លោកស្វាមី(៦)

4.4K 161 11
                                    

@. ផ្សារទំនើប

ដោយសារតែរៀនតាមអនឡាញមិនសូវជារវល់ដូចរៀនផ្ទាល់ប៉ុន្មានទេព្រោះខាងគ្រូផ្ញើវីឌីអូមកឱ្យចង់មើលនៅពេលណាក៏បានដែរ តែថានៅតែផ្ទះរាងអផ្សុកបន្តិចទើបចំណាយពេលមកដើរផ្សារទំនើបដើម្បីរំសាយអារម្មណ៍ខ្លះ ប៉ុន្តែអ្នកណាទៅដឹងថាពេលចេញមកបែរជាកាន់តែតានតឹងលើសដើមព្រោះជួបមនុស្សដែលមិនគួរជួបនៅទីនេះដូចគ្នា

"អេ៎ៗ ពួកឯងនោះជាអ្នកណា?ជាស្រីសាហាយស្មន់គេតើមែនទេ?"មីងយូកេះគ្នីគ្នាគេឱ្យមកមើលនិងនិយាយឌឺដងផ្លែផ្កាពេលនេះនាងមានគ្នាថ្មីពីរបីនាក់ដើរជាមួយហើយតែបើតាមមើលចរិតគឺមិនសូវជាល្អប៉ុន្មានទេ

"ខានជួបតែប៉ុន្មានថ្ងៃឯងផ្លាស់ប្តូរច្រើនណាស់"ថេហ្យុង នាងមិនបានខ្វល់នឹងពាក្យសម្តីអស់នោះទេមានតែសង្វេកទៅកាន់មីងយូទៅវិញទេដែលប្រែក្លាយខ្លួនទៅជាមនុស្សគួរឲ្យស្អប់បែបនេះ

"ឯងក៏ផ្លាស់ប្តូរច្រើនដែរ យ៉ាងមិចយកប្តីគេសប្បាយចិត្តដែរទេ"មីងយូ

"សប្បាយឬមិនសប្បាយវាជារឿងរបស់យើងទេ ហើយមួយទៀតទោះជាយើងយកប្តីគេឬអត់ ប៉ុន្តែយ៉ាងហោចណាស់យើងមានអ្នកយកមិនដូចឯងទោះជាចង់ធ្វើជាស្រីកំណាន់របស់គេក៏គ្មានអ្នកណាគេមកចាប់អារម្មណ៍ដែរ"និយាយរួចថេហ្យុងក៏ដើរចេញទៅគិតថានាងមិនដឹងឬថាមីងយូច្រណែននឹងនាងដែលបាននៅក្បែរជុងហ្គុកនោះទោះមិនដឹងថាក្នុងឋានៈជាអ្វីក៏ដោយតែចំពោះមីងយូវិញមិនបានសូម្បីតែក្បែ

"អាយ~ នាងឆ្កួត"ក្រោយពេលថេហ្យុងចេញទៅបាត់មីងយូស្រែកយកតែម្តងធ្វើឱ្យអ្នកនៅក្នុងផ្សារនេះមើលមកនាងគ្រប់គ្នា

______

"អ្នកស្រីត្រឡប់មកវិញហើយមែនទេ?"

"ចា៎ស មកវិញហើយអ៊ុំ ហើយនេះអ៊ុំយកអាហារទៅណាហ្នឹង?"ថេហ្យុង តបទៅអ៊ុំមេផ្ទះវិញតែក៏ចាប់អារម្មណ៍ឃើញគាត់លើកថាសអាហារមួយថាសបម្រុងនឹងទៅណាក៏មិនដឹងទើបសួរឡើង

"អ៎រគឺ គឺ ខ្ញុំគិតថាយកទៅញ៉ាំនៅផ្ទះតូចនឹងណាអ្នកស្រី"អ៊ុំមេផ្ទះឆ្លើយទាំងរដាក់រដុបភ្នែកក្រឡេបក្រឡាប់មិនហ៊ានមើលមុខថេហ្យុងចំហាក់ដូចជាកំពុងតែមានរឿងអ្វីលាក់បាំងនឹងនាងយ៉ាងអញ្ចឹង

🔞 SHORT NOVELS 🔞Where stories live. Discover now