🔞អ្នកសម្អាត🔞

17.5K 274 1
                                    

(kookvmin)

នៅទីក្រុងម៉ាកាវដែលជាកន្លែងប្រជុំទៅដោយបនល្បែង កាស៊ីណូតូចធំជាច្រើន គឺសុទ្ធតែនៅទីនោះទាំងអស់ ហើយបើយើងក្រលេកមកមើលបន្ទប់ដែលនៅជាន់លើគេបង្អស់ក្នុងកាស៊ីនៅដែលធំជាងគេប្រចាំទីនេះដូចគ្នានោះយើងនឹងឃើញមានមនុស្ស៤នាក់នៅក្នុងនេះដែរដោយ២នាក់កំពុងតែអង្គុយនៅផ្ទាល់នឹងដីហើយថែមទាំងមានចំណងចងជាប់នៅនឹងដៃទៀតផង ចំណែកឯ២នាក់ទៀតកំពុងតែកាន់កាំភ្លើងក្រវីចុះក្រវីឡើងដោយកាយវិការដូចគ្នា ប្រៀបដូចជាកំពុងតែគម្រាមយ៉ាងអញ្ចឹង

"លោកម្ចាស់ទាំងពីរ សូ សូមទុកជីវិតឲ្យពួកខ្ញុំផងទៅ ពួក ពួកខ្ញុំនឹងយកលុយមកសងលោកវិញ"ក្នុងនោះម្នាក់ក្នុងចំណោម២នាក់នោះក៏ស្រដីឡើងអង្វរកដោយការផិតភ័យបើទោះបីជាដឹងថាគ្មានប្រយោជន៍ក៏ដោយ
"ពិតមែនហើយលោកម្ចាស់"ម្នាក់ទៀត
"ហឹស ប្រហែលមិនបានទេព្រោះយើងបានទុកពេលឱ្យពួកឯងយូរហើយ ឯងក៏ដឹងដែរមែនទេថាអ្នកដែលជំពាក់លុយយើងហើយមិនសងនឹងទទួលលទ្ធផលបែបណា"ជុងហ្គុក នាយម៉ាហ្វៀសង្ហារនិយាយឡើងដោយទឹកមុខកំណាច ព្រោះមុននឹងខ្ចីគ្រប់គ្នាសុទ្ធតែដឹងលទ្ធផលថាបើមិនសងនឹងទទួលលទ្ធផលបែបណាតែពួកគេជាអ្នកជ្រើសរើសដោយខ្លួនឯងគឺជួយមិនបានទេ
"ប៉ុន្តែលោកម្ចាស់ ខ្ញុំសុំពេលតែមួយអាទិត្យទេ ៣ថ្ងៃក៏បាន ១ថ្ង..."បុរសម្នាក់នោះប្រុងនឹងនិយាយលក្ខខណ្ឌបន្តទៀតហើយ
"បានហើយ មិនបាច់សុំពេលទេ ព្រោះទោះយើងទុកពេលឱ្យពួកឯង១ខែក៏ឯងរកមិនបានផង"ជីមីន គេនិយាយនេះក៏ត្រូវដែរចំនួនលុយមានតិចឯណារាប់លានដូល្លាឯណោះ
"លោកម្ចាស់..."
"បានហើយ មិនបាច់និយាយច្រើនទេ"ជុងហ្គុក និយាយតែប៉ុណ្ណឹងហើយងាមើលមុខជីមីនបន្តិចចំណែកជីមីនក៏ដូចគ្នាហើយក៏
"ផាំង ផាំង"គ្រាប់កាំភ្លើង២គ្រាប់ហោះចំកណ្តាលក្បាលមនុស្ស២នាក់ដោយស្នាដៃមនុស្ស២នាក់ដូចគ្នា
"សម្អាតសាកសពឱ្យស្អាត"ជុងហ្គុកបញ្ជាទៅកូនចៅក្រោមឱវាទហើយក៏ចូលមកយកសាកសពនោះចេញទៅក្រៅបាត់ទៅ
"ឯងនេះសាហាវពិតមែន"ជីមីន សើចបន្តិចមុននឹងនិយាយទៅកាន់អ្នកជាប្អូន
"បងក៏មិនអន់ដែរ"ជុងហ្គុក និយាយគ្នាហើយពួកគេប្រុងនឹងដែរចេញទៅខាងក្រៅហើយស្រាប់តែ

🔞 SHORT NOVELS 🔞Where stories live. Discover now