អ្នកកំដរស្នេហាគេ(២)

3.2K 161 21
                                    

"មកហើយឬ?"ចូលមកដល់ក្នុងសាលាបោះជំហ៊ានមិនទាន់ទាំងបានប៉ុន្មានផងសម្លេងមួយក៏បន្លឺឡើងនៅលើបង់ក្នុងសាលាដែលជាកន្លែងសម្រាប់សិស្សនិស្សិតគ្រប់រូបមកអង្គុយជជែកគ្នាលេងឬក៏មកស្វ័យសិក្សាអ្វីបែបហ្នឹង ធ្វើឱ្យថេហ្យុងដឹងភ្លាមថាម្នាក់នោះគឺជាអ្នកណា

"ថេហ្យុង ឯងទៅថ្នាក់ទៅ"ជុងហ្គុក ងាកមកនិយាយជាមួយមិត្តសម្លាញ់ចំណែកថេហ្យុងក៏មិនបាននិយាយច្រើនដែរគ្រាន់តែងក់ក្បាលទទួលដឹងរួចក៏ដើរចេញទៅយ៉ាងណារឿងរបស់នាយទុកឱ្យនាយជាអ្នកដោះស្រាយដោយខ្លួនឯងចុះ នាងមិនអីទេ មិនអីពិតមែន

"យ៉ុងអាន"ជុងហ្គុក ពោលហៅឈ្មោះអ្នកដែលមាននាមជាសង្សាដោយសម្លេងស្រាលស្រទន់តាមទម្លាប់របស់នាយដែលតែងតែនិយាយបែបហ្នឹងដាក់នាងឡើងក្លាយជាទម្លាប់ទៅហើយ

"នៅស្គាល់អូនដែរតើ"យ៉ុងអាន និយាយរបៀបឌឺដងមុននឹងសម្លឹងមើលទៅផ្លូវដែលថេហ្យុងដើរចេញទៅមុននេះពោរពេញទៅដោយការខឹងស្អប់ ស្អប់បំផុតដែលនាងនិងសង្សាតែងតែមានរឿងឈ្លោះគ្នាដោយសារតែអ្នកដែលដើរចេញទៅមុននេះតែម្នាក់គត់

"ពុទ្ធោ យ៉ុងអានហា៎ អូនជាសង្សារបស់បងណា ទោះជាបងត្រូវភ្លេចមនុស្សគ្រប់គ្នាក៏មិនអាចភ្លេចអូនបានដែរ"ជុងហ្គុក ចូលខ្លួនទៅចាប់ដៃនាងមុននឹងពោលពាក្យលួងលោមដើម្បីឱ្យនាងឈប់ខឹង

"ចុះភ្លេចថេហ្យុងដែរទេ?"ស្ងាត់គ្មានការឆ្លើយតប ជុងហ្គុកសម្លឹងមើលមុខអ្នកជាសង្សាដោយការគិតពិចារណា ក៏មិនយល់ដូចគ្នាថាហេតុអ្វីបានជាខឹងស្អបើមិនចូលចិត្តថេហ្យុងខ្លាំងម្ល៉េះទាំងដែលដឹងហើយថាពួកគេត្រឹមជាមិត្តភក្តិនឹងគ្នាតែប៉ុណ្ណោះ

"ឃើញទេ បងមិនតបនឹងអូន បងមិនស្មោះត្រង់នឹងអូនទេ"យ៉ុងអានរលាស់ដៃជុងហ្គុកចេញពីខ្លួនមុននឹងបែរខ្នងងរង៉ក់ដាក់នាយ

"យ៉ុងអានហា៎ អូនកុំរករឿងបងពេកបានទេ ថេហ្យុងនាងត្រឹមជាមិត្តរបស់បងតែប៉ុណ្ណោះ ហើយណាមួយនាងក៏មិនស្រឡាញ់មនុស្សប្រុសដែរ បងនិងនាងស្គាល់គ្នានៅជាមួយគ្នាតាំងពីតូច បងគ្មានអារម្មណ៍ឯណាទៅគិតជាមួយនាងលើសពីមិត្តនិងប្អូនស្រីម្នាក់នោះទេ តើយល់ពីបងផងបានទេ?"ទ្រាំនឹងចរិតរករឿងច្រើនរបស់សង្សាច្រើនពេកជុងហ្គុកក៏និយាយគ្រប់យ៉ាងចេញមកទាំងអស់ទាំងមិនបានដឹងទេថាមានមនុស្សម្នាក់ទៀតនៅបាំងនឹងដើមឈើក៏បានស្តាប់ឮគ្រប់យ៉ាងដែលនាយនិយាយដែរ តែមិនអាចធ្វើអ្វីបាន ភ្លាមនោះទឹកភ្នែកមួយដំណក់ក៏ស្រក់ចុះមកក៏មិនយល់ថាវាស្រក់ព្រោះអ្វីដូចគ្នា ប្រហែលជាទីនេះខ្យល់ខ្លាំងពេកហើយទើបនាងផ្សារភ្នែកដល់ថ្នាក់ស្រក់ទឹកភ្នែកចុះមកបែបនេះ

🔞 SHORT NOVELS 🔞Where stories live. Discover now