ភាគទី២២ : ខ្នងបងឈឺឬអត់!!

4.1K 354 7
                                    


"អត់ទេណា៎បងថាកុំអី"ជុងហ្គុកគ្រវីក្បាលដាក់រាងតូចគេចង់តែសន្លប់ឲ្យរាងតូចមើលនៅពេលនេះទេប៉ុន្តែបើហ៊ានតែឲ្យរឿងនោះកើតឡើងពិតមែននោះច្បាស់ជានាយត្រូវបាក់មុខស្លាប់មិនខានដែលតាំងខ្លួនជាTopតែត្រូវមកសន្លប់ដោយសារសម្តីbottom

"តែអូនចង់..."ថេយ៉ុងបើកភ្នែកភ្លឺសៗមិនខុសពីរាលើដងឲ្យតែពេលគេចង់បានអ្វីពីរាងក្រាស់

"ទៅបង្គ្រប់ដៃបង្គ្រប់ជើងឲ្យកូនវិញមក"នាយសង្ហារដឹកដៃប្រពន្ធឡើងទៅខាងលើ តែរាងតូចនៅតែមិនអស់ចិត្តជាមួយនឹងក្លិនស្បែកជើង

"ប៉ុន្តែអូន-"

"អត់ទេណា៎ អូនកុំធ្វើខ្លួនគួរឲ្យខ្លាចពេក"ជុងហ្គុកគ្រវីក្បាលតិចៗបដិសេធសំណើរាងតូចរួចទើបដឹកដៃគេឡើងទៅខាងវិញព្រោះខ្លាចរាងតូចសម្លឹងឃើញ សាឡុង ឃើញ ទូទឹកកក ហើយក៏មកសុំយករបស់អស់នោះទៅចម្អិនម្ហូបទៀត ។

  [SKIP]

   ចូលមកដល់ក្នុងបន្ទប់ជុងហ្គុកបន្តដឹករាងតូចរហូតដល់លើគ្រែឲ្យគេអង្គុយ តែគេឃាត់ថេយ៉ុងមិនឈ្នះទេព្រោះនាយតូចនោះកំពុងតែងើបឈរដើរចុះឡើងទៅមកព្រោះនៅមិនសុខ ។

"អូនហា៎..ឈប់ដើរទៅមកបង្គ្រប់ដៃបង្គ្រប់ជើងឲ្យកូនយើងវិញ"នាយឃាត់ថេយ៉ុងឲ្យឈប់ដើរទៅមកទៀតរួចក៏បបួលថេមកបង្គ្រប់ដៃជើងឲ្យកូន

"បង្គ្រប់យ៉ាងមិចទៅ?"មិនត្រឹមតែមិនយល់ភាសារនិយាយកាត់ៗនោះទេ គេថែមទាំងសួរបកទៅរាងក្រាស់វិញ ព្រោះពិតជាមិនដឹងមែនៗថាជុងហ្គុកចង់សម្តៅលើអ្វី?

"គឺកូនយើងពេលនេះទើបតែដូចគ្រាប់សណ្តែកទេ បង្គ្រប់ឲ្យគេឲ្យហើយទៅ ប្រយត្ន័ហួសពេលណា!"

"គ្រាប់សណ្តែកហូ៎ បើចឹងបងបង្គ្រប់ដៃជើងឲ្យកូនយើងឲ្យហើយទៅលឿនឡើង អូនត្រូវធ្វើយ៉ាងមិចខ្លះ?"នាយតូច សប្បាយអរជាមួយសំណើរាងក្រាស់រួចទើបរហ័សសួរបកទៅវិញដើម្បីឲ្យគេដឹងពីកិច្ចការដែលគេត្រូវធ្វើ ។ ដែលហេតុផលទាំងនេះនាំឲ្យជុងហ្គុកកាន់តែគិតពីក្មេងម្នាក់នេះថែមទៀត ហើយក៏រិតតែចង់ដឹងថាបេះដូងនាយពេលនេះបានស្រឡាញ់ថេឬអត់ ហេតុអីពេលឃើញស្នាមញញឹមរបស់គេម្តងៗបេះដូងនាយក៏ឆាប់លោតញាប់ខុសពីធម្មតាបែបនេះ

💔ភរិយាបន្លំខ្លួន🍑🥀(ចប់)Onde as histórias ganham vida. Descobre agora