ភាគទី១ : រៀបការជំនួស

13.6K 523 3
                                    


   @ផ្ទះត្រកូលគីម

"ថេយ៉ុង~~កូនសម្រេចចិត្តអោយច្បាស់ណា៎ ប៉ាម៉ាក់មិនបង្ខំកូនទេ កូនក៏ដឹងស្រាប់ហើយថាបើជុងហ្គុកគេដឹងថាអ្នកដែលគេរៀបការជាមួយមិនមែនជាម៉ូរីបងស្រីរបស់ឯងនោះ.."លោកគីម 

"កូនគិតរួចហើយប៉ា កូននឹងបំពេញបំណងចុងក្រោយរបស់បងស្រីអោយបាន កូនមិនចង់អោយគាត់ខកចិត្តដោយសារកូនទេ"ថេយ៉ុង និយាយទាំងទឹកមុខសោកសៅ

" ហឹម ម៉ាក់ខ្លាចតែជុងហ្គុកគេធ្វើបាបកូនទេម៉ូរីត្រូវរៀបការជាមួយគេដើម្បីដោះបំណុលចុះបើគេដឹងថា..កូនជាអ្នករៀបការជំនួសនោះ"លោកស្រីគីម 

"ម៉ាក់កុំប៉ារម្ភអី យ៉ាងណាក៏កូនមានមុខមាត់ដូចបងស្រីដែរ គ្រប់គ្នាប្រាកដជាមិនសង្ស័យនោះទេ "ថេយ៉ុង ញញឹមតិចៗដាក់អ្នកជាម៉ាក់តាមទម្លាប់

" កូនថេយ៍ ហ៊ឹក អោយម៉ាក់សុំទោស ដែលម៉ាក់មិនអាចជួយអីដល់កូនបាន "លោកស្រីគីម បន្ទាបខ្លួនអោបកូនដែលកំពុងអង្គុយនៅមុខកញ្ចក់ដើម្បីអោយគេតុបតែងអោយនោះ

" មិនអីទេអ្នកម៉ាក់ កូនពេញចិត្តនឹងធ្វើវា"ថេយ៉ុង អោបតបគាត់វិញ

" អឹម បើចឹងឯងជួយរៀបចំខ្លួនអោយកូនថេអោយលឿនៗទៅ ធ្វើយ៉ាងណាអោយគេមើលទៅដូចជាមនុស្សស្រី"លោកស្រីគីម

" ចា៎ លោកស្រី ទុកចិត្តចុះ អ្នកប្រុសតូចមានមុខមាត់ស្រស់ស្អាតដូចស្រីបែបនេះ ងាយស្រួលតុបតែងទេ"អ្នកផាត់មុខ

"បើចឹងប៉ានិងម៉ាក់ទៅចាំកូននៅខាងក្រៅណា៎"លោកស្រីគីម នឹងប្តីក៏ចាកចេញទៅចាំកូននៅខាងក្រៅ

" បងចាត់ការទៅ ខ្ញុំត្រៀមរួចរាល់ហើយ"រាងតូចដកដង្ហើមធំពីរ បីខ្សាកមុននឹងប្រាប់ទៅអ្នកផាត់មុខអោយចាប់ផ្តើម

" ចា៎ អ្នកប្រុស "

    ២ម៉ោងក្រោយមក..

  ថេយ៉ុងក្នុងឈុតជាកូនក្រមុំព្រោះគេត្រូវបន្លំខ្លួនធ្វើជាម៉ូរីដើម្បីទៅរៀបការជាមួយនិងជុងហ្គុក

"វ៉ាវ!! អ្នកប្រុសតូចមើលទៅដូចអ្នកនាងម៉ូរីខ្លាំងណាស់ សឹងតែគ្មានកន្លែងណាខុសគ្នាលើកលែងតែ....."

💔ភរិយាបន្លំខ្លួន🍑🥀(ចប់)Where stories live. Discover now