លោកគ្រូ(៤)

4.9K 153 3
                                    

នៅលើស្កាយបាដែលមានបរិយាកាសដ៏សែនរោមែនតិចបង្ហាញឱ្យឃើញមនុស្សប្រុសស្រីមួយគូរអង្គុយទល់មុខគ្នាញ៉ាំអាហារជាមួយគ្នាតែ២នាក់យ៉ាងផ្អែមល្ហែមដោយសារតែពេលនេះវេលានេះកន្លែងនេះគឺនាយម៉ៅផ្តាច់តែ២នាក់ប្តីប្រពន្ធហ្នឹងហើយ

"យប់នេះមិនបាច់ទៅបន្ទប់ស្នាក់វិញទេ"ជុងហ្គុកនិយាយបណ្តើរហាន់សាច់ដាក់ក្នុងចានឱ្យថេហ្យុងបណ្តើរ

"មិនបានទេបើបែនោះគ្រូប្រាកដជាស្តីឱ្យមិនខានទេ"ថេហ្យុង នៅទីនោះគឺមានច្បាប់ទម្លាប់ត្រឹមត្រូវបើចេញចូលមិនផ្តល់ដំណឹងឱ្យដឹងមុនច្បស់ជាត្រូវមាត់មិនខានទេ

"រឿងនេះមិនចាំបាច់បារម្ភទេបងរៀបចំអស់ហើយ ដូច្នេះអូនកុំគិតថាយប់នេះរួចខ្លួនពីបងឱ្យសោះ"មុននឹងនាយធ្វើអ្វីមួយនាយចេះគិតគូរហើយមិនឱ្យថេហ្យុងពិបាកនោះទេ

"បងឯងនេះពិតជា គិតគូរបានល្អិតល្អន់ណាស់ណ៎លោកប្តី"ថេហ្យុងសម្លក់ជុងហ្គុកទាំងខាំមាត់ខាំកចង់ខឹងបន្តិចអីបន្តិច នៅមិននៅរកក្រឡាចំណេញឱ្យទាល់តែឃើញ

"ពិតមែនហើយ បងភ្លេចប្រាប់អូន ខែក្រោយនេះក្រុមហ៊ុនរបស់យើងមានបកដើរម៉ូតខោអាវថ្មីដូច្នេះអូនក៏ត្រូវទៅចូលរួមកម្មវិធីនោះដែរ ហើយក៏ត្រូវបើកបង្ហាញមុខជាភរិយាស្របច្បាប់របស់បងដូចគ្នា យល់ដែរទេ"

"លោកប្តីប៉ុន្តែអូនដូចជាមិនទាន់ត្រៀមខ្លួននៅឡើយទេ"ថេហ្យុង គ្រាន់តែឮថាបើកបង្ហាញមុខជាប្រពន្ធរបស់នាយភ្លាមមានអារម្មណ៍ដូចជាអេះអុញៗយ៉ាងមិចមិនដឹងទេ មិនមែននាងមិនចង់នោះទេប៉ុន្តែនាងត្រៀមខ្លួនមិនទាន់ក្លាយទៅជាកូនប្រសារត្រកូលចនច្បាស់ណាស់នាងទៅណាមកណាមឹងគ្មានសេរីភាពដូចជាពេលនេះទេប្រាកដជាមានអ្នកតាមយកព័ត៌មានពីនាងគ្រប់ពេលហ្នឹង

"ហេតុនេះទើបបងប្រាប់មុនដើម្បីឱ្យអូនត្រៀមខ្លួន ថេហ្យុងហា៎ ពួកយើងរៀបការជាមួយគ្នាមួយឆ្នាំហើយណាអូនមិនអាចចេះតែលាក់មុខបែបនេះរហូតបានទេមុននិងក្រោយក៏គង់តែបង្ហាញមុខដដែលបង្ហាញពេលនេះក៏គ្មានទាស់ខុសអ្វីដែរ ចំណែករឿងបន្ទប់ស្នាក់នៅនៅសាលាវិញបងអនុញ្ញាតឱ្យអូននៅមួយខែទៀតរហូតដល់ពេលកម្មវិធី"

🔞 SHORT NOVELS 🔞Where stories live. Discover now