ទាសកររបស់ ចន ជុងហ្គុក(3)

2.3K 86 3
                                    

ថេហ្យុងស្រែកឡើងទាំងស្លុតចិត្តខំប្រឹងប្រវេប្រវ៉ាទៅរកវូជីនដែលកំពុងតែដេកក្នុងថ្លុកឈាមដោយសារតែស្នាដៃជុងហ្គុកមុននេះ ទោះបីជាពេលនេះផ្នែកខាងក្រោមរបស់នាងឈឺចាប់ពើតផ្សាយ៉ាងណាក៏ដោយ

"ថេហ្យុង"វូជីន ពោលហៅឈ្មោះអ្នកម្ខាងទៀតទាំងសម្លេងស្រាលស្ដាប់សឹងមិនបាន គេបែបនេះកាន់តែធ្វើឱ្យថេហ្យុងយំមកថែមទៀតហើយ

"វូជីន ហឹកៗ វូជីន"ថេហ្យុង ចាប់ដៃវូជីនឡើងមកប៉ះថ្ពាល់របស់នាងខណៈដែលឃើញនាយលើកដៃមកបម្រុងនឹងប៉ះថ្ពាល់របស់នាងទាំងពិបាក

"ឈឺខ្លាំងទេ?"វូជីន អង្អែលត្រង់កន្លែងដែលនៅសល់ជាប់ស្នាមត្រង់កន្លែងដែលជុងហ្គុកវាយនោះតិចៗទាំងចិត្តអាណិតនាងជាពន់ពេក

"ហឹកៗ មិនឈឺទេៗ"ថេហ្យុង គ្រវីក្បាលបញ្ជាក់ប្រាប់ថានាងមិនបាឈឺនោះទេ

"អូនកុហកហើយ អឹក"វូជីន និយាយជាលើកចុងក្រោយមុននឹងចាប់ផ្តើមទម្លាក់ដៃសន្សឹមៗខណៈដែលភ្នែកក៏ចាប់ផ្តើមបិទម្តងបន្តិចៗដូចគ្នា

"វូជីន ហឹកៗ វូជីន កុំបិទភ្នែកអី ហឹក វូជីន បើកភ្នែកឡើង វូជីន ហឹកៗ វូជីន"ថេហ្យុង គិតតែពីឱបសពដែលគ្មានវិញ្ញាណនោះទាំងទឹកភ្នែករហាម តើឱ្យនាងធ្វើចិត្តម្តេចនឹងបានទៅ មនុស្សទើបតែនៅជាមួយគ្នាមានក្តីសុខជាមួយគ្នា សើចសប្បាយជាមួយគ្នាមុននេះតែបែរជាទៅទាំងបែបនេះឬ?

"បានហើយ នៅយំសោក ស្តាយស្អីណាស់ណាទៅ"ទើសភ្នែកខ្លាំងពេកជុងហ្គុកក៏ចាប់ទាញថេហ្យុងឱ្យងើបឈរឡើងហើយក៏ដោះអាវធំក្រៅគ្របពីលើខ្លួនដើម្បីបិទបាំងរាងកាយរបស់នាង

"លែងខ្ញុំ"ថេហ្យុង រើចេញពីការចាប់របស់នាយក្រាស់ ចង់ប្រាប់ថា ពេលនេះ វេលានេះ ម៉ោងនេះ នាងស្អប់នាយពេញបន្ទុកហើយ តែនាយប៉ះបន្តិចក៏នាងមានអារម្មណ៍ថារអើមដែរ

"ផាំងៗៗ"

"លោកធ្វើឆ្កួតស្អីហ្នឹង?"ថេហ្យុង សម្លឹងនាយដោយការខឹងស្អប់កាន់តែមិនយល់ពីនាយដែលស្រាប់តែលើកយកកាំភ្លើងមកបាញ់បុរសបីដែលចូលមកឃើញទិដ្ឋភាពទាំងប៉ុន្មានរវាងនាងនាយនិងវូជីននៅក្នុងបន្ទប់នេះទាំងគ្មានមូលហេតុ

🔞 SHORT NOVELS 🔞Where stories live. Discover now