ភាគទី៣៥ : អូនយល់ហើយ

4.4K 345 3
                                    

     ជុងហ្គុកមិនបានខ្វល់ជាមួយអ្នកកាសែតនោះរួចនាយក៏បន្តនាំថេយ៉ុងនិងកូនចូលទៅខាងក្នុងកម្មវិធីក្រោមក្រសែភ្នែកមនុស្សចោមរោមជាច្រើន

"ជុងហ្គុកមកដល់ហើយហ្ហេស"លោកចនដើរមកនាំកូនទៅកន្លែងអង្គុយសមគួរមុននឹងចាប់ផ្តើមមានភ្ញៀវមករាក់ទាក់នាយក៏ដូចជាសំណេះសំណាលរឿងផ្សេងៗក៏ឈានចូលរឿងថេយ៉ុងដែលនៅអង្គុយក្បែរនាយ

"ចុះម្នាក់នេះជាអ្នកណាទៅលោកជុង ហេតុអីអ្នកនាងម៉ូរីមិនមក?"ប្រុសម្នាក់នោះក៏សួរឡើងដោយសម្លឹងមើលរាងតូចជាមួយកូននៅនឹងដៃ

"ជាប្រពន្ធរបស់ខ្ញុំ"ជុងហ្គុកបន្លឺឡើងនាំឲ្យនាយម្នាក់នោះជ្រួញចញ្ចើមឡើងមានប្រពន្ធជាមនុស្សប្រុស?ចុះក្រែងម៉ូរីគឺជាមនុស្សស្រីទេតើហេតុអីពេលនេះបែរជាប្រុសទៅវិញ?

"Aww?!មិនមែនជាមនុស្សស្រីទេឬលោក?"

"ខ្ញុំគិតថាដល់ពេលដែលគួរបកស្រាយហើយ"ជុងហ្គុកបន្លឺឡើងមុននិងនិយាយលាប្រុសម្នាក់នោះ

"ជុងហា៎..អូន"

"មិនបាច់ភ័យទេ"រាងក្រាស់ដឹកដៃថេយ៉ុងឡើងទៅខាងលើវេទិកាដោយមិនបាច់រង់ចាំយូរព្រោះនាយធុញនឹងពាក្យខ្សឹបខ្សៀវពីលិចពីកើតពីសំណាក់ភ្ញៀវនិងអ្នកកាសែតទាំងអស់ខ្លាំងណាស់

"សួស្ដី!អ្នកទាំងអស់គ្នាដែលចូលរួមកម្មវិធីនេះ ថ្ងៃនេះខ្ញុំមានរឿងចង់ឲ្យអ្នកគ្រប់គ្នាបានដឹង"ជុងហ្គុកកាន់ម៉េក្រូហ្វូនប្រកាសធ្វើឲ្យភ្ញៀវទាំងអស់ចាប់ផ្តើមស្ងាត់មាត់ឈប់ខ្សឹបខ្សៀវមុននិងចាំស្តាប់ការប្រកាសរបស់រាងក្រាស់ដែលជាម្ចាស់ក្រុមហ៊ុន

"ខ្ញុំសុំប្រាប់អ្នកទាំងអស់គ្នាថាក្មេងម្នាក់ដែលឈរជិតខ្ញុំនេះ គេគឺជាប្រពន្ធពិតប្រាកដរបស់ខ្ញុំ គីម ថេយ៉ុង មិនមែនជា គីម ម៉ូរីនោះទេ"ជុងហ្គុក ប្រកាសក្តែងៗនាំឲ្យអ្នកគ្រប់គ្នាស្ទើរតែមិនជឿថាវាជាការពិត

"មិចនឹងអាចទៅរួចទៅ"???

"មែនហើយ មិចនឹងអាចទៅរួចទៅលោក?ជួយបកស្រាយបន្តិចផងបានទេ"អ្នកកាសែតសួរពីក្រោមឆាកទៅដើម្បីឲ្យរាងក្រាស់បកស្រាយគ្រប់យ៉ាង

💔ភរិយាបន្លំខ្លួន🍑🥀(ចប់)Where stories live. Discover now