ហាត់ប្រាណ🔞

20K 296 6
                                    

នៅក្នុងក្លឹបហាត់ប្រាណនៃអាគារអាផាតថាមេនដែលធំជាងគេមួយកន្លែង(នៅអាគារនឹងគឺមានទាំងកន្លែងហាត់ប្រាណ អាងហែលទឹក ហាងអាហារ ផ្សារ និយាយរួមគឺគ្រប់សព្វ)ដែលជាកន្លែងសម្រាប់ពួកអ្នកអភិជនមានហាយសូរឬក៏តារាល្បីៗមកប្រមូលផ្តុំគ្នារស់នៅទីនេះភាគច្រើន

"ប្អូនថេយ៍ហា សូមអង្វរទៅហាត់ប្រាណទៅណា កុំមកអង្គុយសំងំញ៉ាំបែបនេះអីចាត់ទុកថាបងសុំទៅចុះណា ដឹងទេថាលោកប្រធាននេះខលមកស្តីឱ្យបងស្ទើរតែរាល់ថ្ងៃហើយ"សម្លេងអ្នកចាត់ការបន្លឺឡើងទទួចសុំអង្វករដល់នារីវ័យក្មេងរូបស្រស់គីម ថេហ្យុង ដែលជាតារាវ័យក្មេងអាយុទើបតែ១៧ចូល១៨ឆ្នាំដើម្បីឱ្យទៅហាត់ប្រាណ ហើយការដែលនិយាយបែបនេះមិនមែនមានន័យថានាងមិនស្អាតនោះទេ ប៉ុន្តែនាងជាតារាល្បីគិតតែពីញ៉ាំមិនខ្វល់ពីការហាមឃាត់បែបនេះច្បាស់ជាត្រូវប្រធានក្រុមហ៊ុនស្តីឱ្យគាត់ជាមិនខានទេ

"ហូយបង ទៅខ្វល់ធ្វើអីបងក៏ដឹងថាខ្ញុំញ៉ាំយ៉ាងណាក៏មិនចេះធាត់ដែរ"ថេហ្យុង

នាងគឺគីម ថេហ្យុង ជាកូនស្រីតែម្នាក់របស់ត្រកូលគីមដែលជាត្រកូលម៉ាហ្វៀលំដាប់ទីពីរនៅក្នុងប្រទេស សព្វថ្ងៃជាតារាចម្រៀងទោលទើបតែចូលអាយុ១៨ឆ្នាំកាលពីម្សិលមិញទេនៅរៀននៅឡើយ(រៀនបណ្តើរធ្វើការបណ្តើរ)បើនិយាយពីភាពល្បីល្បាញវិញគឺចូលលំដាប់ពិភពលោកហើយទោះបីជាទើបតែចូលសិល្បៈបាន២ឆ្នាំក៏ដោយ តែព្រោះតែសមត្ថភាពបូករួមជាមួយនឹងសម្រស់ដ៏ស្រស់ស្អាតអំណោយផលពីធម្មជាតិទៀតនោះធ្វើឱ្យនាងទទួលបានការចាប់អារម្មណ៍ជាច្រើនពីមហាជនមិនត្រឹមតែប៉ុណ្ណោះទេនាងថែមទាំងជាប់ឈ្មោះលេខមួយលើតារាស្រីដែលមានសម្រស់ស្អាតជាងគេលើពិភពលោកទៀតផង
"ទោះជាបែបនឹងក៏ដោយតែ ទុកថាបងសុំទៅចុះណា ឱ្យបងសំពះក៏បានដែរ"អ្នកចាត់ការ
"អូខេៗ ទៅក៏បាន កុំភ្លេចរៀបចំបន្ទប់ឱ្យខ្ញុំផង"ដោយធុញទ្រាន់នឹងពាក្យទទួចអង្វរបស់អ្នកចាត់ការខ្លាំងពេកថេហ្យុងក៏ព្រមទៅតែមុននឹងទៅក៏មិនភ្លេចងាកមកប្រាប់អ្នកចាត់ការឱ្យរៀបចំបន្ទប់ឱ្យដែរព្រោះបន្ទប់របស់នាងគឺរាត់រាយសុទ្ធតែកញ្ចប់នំពេញនឹង
"ខ្ញុំទៅហើយ"ថេហ្យុង ដើរចេញបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់ដើម្បីហាត់ប្រាណរួចទើបងាកមកប្រាប់អ្នកចាត់ការហើយក៏ដើរចេញទៅបាត់ទាំងឫកពារកញ្ឆក់កញ្ឆេងតាមចារិតកូនតែមួយនិងក្មេងមិនទាន់ធំរបស់នាងនឹងឯង
"ហឹស នឹងហ៎តារាដែលមានសម្រស់ស្រស់ស្អាតជាងគេលំដាប់ពិភពលោកជាកូនក្មេងមិនទាន់ធំទើបត្រូវ"អ្នកចាត់ការគ្រវីក្បាលហួសចិត្តនឹងចរិតមិនចេះធំរបស់រាងតូចរួចទើបងាកមកចាត់ការរៀបចំបន្ទប់ឱ្យនាងវិញ

🔞 SHORT NOVELS 🔞Where stories live. Discover now