ទាសកររបស់ ចន ជុងហ្គុក(5)

2.3K 109 4
                                    

"នាងយ៉ាងមិចហើយ"

"អ្នកនាងមិនអីទេ ពេលនេះសម្រាកហើយលោកម្ចាស់កុំបារម្ភអី"ជីយូ តបទៅវិញទាំងឱនមុខចុះទោះជាពេលនេះនាយខំប្រឹងធ្វើមុខមាំសម្លេងមាំយ៉ាងណាក៏នាងអាចមើលដឹងថាលោកម្ចាស់របស់នាងបារម្ភពីអ្នកខាងក្នុងនោះខ្លាំងប៉ុណ្ណាដែរ មិនដឹងជាស្អីទេបារម្ភពីគេប៉ុន្តែបែរជាធ្វើបាបគេទៅវិញ

"យើងមិនបានបារម្ភទេ"ជុងហ្គុក រហ័សប្រកែកយ៉ាងលឿនហើយក៏ដើរចេញទៅទុកឱ្យជីយូបានត្រឹមតែមើលដំណើរដែលដើរចេញទៅទាំងគ្រវីក្បាលដកដង្ហើមធំ

ក្រឡេកមកមើលខាងថេហ្យុងឯនេះវិញម្តងក្រោយពេលជីយូចេញទៅបាត់គិតតែពីយំយកៗតែម្តង

"ម៉ាក់សូមទោសណាដែលមើលថែកូនមិនបានល្អ ហឹកៗ បណ្តោយឱ្យគេមកធ្វើបាបកូនបែបនេះ វូជីនអូនសូមទោសដែលសូម្បីតែដំណក់ឈាមចុងក្រោយដែលបងផ្តល់ឱ្យអូនក៏រក្សាទុកមិនបានល្អ"ថេហ្យុង ក្តោបពោះខ្លួនឯងពោលពាក្យសូមទោសទៅកាន់កូននិងមនុស្សជាទីស្រឡាញ់ដែលបានចាកឆ្ងាយពីគេនោះឥតដាច់ពីមាត់ តទៅនាងគ្មានមុខអ្វីទៅជួបជាមួយពួកគេទៀតទេ នាងពិតជាស្អប់ខ្លួនឯងខ្លាំងណាស់ដែលជាមូលហេតុធ្វើឱ្យពួកគេចាកចេញពីនាងទាំងគ្មានថ្ងៃវិលត្រឡប់បែបនេះ

"បងកុំបារម្ភអី បងចង់ឱ្យអូនរស់ ដូច្នេះអូននឹងរស់នៅឱ្យបានល្អ បងទៅដោយស្ងប់ចិត្តចុះណា"ត្រូវហើយ វូជីនធ្វើគ្រប់យ៉ាងដើម្បីឱ្យនាងរស់នៅបានសុខសូម្បីតែពេលដង្ហើុមចុងក្រោយរបស់នាយក៏នាយសុខចិត្តទម្លាក់កំហុសលើខ្លួនឯងតែម្នាក់ដើម្បីការពារនាងដែរដូច្នេះនាងនឹងខំប្រឹងរស់នៅបន្តទៀត

ក្រោយពីគិតយល់ហើយថេហ្យុងក៏ប្រឹងព្យាយាមងើបចេញពីគ្រែទាំងលំបាកលំបិន ដូចដែលដឹងអញ្ចឹងថាមនុស្សសសៃខ្ចីត្រូវការការមើលថែថ្នាក់ថ្នមយ៉ាងណា តែនាងមិនត្រឹមតែមិនទទួលបានការថ្នាក់ថ្នមទេនៅត្រូវទទួលរងការរំលោភបំពានរាងកាយថែមទៀត ទោះជាយ៉ាងណានាងក៏មិនបានស្រែកសុំជំនួយពីអ្នកណាម្នាក់ដែរ នាងនៅតែបន្តដើរចេញទៅរហូតដល់ចូលបន្ទប់ទឹកបានសម្រេចដោយខ្លួនឯង

🔞 SHORT NOVELS 🔞Where stories live. Discover now