ភាគទី៩ : ចេញទៅ!!

5.9K 433 19
                                    


"ម៉ាក់!និយាយថាមិចអម្បាញ់មិញ"ជុងហ្គុកបែរក្រោយមកសួរលោកស្រីចនទាំងស្រឡាំងកាំង សង្ឃឹមថាគេគ្រាន់តែស្តាប់ច្រឡំទៅចុះ វាគ្មានរឿងនឹងកើតឡើងពិតមែនទេ

"នាងស្លាប់ដោយសារលេបថ្នាំព្រោះតែមិនចង់រៀបការជាមួយកូន ទើបថេយ៉ុងគេសុខចិត្តមកព្រមបំពេញមុខបំពេញមាត់គ្រួសារជំនួស ហើយឯងនៅចង់បានអីទៀតជុងហ្គុក??ពេលប្អូននៅជាមួយហើយហេតុអីក៏មិនចេះស្រឡាញ់ប្អូន??"រាងចំណាស់ស្តីថាឲ្យកូនប្រុសគាត់ទាំងភ័យខ្លាច ថេយ៉ុងព្រមលែងលះពិតមែន

"មិនអាចទេ!!មិនពិតទេ!!វាជាអ្នកសម្លាប់បងស្រីខ្លួនឯង ឯងច្រណែនដែលនាងបានរៀបការជាមួយយើង ឯងជាអ្នកសម្លាប់នាងឆ្លើយភ្លាមមក គីម ថេយ៉ុង"រាងក្រាស់ស្ទុះទៅក្របួចកអាវនាយតូចមួយទំហឹង

"លែងខ្ញុំ!"ថេយ៉ុងប្រឹងបេះដៃរាងក្រាស់ចេញពី.កអាវខ្លួនរួចជុងហ្គុកក៏ស្រាប់តែកញ្ឆក់យកក្រដាសលែងលះនោះមកហែកចោលខ្ទិចគ្មានសល់

  ឆ្វោក!!ក្រដាសសតូចៗនៅក្លាយជាបំណែកៗដោយស្នាដៃរាងក្រាស់វាកាន់តែធ្វើឲ្យថេយ៉ុងមិនយល់ មុនដំបូងជុងហ្គុកជាអ្នកសុំគេលែងលះពេលគេព្រមហើយហេតុអីនាយហែកវាចោលទៅវិញ?

"ជុងហ្គុក..លោកធ្វើស្អីហ្នឹង??"ថេយ៉ុងអោនរើសបំណែកក្រដាសតូចៗនោះតែក៏ត្រូវជុងហ្គុកយកជើងជាន់ញីដោយទាំងដៃរបស់រាងតូចថែមទៀត លោមស្រីចនគ្រាន់តែឃើញកូនប្រុសគាត់ចេញចរិតបែបនេះមកម្តងទៀតហើយក៏ស្រែកឃាត់កូន

"ជុងហ្គុក!!ម៉ាក់ប្រាប់ឲ្យឈប់ភ្លាមណា"លោមស្រីចនស្រែកប្រាប់រាងក្រាស់ខណៈដែលកំពុងដើរសម្តៅមករកនាយ

"អ្ហឹកៗ..ឈឺ"នាយតូចងើយមុខឡើងសម្លឹងមុខរាងក្រាស់ដែលកំពុងភ្នែកក្រហមចាប់ផ្តើមរកយំចេញមកប៉ុន្តែនាយជាមនុស្សប្រុសពេញលក្ខណៈមិនត្រូវស្រក់ទឹកភ្នែកឲ្យអ្នកណាឃើញផ្តេសផ្តាសទេ 

"ជុងហ្គុក!!ម៉ាក់ប្រាប់ថាឲ្យលែងប្អូន"

"ហេតុអីម៉ាក់ទ្រអាក្មេងនេះខ្លាំងម៉្លេះ??"ជុងហ្គុក

"ហេតុអីឯងមិនស្រឡាញ់ប្អូន គេក៏អាចពរពោះកូនឲ្យឯងបានដូចម៉ូរីដែរតើស!បើនាងស្លាប់បាត់ហើយឯងចង់ទៅគាស់ផ្នូរនាងឲ្យមករៀបការជាមួយឯងមែនទេ?"លោកស្រីចន

💔ភរិយាបន្លំខ្លួន🍑🥀(ចប់)Where stories live. Discover now