ភាគទី២៤ : បងកុំធ្វើបាបកូន

4.6K 310 4
                                    


"ហ៊ឹកៗ...កុំយកកូនខ្ញុំទៅអីសូមអង្វរ អ្ហឹកៗ កូនAppa ហ៊ឹក មករកAppaវិញមក"ថេយ៉ុងស្រែកយំដូចមនុស្សឆ្កួតពេលដែលបាត់បង់កូនទៅ ប្តីក៏មិនអើពើបងស្រីក៏បោកប្រាស់ ហើយមកត្រូវឲ្យគេយកកូនចេញពីខ្លួនទៀត គេតែម្នាក់ត្រូវជួបរឿងអយុត្តិធម៍ដល់ទៅបីផ្ទួនៗតើអាចទ្រាំទ្រដល់កម្រិតណា៎បានទៅ

"ខ្ញុំស្រឡាញ់បង..ហ៊ឹក ហេតុអីមើលមិនឃើញពីក្តីស្រឡាញ់មួយនេះអញ្ចឹង កុំយកកូនចេញពីខ្ញុំអី ហ៊ឹក ខ្ញុំមិនទាន់ឲ្យគេបឹមឆ្អែតទេ អ្ហឹកៗ ជុងកូច្បាស់ជាឃ្លានហើយ ហ្អា៎..អ្ហឹកៗ ហ៊ឺ យកគេត្រឡប់មកវិញមក កុំយកគេទៅ ឲ្យកូនមកខ្ញុំវិញ"គេស្រែកយំអោបបង្កាន់ដៃទ្វារព្រោះតែងងឹតមុខមើលអ្វីលែងឃើញ ប្រៀបដូចជីវិតគេពេលនេះយ៉ាងចឹង វាងងឹតខ្លាំងរហូតដល់រកកោះត្រើយមិនឃើញ 

"កុំហ៊ឹកកុំយកកូនខ្ញុំទៅ ជុងកូហា៎ Appaនៅទីនេះកូន.."នាយតូចងើបឈរឡើងដើរទៅតាមផ្លូវដែលអ្នកទាំងពីរបាននាំយកកូនគេទៅ

   ថេដើរចេញមកដល់ខាងក្រោមផ្ទះក៏បានឃើញបងស្រីរបស់ខ្លួនកំពុងតែអង្គុយនៅលើសាឡុងដោយមានអ្នកកាសែតមកសម្ភាសដល់ផ្ទះតែម្តងដោយសារជុងហ្គុកយល់ព្រមក្នុងការអញ្ជើញកិច្ចសម្ភាសរបស់អ្នកកាសែត ។

"បើអញ្ចឹងលោកគិតថានឹងគ្រប់គ្រងក្រុមហ៊ុនJeon Group នេះជំនួសលោកប៉ានៅពេលណាដែរលោក ព្រោះឃើញថា.."

"អ៎រ គឺឆាប់ៗនេះហើយ"

"សុំបង្វែរមកខាងអ្នកស្រីម៉ូរីវិញ តើកូនរបស់អ្នកស្រីឈ្មោះអ្វីដែរ?"អ្នកកាសែតចោទសួរ 

"អឺ...គឺ"នាងអេះអុញរកអ្វីមកនិយាយមិនបានព្រោះនៅមិនទាន់ស្គាល់ឈ្មោះកីននេះនៅឡើយទេ

"ហីយ៉ា!!គេឈ្មោះ ចន ជុងកូ ក៏ជាអ្នកស្នងតំណែងតែម្នាក់គត់បន្ទាប់ពីខ្ញុំទៅ"ជុងហ្គុក ដោយឃើញនាងដូចជា រអាក់រអួលក្នុងការឆ្លើយតបនាយក៏ឆ្លើយឲ្យជំនួស អាចថាម៉ូរីនាងរស់នៅកន្លែងមួយដាច់ស្រយាលយូរមិនមានការទំនាក់ទំនងជាមួយអ្នកណាទើបក្លាយទៅជាបែបនេះ គួរតែដឹងដែរថារយៈពេលដែលប៉ាម៉ាក់នាយក៏ដូចជាប៉ាម៉ាក់ថេដឹងថានាងស្លាប់នេះគឺជុងហ្គុកជាអ្នកផ្គត់ផ្គង់លើម៉ូរីទាំងអស់ 

💔ភរិយាបន្លំខ្លួន🍑🥀(ចប់)Where stories live. Discover now