លោកគ្រូ(៥)

4.1K 148 4
                                    

@. ថ្ងៃថ្មី

នៅក្នុងបន្ទប់ធំទូលាយបង្ហាញឱ្យឃើញក្មេងស្រីម្នាក់កំពុងតែគេងលក់យ៉ាងស្កប់ស្កល់ដោយនៅលើខ្លួនរបស់នាងពេលនេះមានត្រឹមតែអាវសឺមីពណ៌សរបស់មនុស្សប្រុសមួយដើម្បីបិទបាំងខ្លួនតែប៉ុណ្ណោះ

"ហឹមលោកប្តី?"ថេហ្យុង ភ្នែកមិនទាន់បើកទេប៉ុនតែមាត់និងដៃរាវរកប្តីមុនបាត់ទៅហើយតែថារាវយ៉ាងណាក៏នៅតែមិនប៉ះសោះទើបដាច់ចិត្តបើកភ្នែកឡើងមិនឃើញប្តីរបស់នាងពិតមែន ឃើញត្រឹមតែស្រោមសំបុត្រមួយតែប៉ុណ្ណោះ

/ឃើញអូនគេងលក់ស្រួលទើបមិនចង់រំខាន ភ្ញាក់ហើយមិនចាំបាច់រកបងទេបងត្រូវទៅប៉ារីសមួយខែរហូតដល់ថ្ងៃបើកម្មវិធីទើបបងត្រឡប់មកវិញ ដូច្នេះពេលបងមិននៅអូនខំថែខ្លួនឱ្យតែស្អាតទៅបានហើយពេលត្រឡប់មកវិញបងនិងសរុបមិនឱ្យអូនដើររួចនោះទេ/

"ប្រុសល្មោភកាមនេះ ទៅហើយនៅមិនភ្លេចរឿងនោះទៀត"ថេហ្យុង អានសំបុត្រទាំងមុខក្រហមបណ្តើរមិនដឹងជាស្វាមីរបស់នាងនោះទៅល្មោភមកពីណាទេបានជាឱ្យតែនិយាយជាមួយគ្នាមួយម៉ាត់ណាក៏ទាក់ទងនឹងរឿងបែបហ្នឹងតែរហូត

បន្ទាប់ពីដឹងថាប្តីទៅណាហើយថេហ្យុងក៏ងើបឡើងរៀបចំខ្លួនទៅសាលាម្តងសំណាងហើយដែលថ្ងៃនេះម៉ោងដំបូងមិនប៉ះម៉ោងមិនអញ្ចឹងទេច្បាស់ជាខកម៉ោងមិនខានទេ

"ចៅហ្វាយស្រីមិនញ៉ាំអាហារពេលព្រឹកសិនទេឬ?"ចុះមកដល់ខាងក្រោមអ៊ុំមេផ្ទះក៏ស្រដីឡើងសួរទៅកាន់អ្នកជាចៅហ្វាយស្រី

"អត់ទេអ៊ុំថ្ងៃនេះខកម៉ោងហើយ អ៎រ ពិតមែនហើយអ៊ុំចាំឱ្យគេទៅដូរកម្រាលពូកនៅក្នុងបន្ទប់ខ្ញុំផងណា"ថេហ្យុង មុននឹងទៅក៏មិនភ្លេចងាកមកប្រាប់អ៊ុំមេផ្ទះឱ្យប្រើអ្នកបម្រើទៅរៀបចំដូរកម្រាលពូកថ្មីឱ្យនាងផងដែរព្រោះអាចាស់នោះវាប្រឡាក់ទឹកស្នេហ៍របស់នាងនិងស្វាមីពេញហ្នឹងអស់ហើយ ហើយវាក៏គ្មានអ្វីត្រូវខ្មាស់ដែរបើមុនពេលដែលនាងចូលសកលនោះដូរសឹងតែរាល់ថ្ងៃរហូតក្លាយទៅជារឿងធម្មតាទៅហើយហ្នឹង

"ចា៎ស ចៅហ្វាយស្រី"បន្ទាប់ពីនិយាយគ្នាដឹងរឿងអស់ហើយថេហ្យុងក៏ចេញទៅដោយឱ្យហានជូដែលជាជំនិតរបស់ជុងហ្គុកជូនទៅតែម្តងមិនចង់បើកឡានទៅខ្លួនឯងទេព្រោះឡាននៅក្នុងផ្ទះនេះសុទ្ធតែជាផ្លាកលេខត្រកូលចនតែទាំងអស់ហ្នឹងមិនថាជាឡានរបស់នាងឬក៏ជុងហ្គុកនោះទេដូច្នេះទើបខ្ជិលតែម្តងទៅចាំស៊ុបប្រាយថ្ងៃកម្មវិធីល្អជាង

🔞 SHORT NOVELS 🔞Where stories live. Discover now