លោកស្វាមី(៧)

3.9K 160 8
                                    

@. ព្រលានយន្តហោះ

ជុងហ្គុកដើរចេញពីព្រលានយន្តហោះទាំងទឹកមាំសង្ហារក្រលេកក្រឡេកចុះឡើងរកមើលវត្តមានអ្នកជាភរិយាដែលប្រាប់ថានឹងមកទទួលនាយតែដូចជាមិនឃើញទាល់តែសោះ ឃើញត្រឹមតែវត្តមានមនុស្សជំនិតរបស់ខ្លួននៅឈរចាំតែម្នាក់ឯងទៅវិញ

"ឯណាអ្នកស្រីរបស់ឯង?"ជុងហ្គុក មកដល់ចំពោះមុខជំនិតមិនចាំយូរសួររកវត្តមានប្រពន្ធក្មេងរបស់នាយយកតែម្តង

"អ្នកស្រីប្រាប់ថាថ្ងៃនេះមិនស្រួលខ្លួនទើបឱ្យខ្ញុំមកទទួលចៅហ្វាយតែម្នាក់ឯងបាទ"ហានជូ តបទៅនាយសង្ហារវិញដោយសារតែថេហ្យុងប្រាប់នាយមកបែបហ្នឹងពិតមែន

"បើអញ្ចឹងនៅឈរធ្វើអ្វីទៀតមិនឆាប់ទៅ"គ្រាន់តែដឹងឮថាថេហ្យុង មិនសូវស្រួលខ្លួនភ្លាមជុងហ្គុកស្លន់ស្លោយកតែម្តងនៅឆ្លៀតស្តីឱ្យជំនិតដែលយឺតយ៉ាវនៅឈរហ្នឹងហើយ

"បាទចៅហ្វាយ"

______

មកដល់ក្នុងភូមិគ្រឹះថេហ្យុងនៅអង្គុយលើសាឡុងបន្ទប់ទទួលភ្ញៀវមើលទូរទស្សន៍ធម្មតា តាមពិតទៅនាងមិនមែនមិនស្រួលខ្លួនអ្វីទេគ្រាន់តែអារម្មណ៍នាងមិនល្អមិនចង់ចេញទៅណាតែប៉ុណ្ណោះ

"ថេហ៍ៗ ឮថាអូនមិនស្រួលខ្លួនមែនទេ?"ចូលមកដល់ក្នុងផ្ទះជុងហ្គុកមិនចាំយូរដើរចូលទៅសួរនាំរាងតូចយកតែម្តងដឹងថានាយបារម្ភខ្លាំងប៉ុណ្ណាទេ គ្រាន់តែដឹងថានាងឈឺភ្លាមនាយស្លន់ស្លោសឹងស្លាប់ទៅហើយ

"អូនមិនបានកើតអ្វីទេ គ្រាន់តែឈឺក្បាលបន្តិចប៉ុណ្ណោះ"ថេហ្យុង ងើបទៅដាក់ខ្លួនអង្គុយលើភ្លៅរបស់ជុងហ្គុកមុននឹងដាក់ដៃទាំងសងខាងទៅក្រពាត់ជុំវិញករបស់នាយចំណែកជុងហ្គុកឃើញបែបនេះក៏មិនបានប្រកែកតវ៉ាអ្វីដែរមានតែឱបចង្កេះនិងឱនទៅថែថើបនាងថែម

"លោកប្រុសៗ"កំពុងតែផ្អែមល្ហែមជាមួយគ្នាសុខៗសម្លេងមួយក៏បន្លឺឡើងហើយសម្លេងមួយនោះក៏គ្មានអ្នកណាផ្សេងក្រៅពីអ៊ុំមេផ្ទះដែរចូលមកហៅនាយទាំងស្លន់ស្លោ

"មានអ្វីមែនទេអ៊ុំ?"ជុងហ្គុក ងើបមុខចេញពីថេហ្យុងបន្តិចមុននឹងពោលឡើងសួរទៅកាន់អ៊ុំមេផ្ទះ

🔞 SHORT NOVELS 🔞Where stories live. Discover now