bully (7)

4.5K 250 93
                                    

"ពិភពលោកនេះលែងត្រូវការខ្ញុំទៀតហើយ ដូច្នេះខ្ញុំក៏គ្មានហេតុផលអ្វីត្រូវនៅបន្តទៀតដែរ ប៉ាម៉ាក់ សូមទោស កូនម្នាក់នេះអកត្តញូ បើមានជាតិក្រោយកូនសូមឱ្យកើតជាកូនរបស់ប៉ានិងម៉ាក់ម្តងទៀត ហើយកូននឹងធ្វើខ្លួនឱ្យល្អជាងនេះ បងជុងហ្គុក ពេលអត់ពីខ្ញុំទៅខ្ញុំសូមឱ្យបងមានក្តីសុខ ជួបមនុស្សដែលបងស្រឡាញ់ និងមិនមានអ្នកតាមរំខានបងដូចជាខ្ញុំទៀតទេចាប់ពីវិនាទីនេះតទៅ ស្រឡាញ់បងជាជម្រើសរបស់ខ្ញុំ ទោះជាឈឺចាប់ ប៉ុន្តែខ្ញុំក៏សប្បាយចិត្តដែលបានស្រឡាញ់បង ប្រូង"ថេហ្យុង ឈររៀបរាប់រឿងក្នុងចិត្តអស់ចិត្តហើយទើបស្រេចចិត្តលោតទៅក្នុងទឹកទន្លេយកតែម្តងដែលធ្វើឱ្យអ្នកជាម្តាយដែលទើបតែទទួលបានដំណឹងនោះស្លុតចិត្តជាខ្លាំងក្រោយឃើញរូបភាពកូនស្រីតែម្នាក់លោតទឹកនៅចំពោះមុខខ្លួនពេញៗភ្នែកបែបនេះ

"ថេហ្យុង កូនម៉ាក់~ ហឹកៗ ថេហ្យុង ត្រឡប់មកវិញមកកូន ហឹកៗ ថេហ្យុង"លោកស្រីគីម រត់ទៅកន្លែងដែលថេហ្យុងឈរមុននេះស្រែកដង្ហើយហៅឈ្មោះនាងតូចទាំងទឹកភ្នែករហាម ទ្រូងជាម្តាយពេលនេះខ្ទិចខ្ទាំអស់ទៅហើយ អ្នកណាអាចទទួលយកវាបានទៅ ភ្លាមៗពេកហើយ ហេតុអ្វីក៏បែបនេះ មុននេះនៅបិយាយគ្នាធម្មតាទេតើ ហេតុអ្វីក៏នាងដាច់ចិត្តថ្នាក់នេះ

"ឆាប់ចុះទៅតាមរកកូនស្រីរបស់យើងឱ្យឃើញ"លោកគីម ដែលកំពុងតែចាប់លោកស្រីគីមនោះក៏ស្រែកឡើងបញ្ជាទៅកាន់កូនចៅក្រោមបង្គាប់ឱ្យចុះទៅរកកូនស្រីរបស់គាត់ ក្នុងចិត្តគាត់ពេលនេះក៏មិនខុសពីអ្នកស្រីគីមប៉ុន្មានដែរ គ្រាន់តែគាត់មិនបង្ហាញមកខាងក្រៅតែប៉ុណ្ណោះ

"ព្រោះតែបង គ្រប់យ៉ាងគឺព្រោះតែបង ហឹកៗ ព្រោះតែបងទើបកូនរបស់យើងក្លាយជាបែបនេះ"លោកស្រីគីម យំផងផងវាយទ្រូងស្វាមីផងគ្រប់យ៉ាងគឺព្រោះតែលោកគីម បើពេលនោះគាត់មិនស្តីបន្ទោសឱ្យនាងបន្ថែមហើយប្តូរមកនិយាយលួងលោមបាងតែបន្តិចនាងក៏មិនគិតខ្លីដល់ថ្នាក់នេះដែរ ចំណែកលោកគីមឈស្ងៀមព្រមឱ្យភរិយាវាយតាមចិត្តរហូតដល់សន្លប់បាត់មាត់ឈឹង ទើបបីលោកស្រីគីមត្រឡប់ទៅសម្រាកនៅផ្ទះវិញ ក្នុងចិត្តគាត់នៅពេលនេះក៏បន្ទោសខ្លួនឯងមិនស្ទើរដែរ

🔞 SHORT NOVELS 🔞Where stories live. Discover now