bully (2)

3K 153 75
                                    

@ ក្លឹប

នៅក្នុងក្លឹបរាត្រីដែលជាកន្លែងសម្រាប់កម្សាន្តអារម្មណ៍របស់យុវ័យស្ទាវៗគ្រប់រូបចូលចិត្តមករាំរែកសប្បាយនៅទីនេះតែទោះជាទីនេះប្រមូលផ្តុំទៅដោយពួកស្ទាវៗបែបនោះពិតមែនក៏ដោយក៏មានច្បាប់ត្រឹមត្រូវដែរ ដោយទីនេះបើកឲ្យចូលទាល់តែអ្នកដែលមានអាយុចាប់ពី១៨ឆ្នាំឡើងតែប៉ុណ្ណោះ ចម្លែកអ្វីតែថ្ងៃនេះបែរជាឃើញក្មេងស្រីសិស្សសាលាវ័យ១៦ឆ្នាំមកអង្គុយផឹកតែម្នាក់ឯងទៅវិញទាំងដែលខ្លួនមិនទាន់ទាំងគ្រប់អាយុសម្រាប់ធ្វើរឿងទាំងនេះផង ប៉ុន្តែដូចគេថាអញ្ចឹង មានលុយច្បាស់ជាអាចធ្វើអ្វីៗគ្រប់យ៉ាងបានហើយ

"ហឹកៗ ចន ជុងហ្គុក ហេតុអ្វីក៏បងមិនស្រឡាញ់ខ្ញុំ ហឹកៗ ខ្ញុំចាញ់នាងនោះត្រង់ណា ហឹក? ខ្ញុំទាំងមានជាង ហឹក ទាំងស្អាតជាង ហេតុក៏បងមិនខ្វល់ពីខ្ញុំ ខ្វល់តែពីវា"ថេហ្យុង លើកស្រាកមកអកបណ្តើរនិយាយបណ្តើរឱ្យតែនឹកដល់រឿងនោះម្តងៗនាងពិតជាខឹង ស្អប់អាន់ណាកាន់តែខ្លាំងឡើងៗហើយ

"តើក្មេងម្នាក់នោះជាអ្នកណា? ហេតុអ្វីក៏បណ្តោយឱ្យក្មេងសិស្សសាលាចូលមកក្នុងក្លឹបបានបែបនេះ? ថែមទាំងផឹកស្រាទៀត"សម្តីមាំចេញពីបុរសមុខស្មើនិងត្រូវជាម្ចាស់ក្លឹបនេះទាំងមូលផងពោលឡើងស្រដីសួរទៅកាន់អ្នកជាជំនិតរបស់ខ្លួនបែបមិនពេញចិត្តដែលបណ្តោយឱ្យមានរឿងខុសច្បាន់វិន័យបែបនេះកើតឡើងបាននៅក្នុងក្លឹបរបស់នាយ

"គឺអ្នកនាងគីម កូនស្រីតែម្នាក់របស់លោកគីម ជេស៊ុក ចៅហ្វាយ ដូច្នេះហើយទើបអ្នកយាមឃាត់នាងមិនជាប់ក៏បណ្តោយឱ្យនាងចូលមកតែម្តងទៅ"

"គូរដណ្តឹងរបស់ជុងហ្គុក?"ជីមីន ញោចញញឹមចុងមាត់ក្រោយពីឮចម្លើយចេញពីមាត់ជំនិតរបស់ខ្លួនហើយមុននឹងសម្លឹងមើលទៅអ្នកដែលគិតតែពីអកស្រានោះមិនឈប់ក្នុងចិត្តមិនដឹងជាគិតដល់រឿងអ្វីខ្លះទេ

ចន ជីមីន មានអាយុ២២ឆ្នាំជាកូនប្រុសច្បងរបស់ត្រកូលចន ក៏ត្រូវជាបងប្រុសបង្កើតរបស់ជុងហ្គុកដែរ ប៉ុន្តែថាទំនាក់ទំនងរបស់បងប្អូនគេទៃងពីរដូចជាមិនសូវរលូនប៉ុន្មានទេ

🔞 SHORT NOVELS 🔞Onde as histórias ganham vida. Descobre agora