ភាគទី៣០ : ចង់ដឹងក៏ទៅមើលខ្លួនឯងទៅ

5K 398 10
                                    


"អូនឡើងទៅសម្រាកហើយរៀបចំខ្លួនទៅទុកឲ្យបងនៅមើលកូនអោយ ល្ងាចនេះពួកយើងចេញទៅញាំអាហារខាងក្រៅជាមួយគ្នាណា៎ តែបីនាក់ប៉ុណ្ណោះ"ជុងហ្គុក ញញឹមមុននិងស៊កដៃប្រុងអោបចង្កេះថេយ៉ុងប៉ុន្តែនាយតូចក៏រហ័សងើបឈរឡើងមុនពេលដែលជុងហ្គុកធ្វើអីលើសជាងនេះ ប៉ុន្តែបំណងរបស់រាងក្រាស់គឺគ្រាន់តែចង់អោបគេប៉ុណ្ណោះ  

"អូនទៅហើយ"ថេ ងើបចេញដោយទុកអោយកំលោះតូចនៅជាមួយនឹងប៉ាគេតែនាយល្អិតនោះក៏ខំតាមងាកសម្លឹងថេយ៉ុងមិនដាក់ភ្នែក 

"ប៉ាៗ"

"បាទ នៅចាំម៉ាក់កូនត្រង់នឹងណា៎"ជុងហ្គុកសម្តៅឲ្យជុងកូនៅរង់ចាំថេយ៉ុងនៅទីនេះជាមួយនាយ  

   @ខាងលើ

ថេយ៉ុងដើរឡើងមកដល់ខាងលើជាមួយនឹងទឹកមុខធម្មតាប៉ុន្តែពេលដែលងាកទៅឃើញម៉ូរីទៅទីនោះគេក៏ប្រែទៅជាមុខក្រញ៉ូវដើរហួសអ្នកជាបងស្រី

"ឈប់សិន!!"នាយតូចបង្អាក់ដំណើរងាកមកតាមការស្រែករបស់នាង

"បងជុងមកដល់ហើយមែនទេ??"ម៉ូរី ក៏សួរឡើងបន្ទាប់ពីថេយ៉ុងឈប់ឲ្យសួរហើយ

"ចង់ដឹងក៏ទៅមើលខ្លួនឯងទៅ"ថេយ៉ុង តបទាំងគ្មានញញើតពាក្យសម្តី គេប្រហែលជាស្លូតៗដាក់បងស្រីម្នាក់នេះទៀតលែងបានហើយ

"នេះឯងហ៊ានសម្តីឈ្លើយដាក់យើង??ចង់ស្លាប់ហើយមែនទេ??"នាងស្រែកច្រឡោតស្ទើរតែហក់មកហែកសាច់រាងតូចស៊ីទាំងឆៅ ក្នុងទ្រូងក៏ក្តៅឆួលឆេះដូចរងើកភ្លើងបន្ទាប់ពីត្រូវប្អូនប្រុសហ៊ានតសម្តីដាក់ខ្លួនខ្លាំងៗបែបនេះ 

"អីយ៉ា!!យើងជាប្រពន្ធបងជុងទាំងមូល មិនគួរណាមកបន្ទៀបខ្លួននិយាយជាមួយអ្នកបម្រើទេ"ម៉ូរី ឆ្លើយតបទាំងឌឺដាក់រាងតូច

"អ្នកណាជាអ្នកបម្រើពិតប្រាកដគួរតែដឹងខ្លួនហើយ ខ្ញុំមិនចេះនិយាយច្រើនទេ"ទោះជាអ្នកដែលឈរនៅខាងមុខនេះមាននាមជាបងស្រីគេក៏ពិតមែនប៉ុន្តែពីពេលនេះទៅក៏ប្រហែលជាគ្មានទៀតទេ គេស្អប់ខ្លាំងណាស់ អ្នកណាដែលធ្វើឲ្យកូនរបស់គេឈឺ

"ហ៊ឹស!!វាកើតស្អីវា ខ្លាំងសម្តីម៉្លេះ"បើតាមនាងដឹងថេយ៉ុងក៏មិនមែនស្លូតប៉ុន្មានដែរ នាងខ្លាចក្រែងតែយកកូនមកគម្រាមរាងតូចលែងបានហើយ ថេយ៉ុងក៏យកចរិតមិនចេះខ្លាចអ្នកណានោះមកប្រើដាក់នាង ចាំបានថាកាលពីនៅតូចពេលដែលនាងបានលួចយកសត្វចញ្ចឹមរាងតូចទៅបោះចោលពេលនោះថេគេខឹងខ្លាំងណាស់ គេស្ទើរតែសម្លាប់ម៉ូរីចោលហើយនៅពេលនោះ ទោះថេជាក្មេងមិនចូលចិត្តដើរខាងក្រៅក៏ពិតមែនប៉ុន្តែសិនជាធ្វើឲ្យគេអស់ការអត់ទ្រាំនោះអ្នកដែលធ្វើត្រៀមចាំទទួលទៅ ។

💔ភរិយាបន្លំខ្លួន🍑🥀(ចប់)Where stories live. Discover now