🔞ប្អូនថ្លៃ🔞 (1/2)

39.6K 469 7
                                    

ពេលនេះនៅក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយយើងឃើញថាមានមនុស្សអ៊ូអរជាច្រើនកំពុងតែមកចូលរួមនៅក្នុងកម្មវិធីភ្ជាប់ពាក្យរបស់កូនស្រីច្បងត្រកូល គីម និងកូនប្រុសទោលត្រកូល ចន ប៉ុន្តែយើងអាចដៅថាការភ្ជាប់ពាក្យនេះមិនមែនកើតចេញពីចិត្តទាំងសងខាងទេព្រោះមើលទៅមុខខាងកូនកម្លោះមិនរីកទាល់តែសោះចំណែកឯកូនក្រមុំវិញញញឹមស្រស់តែម្តងចឹងមានន័យថាការភ្ជាប់ពាក្យមួយនេះគឺអាចនឹងកើតចេញពីការស្រឡាញ់តែម្ខាងក៏ថាបានដែរ។
"កូនជុងញញឹមបន្តិចទៅនេះជាកម្មវិធីរបស់ឯងណា"លោកស្រីចនពោលឡើងនៅពេលដែលឃើញថាកូនប្រុសរបស់គាត់មុខមិនរីកទាល់តែសោះ ហើយកូនប្រុសរបស់គាត់គឺគ្មានអ្នកណាក្រៅពី ចន ជុងហ្គុក ដែលជាម្ចាស់ហាងពេជ្រដ៏ល្បីប្រចាំអាសុីនិងជាម៉ាហ្វៀលាក់មុខម្នាក់ដែរហើយមូលហេតុដែលគេមិនញញឹមសម្បីតែបន្តិចនោះព្រោះវាជាចារឹតពីកំណើតរបស់គេចំណែកឯមនុស្សដែលមានសំណាងបានឃើញស្នាមញញឹមរបស់គេនោះគឺមានតែម្នាក់ប៉ុណ្ណោះគឺជាសង្សារសំណព្វចិត្តរបស់គេនេះឯងប៉ុន្តែពេលនេះនាងទៅរៀននៅបរទេសបាត់ហើយ ហើយក៏មិនដឹងដូចគ្នាថាពេលនេះគេកំពុងតែភ្ជាប់ពាក្យចោលនាងបើនាងដឹងតើនឹងមានអារម្មណ៍យ៉ាងមិចទៅ
"ពិតមែនហើយបងជុងញញឹមបន្តិចទៅថ្ងៃនេះជាថ្ងៃពិសេសរបស់ពួកយើងណា"ហាណា និយាយទាំងញញឹមពេលនេះនាងពិតជាសប្បាយចិត្តណាស់ដែលបានក្លាយជាអនាគតកូនក្រមុំរបស់នាយកម្លោះម្នាក់នេះទាំងមានទាំងសង្ហារអ្នកណាក៏ចង់បានដែរប៉ុន្តែនៅទីបំផុតគេបែរជាក្លាយជារបស់នាងទៅវិញ ហើយណាមួយនាងបានចាប់ចិត្តចំពោះគេអស់3ឆ្នាំហើយ
"បានហើយមិនញញឹមក៏អត់ទៅចុះដល់ពេលហើយពាក់ចិញ្ចៀនឱ្យគ្នាទៅ"លោកគីម ដែលត្រូវជាឪពុករបស់ហាណានិយាយឡើងហើយពួកគេទាំងពីរនាក់ក៏ចាប់ផ្តើមពាក់ចិញ្ចៀនឱ្យគ្នាទៅវិញទៅមកហើយក៏រួចរាល់ធ្វើឱ្យចាស់ៗនាំគ្នាញញឹមសប្បាយចិត្តដែលទីបំផុតសន្យាដែលថានឹងឱ្យកូនៗភ្ជាប់និស្ស័យជាមួយគ្នាក៏បានសម្រេចរួមជាមួយហាណាដែរ ចម្លែកតែកូនកម្លោះមុខស្មើធេងតែម្តងស្នាមញញឹមតែបន្តិចក៏មិនបញ្ចេញមកដែរ
"ស៊ុបប្រាយ៍ បងស្រីរីករាយក្នុងថ្ងៃភ្ជាប់ពាក្យ"នៅសុខៗមិនដឹងថាមានក្មេងស្រីមកពីណាទេមើលទៅអាយុប្រហែលជា២០ឆ្នាំដើរចេញមកនិយាយទាំងសប្បាយរីករាយក្នុងការអបអរបងស្រីរបស់គេប៉ុន្តែត្រូវគាំងស្កុបមួយកន្លែងក្រោយពេលដែលឃើញអ្នកជាកូនកម្លោះដែលត្រូវជាគូរដណ្តឹងរបស់បងស្រីរបស់គេហើយទឹកមុខដែលញញឹមអប្បិញមិញនេះក៏ត្រូវប្តូរមកជាសើចទាំងមិនសមទៅវិញ
"ថេយ៍/ថេយ៍"ហាណា និងជុងហ្គុក និយាយព្រមគ្នាប៉ុន្តែទឹកមុខមិនដូចគ្នានោះទេម្នាក់ញញឹមត្រេកអរឯម្នាក់ទៀតគឺទឹកមុខពោរពេញទៅដោយក្តីឈឺចាប់ចង់ស្រក់ទឹកភ្នែកប៉ុន្តែក៏មិនអាច

🔞 SHORT NOVELS 🔞Where stories live. Discover now