កំដរស្នេហាគេ(ចប់)

4K 175 8
                                    

"ស្រស់ស្រាយដែរទេ?"ជុងហ្គុករុញរទះថេហ្យុងចេញមកខាងក្រៅមុននឹងពោលសំណួរឡើងសួរទៅកាន់រាងតូចដោយសម្តីស្រាលស្រទន់ និយាយរួមទៅគ្រប់ពេលដែលនាយនិយាយជាមួយរាងតូចគឺមានតែពាក្យសម្តីផ្អែមល្ហែមប៉ុណ្ណោះមិនមានពាក្យគំហ៊កទៀតទេ

"ហឹម ស្រស់ស្រាយណាស់"ថេហ្យុង បិទភ្នែកបន្តិចដើម្បីទទួលយកភាពស្រស់ស្រាយនៅខាងក្រៅមុននឹងពោលឡើងទាំស្នាមញញឹមស្រស់ជាប់នៅលើមុខ

"បងជុងហ្គុក~"ខណៈពេលដែលជុងហ្គុកនិងថេហ្យុងកំពុងតែនៅក្នុងសួនច្បារក្នុងមន្ទីរពេទ្យនោះស្រាប់តែមានសម្លេងមួយបន្លឺឡើងទាក់ទាញអារម្មណ៍អ្នកទាំងពីរឱ្យងាកទៅមើលព្រមគ្នាបង្ហាញឱ្យឃើញមនុស្សស្រីវ័យប្រហាក់ប្រហែលនឹងពួកគេទាំងពីរដែលធ្វើឲ្យថេហ្យុងឃើញហើយមានអារម្មណ៍មិនល្អភ្លាម

"តើនាងជាអ្នកណា?"ថេហ្យុង ពោលជាសំណួរសួរទៅកាន់ជុងហ្គុកដើម្បីទាមទារចម្លើយ

"ខ្ញុំគឺជាគូរដណ្តឹងរបស់គាត់ ប៉ាម៉ាក់របស់ពួកយើងផ្សំផ្គុំគ្នាតាំងពីតូច"រកតែជុងហ្គុកឆ្លើយមិនទាន់ស្រីម្នាក់នោះប្រញាប់ឆ្លើយកាត់មុនយ៉ាងលឿនធ្វើឱ្យថេហ្យុងដែលកំពុងតែនៅលើរទះរុញឯនេះប្រញាប់ងើយទៅមើលមុខរាងក្រាស់ភ្លាម អារម្មណ៍ខកចិត្តក៏ចាប់កើតឡើងមកម្តងទៀតហើយ

"ពិតដែរទេ?"ថេហ្យុង

"ថេហ្យុង គឺ..."

"ឮខ្ញុំសួរដែរទេ តើពិតឬអត់"ម្តងនេះថេហ្យុងជាអ្នកស្រែកដាក់នាយម្តងធ្វើឱ្យជុងហ្គុកឯនេះក៏ភ័យមិនស្ទើរដែរ តែមិនមែនភ័យព្រោះតែសម្លេងស្រែករបស់នាងទេគឺភ័យខ្លាចនាងខឹង នាងស្អប់នាយទៅវិញទេ

"អា~ បានហើយ ឈប់លេងសោះ តែថាឃើញទឹកមុខភ័យរបស់បងជុងហ្គុក បែបនេះពិតជាគួរឱ្យអស់សំណើចខ្លាំងណាស់ ហាស់ហាៗ"ចន សេអា នាងជាប្អូនស្រីជីដូនមួយរបស់ជុងហ្គុកមិនមែនជាគូរដណ្តឹងដែលចាស់ទំផ្សំផ្គុំតាំងពីតូចអ្វីទេ ទោះជាចាស់ទុំផ្សំផ្គុំក៏នាងមិនយកគេដែរប្រាប់ឱ្យដឹង គ្រាន់តែថាមិញនេះនិយាយលេងតែប៉ុនហ្នឹង ប៉ុន្តែអ្នកណាទៅដឹងថាបានទាំងឃើញទឹកមុខភ័យៗរបស់បងជីដូនមួយរបស់នាងទៀត មើលទៅនាងមកលេងកូរ៉េលើកនេះគឺមិនខាតទេ

🔞 SHORT NOVELS 🔞Where stories live. Discover now