ភាគទី២៦ : ញ៉ាំឲ្យឆ្ងាញ់ណា៎កូន

4.4K 316 2
                                    

   @ព្រឹកថ្ងៃថ្មី...
 
   គ្រួសារទាំងសងខាងក៏បានមកលេងផ្ទះជុងហ្គុកក៏ដូចជាមកលេងចៅសំណព្វព្រោះតែមិនងាយមានពេលឆ្លៀតមកលេងបានរហូតនោះទេ ប៉ុន្តែពេលដែលមកដល់ពួកគាត់ក៏បានឃើញអ្វីដែលគួរឲ្យភ្ញាក់ផ្អើល

"នេះម៉ូរី ថេយ៉ុង??បានន័យថាយ៉ាងមិចទៅ??"អ្នកដែលគួរឲ្យភ្ញាក់ផ្អើលជាងគេនោះគឺលោកស្រីគីម

"ហ៊ឹក..កូនមិនបានស្លាប់ទេមែនទេម៉ូ ហេតុអីកូនមិនទៅរកម៉ាក់?"ទៅរក?ឲ្យនាងទៅរកម្តាយដែលស្រឡាញ់កូនមិនស្មើគ្នានឹងមែនទេ អត់ទេនាងខ្ពើមខ្លាំងណាស់ ប៉ុន្តែពេលនេះនាងត្រូវតែសម្តែងធ្វើជាក្មេងស្រីស្លូតបូត

"ម៉ាក់..ហ៊ឹកៗ តាមពិតទៅកូនក៏ចង់ទៅរកម៉ាក់ដែរប៉ុន្តែថេ ហ៊ឹក ថេគេមិនឲ្យកូនទៅ"ម៉ូរីបីកូនឈរទម្លាក់កំហុសលើរាងតូចទាំងស្រុង

"តាមពិតទៅម៉ាក់គឺ..."

"ថេ មិចក៏កូនឃាត់បង?"អ្នកជាម្តាយងាកមកសួរកូនប្រុសពៅពីមុនមកថេយ៉ុងមិនមែនជាមនុស្សបែបនេះទេ 

"ហ៊ឹក..កូននេះ ខ្ញុំក៏ចង់ឲ្យប្អូនមើលថែដែរម៉ាក់ប៉ុន្តែថេ គេធ្វើបាបកូនខ្លាំងណាស់ទុកគ្នាចោលមករហូតទើបកូនយកជុងកូមកមើលថែ គេថាពេលនេះទោះបីខ្ញុំត្រឡប់មកវិញក៏ដោយក៏គេនៅតែជាប្រពន្ធរបស់បងជុងដដែល ចំណែក កូន អ្ហឹក..កូនមិនចង់ប្រាប់ប៉ាម៉ាក់ទេតែ.."

"ពុទ្ធោកូនម៉ាក់!ប្អូនប្រហែលជាធ្វើចិត្តមិនទាន់បាន"

"ចុះរយៈពេលជិតមួយឆ្នាំនេះកូនទៅរស់នៅឯណាជាមួយអ្នកណា??"លោកគីមសួរ

"គឺ..កូនបានទៅរស់នៅកន្លែងដ៏សែនឆ្ងាយ មកពី..នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នោះមិនមែនមានតែកូនម្នាក់ទេ មុនដំបូងកូនព្យាយាមចង់សម្លាប់ខ្លួនដើម្បីគេចពីការរៀបការនោះប៉ុន្តែបងជុងគាត់បានជួយសង្គ្រោះកូន ទើបកូនអាចរស់នៅដល់សព្វថ្ងៃនេះបាន ហ៊ឹកៗ កូនមិនចង់ឲ្យអូនថេត្រូវអាម៉ាសមុខដោយសារតែគេបានរផបការជាមួយបងជុងហើយកូនក៏ស្រាប់តែបង្ហាញខ្លួន តែ ហ៊ឹក ហ៊ឺ កូនមិននឹកស្មានថាប្អូនគេស្អប់កូនដល់ថ្នាក់នេះសោះ"នាងរៀបរាប់យ៉ាងវែងអន្លាយមិនឲ្យថ្លោះធ្លោយនៅប្រការណាមួយ

💔ភរិយាបន្លំខ្លួន🍑🥀(ចប់)Wo Geschichten leben. Entdecke jetzt