ភាគទី១២ : ខ្ញុំចង់ទៅផ្ទះវិញ

5.4K 413 7
                                    

    ម្រាមដៃស្រឡូនដូចបន្លាក្រូចទាំងគូស៊កទៅអោបចង្កេះអ្នកជាប្តីជាប់មិនលែងរហូតដល់រាងក្រាស់ទ្រាំលែងបានចាប់ដៃគេដកចេញពីចង្កេះនាយ ។

"ឈឺហើយដេកទៅ"រាងក្រាស់យកកែវទឹកដាក់លើថាសជាមួយចានបបររួចហើយក៏ដើរចេញពីក្នុងបន្ទប់នោះ ចំណែករាងតូចក្រោយឃើញនាយចាកចេញទៅហើយគេក៏នឹកគិតដល់ពេលដែលរាងក្រាស់បានជូតខ្លួនឲ្យគេ តាមពិតទៅពេលនោះគេមិនបានសន្លប់នោះទេគ្រាន់តែធ្វើសន្លប់ដើម្បីកុំឲ្យពួកគេឈ្លោះគ្នាបន្តទៀតហើយម្យ៉ាងទៀតគេក៏មិនសូវស្រួលខ្លួនទើបចង់សំងំសម្រាកខ្លះ 

"ប្រពន្ធ..គាត់និយាយថាខ្ញុំជាប្រពន្ធគាត់"ថេយ៉ុងញញឹមបិទមាត់មិនជិតបើពេលនេះជុងហ្គុកនៅមាត់រឹងបន្តិចមែនប៉ុន្តែពេលមានអ្នកណាមកប៉ះថេយ៍គេក៏ហួងហែងមិនអោយម្នាក់នោះប៉ះ បែបនេះហើយវារិតតែធ្វើឲ្យម្ចាស់សាមីខ្លួនគេរំភើបរកអ្វីមកថាមិនត្រូវ

   មួយសន្ទុះក្រោយមកបន្ទាប់ពីយកចានទៅលាងសម្អាតរួចរាល់អស់ហើយជុងហ្គុកក៏ដើរចូលមកក្នុងបន្ទប់វិញ

"ធ្វើស្អី??"ជុងហ្គុកគ្រវៀសដៃរាងតូចដែលប្រុងលើកមកអោបនាយចេញនាំឲ្យអ្នកម្ខាងទៀតមានទឹកមុខស្រពាប់ស្រពោនព្រោះភាពព្រងើយកន្តើយរបស់រាងក្រាស់

"អូនចង់អោបបង"ថេយ៉ុងតបទៅវិញទាំងទម្លាក់ទឹកមុខចុះគ្រាន់តែចង់គេងអោបប្តីប៉ុន្និងសោះខុសដែរមែនទេ?រាងតូចសម្លឹងមុខរាងក្រាស់ដោយការអន់ចិត្តមួយសន្ទុះរួចហើយទើបដាច់ចិត្តបែរមកគេងបែរខ្នងដាក់រាងក្រាស់ 

  ចំណែកអ្នកម្ខាងទៀតវិញដោយឃើញថាគេលែងអើពើជាមួយខ្លួនហើយក៏នឹកគិតដល់ទង្វើកាយវិការរបស់ខ្លួនអម្បាញ់មិញនេះគឺវាលើសហួសពិតមែន ជុងហ្គុកពេលដែលឃើញរាងតូចគេងបែរខ្នងដាក់ខ្លួនហើយក៏កើតចិត្តក្តៅក្រហាយនៅមិនសុខ

"មានសិទ្ធស្អីមកគេងបែរខ្នងដាក់យើង?"នាយគំហ៊កតិចៗដាក់រាងតូចរួចហើយក៏លូកដៃមកអោបថេយ៉ុងពីក្រោយ ពេលរាងតូចបានដឹងថាជុងហ្គុកកំពុងតែអោបខ្លួនហើយគេក៏ធ្វើជាមិនដឹងមិនឮដូចគ្មានរឿងអ្វីកើតឡើងនាំឲ្យរាងក្រាស់កើតចិត្តខឹងគេបន្ថែមមួយកម្រិតទៀត

💔ភរិយាបន្លំខ្លួន🍑🥀(ចប់)Wo Geschichten leben. Entdecke jetzt