើឲ្យវាកំពប់ ថេយ៉ុងឲ្យបងសុំទោសណា៎"នាងអោនមុខចុះបង្ហាញទឹកមុខកំសត់ដាក់អ្នកទាំងពីរ

"Appa!អ្ហិអ្ហិ"ពេលដែលឮសំឡេងម៉ូរីក៏ធ្វើឲ្យជុងកូយំបន្ថែមទៀត គេមិនចង់ឲ្យAppaគេទៅនិយាយជាមួយអ្នកមីងម្នាក់នេះទេ

"នាងត្រឡប់ទៅធ្វើការវិញទៅ"ជុងហ្គុក ថារួចក៏ដឹកដៃរាងតូចនាំគេចូលទៅក្នុងបន្ទប់វិញព្រោះជុងកូរើនៅមិនស្ងៀមនោះទេ

      ______________

《 NIGHT》

    នាពេលរាត្រីកាលឈានចូលមកដល់ផ្ទៃមេឃក៏ប្រែពណ៌នៅជាងងឹតគ្មានពន្លឺនៅក្នុងបន្ទប់មួយដែលមានមនុស្សពីរនាក់កំពុងតែធ្វើរឿងមិនគួរឲ្យគប្បី ម៉ូរី និងប្រុសចាស់ម្នាក់នោះក៏ចាប់ប្រតិបត្តិការធ្វើរឿងលើគ្រែជាមួយគ្នារហូតដល់អស់កម្លាំងរៀងខ្លួន

"មួយរយៈនេះអូនមិនសូវបានមកជួបបងមានរឿងអី?"ប្រុសម្នាក់នោះសួរទៅកាន់ម៉ូរីព្រោះពួកគេខានជួបគ្នាយូរណាស់មកហើយ

💔ភរិយាបន្លំខ្លួន🍑🥀(ចប់)Where stories live. Discover now