អ្នកកំដរសេ្នហាគេ(៥)

3.3K 193 15
                                    

@ បច្ចុប្បន្ន

"អរុណសួរស្តីអ្នកទាំងអស់គ្នា"ថេហ្យុង បើទ្វារចូលមកក្នុងមន្ទីរពេទ្យដែលធំនិងល្បីជាងគេបំផុតនៅក្នុងទីក្រុងសេអ៊ូលក៏ដូចជាប្រទេសកូរ៉េខាងត្បូងទាំងមូលផងដែរ ហើយមន្ទីរពេទ្យនេះក៏មិនមែនជាមន្ទីរពេទ្យឯណាឆ្ងាយពី មន្ទីរពេទ្យវ្យុងស៊ីន ដែរ

"ថេហ្យុង ថ្ងៃនេះហេតុអ្វីក៏មកយឺតខ្លាំងម្ល៉េះ"គ្រូពេទ្យស្រីម្នាក់ក៏ចោទជាសំណួរឡើងបើតាមធម្នតាថេហ្យុងគឺជាមនុស្សដែលគោរពពេលវេលាខ្លាំងណាស់រឿងមកធ្វើការយឺតអីគឺកម្របំផុតហើយ

"គឺកាលពីយប់មិញរវល់តែយល់សប្តិឃើញរឿងចាស់ៗហ្នឹងណាទើបបានជាក្រោកមកជ្រុលអញ្ចឹង ហើយចុះអ្នកទាំងអស់គ្នាត្រូវការអ្វីមែនទេ?"ថេហ្យុង តបទៅវិញទាំងញញឹមជាប់ ចង់ប្រាប់ថាប៉ុន្មានឆ្នាំមកនេះនាងចេះញញឹមបានច្រើនជាងមុននិយាយច្រើនជាងមុនហើយក៏មិនមានអារម្មណ៍ថាឈឺចាប់ព្រោះតែអ្នកណាដូចជាពេលមុនដែរក្រោយពេលបាត់ស្រមោលមនុស្សម្នាក់នោះចេញពីជីវិតរបស់នាង ហើយជាការពិតណាស់រឿងទាំង៤ភាគមុនគឺគ្រាន់តែជាការយល់សប្តិរបស់ថេហ្យុងតែប៉ុណ្ណោះ ប៉ុន្តែវាក៏ជាការពិតដែរគឺជាការពិតដែលបានកន្លងផុតទៅអស់រយៈពេល៨ឆ្នាំមកហើយ

"បើអញ្ចឹងខ្ញុំយកដូចដើម ខ្ញុំក៏ដូចគ្នា"

"Ok ចាំបន្តិចណា"ថេហ្យុង និយាយរួចក៏ចេញទៅទិញអាហារតាមអ្វីដែលអ្នកគ្រប់គ្នាកម្មង់មានតាំងពី កាហ្វេ នំប៉័ង សាំងវិច ភីហ្សា និងរបស់ផ្សេងៗទៀតតាមទម្លាប់របស់នាងរាល់ថ្ងៃហ្នឹងឯង ប៉ុន្តែកុំយល់ច្រឡំណាថាដែលធ្វើបែបនេះព្រោះតែអ្នកគ្រប់គ្នាចង់ប្រើឬក៏ធ្វើបាបថេហ្យុងឱសោះ គឺគ្រប់យ៉ាងថេហ្យុងជាអ្នកស្ម័គ្រចិត្តធ្វើវាដោយខ្លួនឯងទេ ហើយអ្នកនៅទីនេះគឺសុទ្ធសឹងតែស្រឡាញ់ចូលចិត្តថេហ្យុងសឹងតែគ្រប់គ្នាហ្នឹង

"ប្រធានផ្នែក ឮថាថ្ងៃនេះមានដុកទ័រម្នាក់ប្តូរមកពីញូយ៉កមែនទេ?"ក្រោយពេលថេហ្យុងដើរចេញទៅបាត់ភ្លាមនោះក៏មានបុគ្គលិកពេទ្យម្នាក់ពោលឡើងស្រដីសួរទៅកាន់ប្រធានផ្នែកថែទាំជម្ងឺ

🔞 SHORT NOVELS 🔞Where stories live. Discover now