ភាគទី៤០ //ភាគបញ្ចប់//

7.4K 546 13
                                    

_____________

"ហេតុអីក៏កូនមិនប្រាប់ម៉ាក់តាំងពីដំបូងមក"លោកស្រីចន ខឹងនិងខ្លួនឯងដែលហ៊ានទះកំផ្លៀងកូនទាំងមិនបានសួរនាំ

"ពេលនេះថេយ៉ុងជាប្រពន្ធរបស់ខ្ញុំហើយម៉ាក់"រាងក្រាស់ញញឹមទាំងដៃកំពុងពរកូនរបស់នាយជាមួយរាងតូច នៅក្នុងផ្ទះក៏លែងមានរឿងរកាំរកុះនៅមិនចុះសម្រុងគ្នាបន្តទៅទៀតដូចពាក្យមួយឃ្លាថាក្រោយភ្លៀងមេឃស្រឡាស ពេលនេះរាងតូចក៏បានក្លាយមកជាប្រពន្ធជុងហ្គុកស្របច្បាប់ព្រមទាំងមានកូនប្រុសដ៏គួរឲ្យស្រឡាញ់មួយទៀត

    @២ឆ្នាំក្រោយមក

          រយៈពេលកាន់តែយូរទៅៗពេលវេលាក៏ចេះតែកន្លងទៅមុខក្តីស្រឡាញ់រវាងជុងហ្គុកនិងរាងតូចកាន់តែស្អិតរមួតបេះមិនចេញ ហើយពេលនេះដែរថេយ៉ុងក៏បានក្លាយមកជាលេខារបស់រាងក្រាស់ដោយមានកូនតូចមួយនៅតាមជានិច្ច

"លោកប្រធានប៉ា Appaលេខាយកនំមកផ្ញើរ"ជុងកូ ចុះពីលើដៃរាងតូចរួចយកប្រអប់នំរត់យកមកឲ្យរាងក្រាស់ដែលកំពុងអង្គុយរើមើលឯកសារមមាញឹកតែក្រោយពីឃើញប្រពន្ធនិងកូនមកដល់ហើយនាយក៏ទម្លាក់ការងារចោលទុកមួយឡែកសិន

"មិញនេះហៅប៉ាថាយ៉ាងមិចហាស៎អាល្អិត?"រាងក្រាស់សើចលើកគេមកដាក់លើភ្លៅរួចក៏ចាប់ផ្តើមសួរ 

"លោកប្រធានប៉ា និង Appaលេខា បាទ!"ជុងកូ យកដៃញីថ្ពាល់ប៉ោងៗខ្លួនឯងរួចទើបងាកមករករាងតូចវិញ

"ថ្ងៃនេះអូនលេខាមកយឺតម៉្លេះ?មិនស្រួលខ្លួនហ្ហេ៎ ទៅគេងសម្រាកនៅផ្ទះវិញក៏បាន"ជុងហ្គុក និយាយទៅកាន់រាងតូចទាំងលើកជុងកូដាក់ចុះទៅម្ខាងមុននិងទាញដៃរាងតូចដែលជាប្រពន្ធឲ្យមកអង្គុយលើភ្លៅនាយវិញម្តង

"ហៃយ៉ា!!!Appaលេខានិងប្រធានប៉ាអត់ឲ្យអោបគ្នានៅក្នុងក្រុមហ៊ុនទេ មិនអញ្ចឹងគេកាត់ប្រាក់ខែហើយ"ជុងកូ ឈរច្រត់ចង្កេះធ្វើចរិតគួរឲ្យក្នាញ់ដាក់ប៉ាគេ

"ចង់កាត់ប៉ុន្មានដែរប្រធានតូច?ហ៊ឹមម ចុះបើថើបថែមមួយខ្សឺតទៀតកាត់ប៉ុន្មាន?"រាងក្រាស់និយាយឌឺកូនដៃក៏ស៊កមកស្រាក់ចង្កេះរាងតូចរួចទើបងើយមកថើបថ្ពាល់ថេយ៉ុងមួយខ្សឺតនៅនឹងមុខជុងកូ 

You've reached the end of published parts.

⏰ Last updated: Jun 28, 2021 ⏰

Add this story to your Library to get notified about new parts!

💔ភរិយាបន្លំខ្លួន🍑🥀(ចប់)Where stories live. Discover now