ភាគទី១៣ : ផ្អែម!

5K 396 3
                                    

"ឯង!នាំគ្នាមកហេតុអីទុកចោល??"បេតទីសួរពេលកំពុងរើសរ៉ូបមួយដែលសាកសមនឹងរាងហើយក៏យកអាវស្តើងដៃវែងមួយហុចឲ្យរាងក្រាស់

"នេះយើងទិញឲ្យគេ"បេតទីហុចអាវស្តើងនោះឲ្យរាងក្រាស់ដើម្បីយកទុកឲ្យថេយ៉ុង

"ទិញឲ្យគេធ្វើស្អី!យើងប្រាប់ឲ្យគេចាំនៅត្រង់ហ្នឹងហើយ ហ៊ានតែទៅណាផ្សេងទៅផ្ទះវិញត្រូវមិនខានទេ"ជុងហ្គុក ដាក់អាវនោះទុកវិញរួចហើយទើបរុញឲ្យបេតទីទៅល៎សម្លៀកបំពាក់

[SKIP]

ជុងហ្គុកបាននាំបេតទីដើរទិញអីវ៉ាន់រួចហើយទើបត្រឡប់មកកន្លែងដែលទុកថេយ៉ុងចោលវិញ ហើយក៏បានឃើញថេយ៉ុងកំពុងឈរនៅត្រង់ហ្នឹងដដែល ។

"បងជុង"ថេយ៉ុងរត់មកអោបរាងក្រាស់ទាំងត្រេកអរពេលឃើញវត្តមានអ្នកជាស្វាមីត្រឡប់មកវិញ គេស្មានតែជុងហ្គុកទៅចោលគេទៀតហើយតើស

"បានហើយលែងយើងទៅ"ជុងហ្គុកងាកសម្លឹងមើលទៅបេតទីទាំងមានអារម្មណ៍ថាទើសទាល់ពេលដែលក្មេងម្នាក់នេះមកអោបនាយនៅចំពោះមុខនាងបែបនេះ

"អូនលែងហើយ តោះយើងទៅផ្ទះវិញទៅ"ថេយ៉ុង កាន់ដៃរាងក្រាស់ជាប់ខ្លាចនាយទៅចោលគេម្តងទៀត ចំណែកឯបេតទីក៏ហុចអាវដែលនាងបានទិញឲ្យរាងតូចនោះហុចឲ្យគេ

"អាល្អិត!នេះរបស់ឯង"ថេយ៉ុងបើកភ្នែកភ្លឹសៗសម្លឹងមុខនាងព្រោះតែមិនដឹងថានាងយកអ្វីមកឲ្យគេ គេគ្រវីក្បាលមិនហ៊ានទទួលយក

"គេខំទិញឲ្យហើយមិចមិនទទួលយក"ជុងហ្គុក

"អ៎រ..បាទអរគុណ"ថេយ៉ុងញញឹមដាក់នាងរួចហើយទទួលយកវាបន្ទាប់មករាងក្រាស់ក៏ដើរចេញទៅតែថេយ៉ុងនៅតែតាមកាន់ដៃនាយជាប់រហូត

_________

"យកទៅ"ជុងហ្គុកហុចការ៉េមឲ្យថេយ៉ុងមួយដើមកុំឲ្យថានាំប្រពន្ធមកហើយមិនទិញអីឲ្យ នាយតូចទទួលយកវាទាំងញញឹមបិទមាត់មិនជិត

"យើងទៅហើយណា"បេតទីរាដៃលារាងក្រាស់មុននឹងឡើងលើឡានទំនើបរបស់នាងចេញទៅចំណែកឯរាងតូចវិញឈរញាំការ៉េមបង្ខំខ្លាចជុងហ្គុកថាឲ្យ

"ស៊ីលឿនៗទៅ កុំធ្វើខ្លួនដូចក្មេងពេក"ជុងហ្គុក ងាកមកសម្លឹងមុខរាងតូចតែក៏ឃើញថេយ៉ុងកំពុងតែបៀមការ៉េមញាត់ចូលពេញមាត់ឯភ្នែកក៏មូលៗក្រៅក្រិបរោមភ្នែកវែងងរធ្វើឲ្យនាយភ្លឹកមើលគេសឹងតែភ្លេចដកដង្ហើម

💔ភរិយាបន្លំខ្លួន🍑🥀(ចប់)Where stories live. Discover now